ព័ត៌មានផ្សេងៗ

គ្រោះរញ្ជួយដីថៃ៖ អ្នកជំនាញព្រមាន ខេត្ត៤ទៀតក្រៅពីឈៀងម៉ៃ ប្រឈមហានិភ័យខ្ពស់!

ថៃ ៖ សារព័ត៌មាន​ថៃ The Nation ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​បង្ការ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ បញ្ជា​ឱ្យ​ខេត្ត​ចំនួន​៤ ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​រញ្ជួយ​ដី តាមដាន​ស្ថានការណ៍​ឱ្យ​បាន​ដិត​ដល់ និង​ចុះ​វាស់វែង ការ​ខូចខាត​យ៉ាង​ឆាប់រហ័ស ក្រោយ​ពី​តំបន់​ភាគ​ខាងជើង​ប្រទេស​ថៃ រង​ការ​វាយប្រហារ​ដោយសារ​រញ្ជួយ​ដី​កម្រិត 4.5 រ៉ិ​ច​ទ័​រ…

ប្រូតេអ៊ីនខ្ពស់! អាហារ​៣​មុខ​ជំនួស​ស៊ុត​ល្អ​បំផុត សម្រាប់​អ្នក​អា​ឡែ​ហ្ស៊ី​ស៊ុត

ស៊ុត​មួយ​គ្រាប់​អាច​មើលទៅ​តូច ប៉ុន្តែ​វា​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​។ វា​អាច​ត្រូវ​បាន​បរិភោគ​បាន​គ្រប់​ទម្រង់ និង​គ្រប់ពេល​នៃ​ថ្ងៃ​។ វា​មាន​កាឡូរី​ទាប និង​ធ្វើ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ តែ​មាន​ប្រូតេអ៊ីន​ច្រើន​។ ទោះ​យ៉ាងណា​ក៏​ដោយ មិនមែន​គ្រប់​គ្នា​សុទ្ធតែ​អាច​ទទួលទាន​ស៊ុត​បាន​ទេ​។ នេះ​រាប់​បញ្ចូល​ទាំង​អ្នកបួស បួស និង​អ្នក​ដែល​មាន​អា​ឡែ​ហ្ស៊ី​ជាមួយ​ស៊ុត​។ ដូចនេះ​ប្រសិនបើ​អ្នក​ទាំងនោះ ចង់​ទទួល​បាន​ប្រូតេអ៊ីន​ច្រើន ពួក​គេ​អាច​ទទួលទាន​អាហារ​ទាំងនេះ​ជំនួស​វិញ ។ ១-មាន់ប្រសិនបើ​អ្នកមាន​អា​ឡែ​ស៊ី​ទៅ​នឹង​ស៊ុត អ្នក​អាច​រើស​យក​សាច់​មាន់​។ វា​ជា​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដែល​មាន​តម្លៃ​សមរម្យ និង​អាច​ប្រើ​បាន​ច្រើន​ប្រភេទ​។…

ទំនាក់ទំនងកម្ពុជា-អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកអាចនឹងទៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ជំរុញកិច្ចសហប្រតិបត្តិការយោធា

រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក លោក ភី​ត ហេ​សេត នឹង​អាច​ទៅ​ទស្សនកិច្ច នៅ​មូលដ្ឋាន​ទ័ពជើងទឹក​សមុទ្រ​រាម នៅ​ក្នុង​ពេល​ខាង​មុខ ។ បើសិនជា​វា​កើត​មាន​មែន​នោះ​ទស្សនកិច្ច​នោះ​នឹង​ធ្វើ​អោយ​រីក​ចម្រើន​ដល់​ទំនាក់ទំនង​កម្ពុជា និង​អា​មេ​រិ​ក ពិសេស​លើ​វិស័យ​ការពារ​ជាតិ ។ ដំណឹង​នេះ លេច​ចេញពី​ជំនួបនា​ពេល​ថ្មី​ៗ​នេះ រវាង​លោក ច​ន ណូ​ហ្វ ( John Noh)​ដែល​មាន​តួនាទី​ជា​ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិ…

អ៊ុយក្រែន-រុស្ស៊ី៖ ទីក្រុងកៀវស្នើជួបចរចាសន្តិភាពលើកទី៣ ចុងខែមិថុនា ខណៈរុស្ស៊ីហាក់មិនសប្បាយចិត្តរឿងយន្តហោះត្រូវដ្រូនកម្ទេច

ទី​ក្រុង​កៀវ៖ អ៊ុយ​ក្រែន​​ស្នើ​ជួប​គ្នា​ជាមួយ​រុស្ស៊ី​ជា​ថ្មី​ម្ដង​ទៀត​នៅ​មុន​ដំណាច់​ខែ​មិថុនានេះ​តែ​ម្ដង​ដើម្បី​ពន្លឿន​ការ​​ចរ​ចា​​​សន្តិ​ភាព​ជូន​ជាតិ​មាតុ​ភូមិ​។ ប៉ុន្តែ​រុស្ស៊ី​ថ្ងៃ​នេះ​ហាក់​ដូច​ជា​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​បន្ទាប់​ពី​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​ជាង​៤០​គ្រឿង​ត្រូវ​ដ្រូន​របស់​អ៊ុយ​ក្រែន​បាញ់​កម្ទេច​ចោល​។ ដូច្នេះ រុស្ស៊ីបដិ​សេធ​មិន​ទទួល​យក​បទ​ឈប់​បាញ់​ដោយ​ឥត​លក្ខ​ខណ្ឌ​ជា​ដាច់​ខាត​។ បទ​ឈប់​បាញ់​អាច​ទៅ​រួច​ត្រឹម​ពីរ​បី​ថ្ងៃ​ ហើយ​មិន​មែន​ជា​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ​ទៅ​ទៀត​ ឈប់​បាញ់​នៅ​កន្លែង​ណា​ដែល​រុស្ស៊ី​ចង់​ឈប់​បាញ់​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​ស្នើ​សុំ​ជួប​គ្នា​ជា​លើក​ទី​បី​នៅ​តួក​គី​ចន្លោះ​ពី​ថ្ងៃ​ទី​២០​ដល់​៣០​មិថុនា។ អាច​ជ្រើស​រើស​ថ្ងៃ​ណា​ក៏​បាន​ដែរ​នៅ​អំឡុង​ពេល​ហ្នឹង​​។ ឥឡូវ​នេះ ភាគី​ទាំង​២​កំពុង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដូរ​ឈ្លើយ​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​។ នេះ​បើ​​តាម​ការ​អះ​អាង​របស់​លោក​ហ្សេឡិន​ស្គី​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​​លីទុយ​អានី​​ដើម្បី​​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​។​ ​កិច្ច​ប្រជុំ​លើក​ទី​២​នៅតួក​គី​ចាប់​ផ្ដើម​ឡើង​យឺត​ជាង​ការ​គ្រោង​ទុក​រហូតដល់​ពីម៉ោង​​ដោយ​គ្មាន​ការ​ពន្យល់​បក​ស្រាយ​អ្វី​ទាំង​អស់​។ ​​ ជួប​គ្នា​ប្រហែល​ជាង​មួយ​ម៉ោង កិច្ច​​ប្រជុំ​នោះ​បំបែកជួរ​ទៅ​វិញ​។ គេ​​សង្កេត​​ឃើញ​​គណៈ​ប្រតិ​ភូ​រុស្ស៊ី​ម្នាក់ៗ​មាន​ទឹក​មុខ​មាំ​ និង​មាន​កំហឹង​នៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​។ អ្នក​សារ​ព័ត៌​មាន​ឯក​ជន​…

យុត្តិធម៌ព្រំដែន! កម្ពុជាប្តឹងថៃទៅ ICJ រឿងតំបន់៤ ដើម្បីពន្លត់ភ្លើងជ្រុលនិយម

ទាំង​រដ្ឋាភិបាល និង​សភា​ទាំង​ពីរ​របស់​កម្ពុជា បាន​មានការ​សម្រេចចិត្ត​រួម​មួយ ដើម្បី​យក​រឿង​ជម្លោះព្រំដែន​កម្ពុជា​ជាមួយ​ថៃ​ទៅ​ប្តឹង​តុលាការ​យុត្តិធម៌​អន្តរជាតិ ហៅ​កាត់​ថា ICJ ដើម្បី​ពន្លត់ភ្លើង​នយោបាយ ដែល​ដុត​បញ្ឆេះ​ដោយ​ក្រុម​ជ្រុលនិយម​ទាំង​នៅ​កម្ពុជា និង​ថៃ ។ ការ​សម្រេចចិត្ត​នះ ធ្វើ​ឡើង​នៅ​ក្នុង​សមាជ​លើក​ទី​មួយ នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ។ នៅ​ចំពោះ​មុខ សមាជិក​រដ្ឋសភា និង​សមាជិក​ព្រឹទ្ធសភា…

សម្តេច​តេ​ជោ​ជា​គំរូ​៖ បញ្ញាញាណ​និង​កម្លាំង​កាយ​អស្ចារ្យ​ដែល​មនុស្ស​ធម្មតា​មិនងាយ​ធ្វើបាន

រាជធានី​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា​និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា​មិន​ត្រឹមតែ​មាន​បញ្ញាញាណ​ពិសេស​នោះ​ទេ តែ​ការ​គ្រប់គ្រង​រាង​កាយ​របស់​សម្តេច​តេ​ជោ ក៏​ពិតជា​វិសេស​ដែល​មនុស្ស​ធម្មតា​មិនងាយធ្វើបាន ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ឯកឧត្តម ជា ធា​រិ​ទ្ធ យ៉ាង​ដូច្នេះ​ខណៈ​ដែល​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែល​ជា​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយ​ចំណាយពេល​ជា​ច្រើន​ម៉ោង​ពោល​គឺ​ចាប់ពី​ព្រឹក​ម៉ោង​៨ រហូត​ដល់​ម៉ោងជាង​១២​រំលង​អា​ត្រា​ធ​។ ឯកឧត្តម​អ្នកនាំពាក្យ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« មិន​ត្រឹមតែ​មាន​បញ្ញាញាណ​ពិសេស​នោះ​ទេ តែ​ការ​គ្រប់គ្រង​រាង​កាយ​របស់​សម្តេច​តេ​ជោ ក៏​ពិតជា​វិសេស​ដែល​មនុស្ស​ធម្មតា​មិន​ងាយ​ធ្វេ​ី​បាន​! នៅ​ថ្ងៃនេះ​លោក​ដឹកនាំ​ប្រជុំ​តាំងពី​ម៉ោង ៨…

ជំងឺទឹកនោមផ្អែមចំពោះបុរស៖ ពិតទេ​ថា​ប្រឈម​នឹង​ការ​អត់​កូន​ខ្ពស់​ជាង​ស្ត្រី​ទៅ​ទៀត?

ជំងឺ​ទឹកនោមផ្អែម​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ដូច្នេះ​បើសិនជា​អ្នកមាន​ជំងឺ​នេះ​ហើយ គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​គ្រប់គ្រង​ជាតិ​ស្ករ​ជា​ទៀងទាត់​។ ម្យ៉ាងវិញទៀត បើសិនជា​អ្នកមាន​គម្រោង​បង្កើត​គ្រួសារ​មែន​នោះ ជំងឺ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​បាន​ដែរ​។ ស្ត្រី​អាច​មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ ដែឡ​វា​អាច​ធ្វើ​ឲ្យ​ស្ត្រី​ខ្លួនឯង និង​ទារក​ប្រឈម​នឹង​ជំងឺ​នេះ​នៅ​ថ្ងៃ​អនាគត​បាន ប៉ុន្តែ​កា​រដែ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​បុរស (​បើសិនជា​មិន​បាន​គ្រប់គ្រង ឬ​ព្យាបាល​) ក៏​អាច​ធ្វើ​ឲ្យ​គេ​មិន​ងាយ​មានកូន​បាន​ដែរ​។ មិនសូវ​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​ថា បុរស​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​អាច​នឹង​ត្រូវការ​ពេល​យូរ​ជាង​ស្ត្រី​ទៅ​ទៀត​ក្នុង​ការ​មានកូន​។ ជំងឺ​ទឹកនោមផ្អែម​ប៉ះពាល់​ដល់​លទ្ធភាព​មានកូន​របស់​មនុស្ស​យើង​ដោយ​ផ្ទាល់​តែ​ម្តង ហើយ​ឱកាស​នោះ​គឺ​ខ្ពស់​ជាង​ស្ត្រី​ទៅ​ទៀត​។ នេះ​ដោយសារ​តែ ជាតិ​ស្ករ​ដែល​ឡើង​ខ្ពស់​នឹង​ដាក់​សម្ពាធ​អុកស៊ីតកម្ម​ដែល​អាច​បំផ្លាញ…

គ្រោះថ្នាក់ចរាចរណ៍៖ ម៉ូតូ​ហុងដា​ឌ្រី​ម ​បុក​ម៉ូតូ​សណ្ដោង​រទេះដឹក​ពង​ទា​ពេលបត់ឆ្លងផ្លូវ បណ្តាល​របួសធ្ងន់​ស្រាល​៣​នាក់

រាជធានីភ្នំពេញ ​៖ យុវជន​២​នាក់ ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​មួយ​គ្រឿង​ ឌុ​ប​គ្នា បានបើកបោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រទេះដឹក​ពង​ទា ​១​គ្រឿង​ទៀត ដែល​កំពុង​បើក​បត់​ឆ្លងផ្លូវ ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​គាប​ជាប់​គ្នា​រង​ការ​ខូចខាត។ ខណៈនោះ​ ក៏​​បណ្ដាល​ឲ្យ​យុវជន​ទាំង​២​នាក់​រងរបួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​ភ្លាម​ៗ ដោយឡែក​បុរស​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រទេះដឹក​ពង​ទា បាន​រង​របួសស្រាល ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ…

រថយន្ត Alphard បុកទម្លុះផ្ទះលក់ម៉ូតូ: គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់នៅភ្នំពេញ បណ្ដាល​ឲ្យ​មនុស្ស​២នាក់​របួស និង​ខូចខាត​ម៉ូតូ​ជាង​១០​គ្រឿង

រាជធានីភ្នំពេញ ៖ រថយន្ត​toyota alphad បើក​បុក​រ៉ឺ​ម៉ក​ម៉ូតូ​បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​លក់​ម៉ូតូ រង​ការ​ខូចខាត​ម៉ូតូ​ជា​ច្រើន​គ្រឿង​ព្រមទាំង​ធ្វើ​ឲ្យ​មនុស្ស​២​នាក់​រង​របួស នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ​ខែមិថុនា​ ឆ្នាំ​២០២៥ ចំនុច​ផ្លូវ​១៤៣​កែង​ផ្លូវ​២៤២ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។ ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ សណ្តោង​រ៉ឺ​ម៉ក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៤៣​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុច​កើតហេតុ ក៍​ស្រាប់តែ​មាន​បុរស​ម្នាក់​បើករថយន្ត​ម៉ាក toyota alphad…

របៀបវារៈសំខាន់៣៖ សមាជរដ្ឋសភា-ព្រឹទ្ធសភា បើក​ពិភាក្សា​និង​អនុម័ត​ប្រព័ន្ធ​គាំពារ​សង្គម សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​វិស័យ​កសិកម្ម

​រាជធានី​ភ្នំពេញ​៖​ដូច​ជា​ការ​គ្រោងទុក​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា​ឆ្នាំ​២០២៥​នេះ រដ្ឋ​សភា​និង ព្រឹទ្ធ​ភា​បាន​បើក​កិច្ចប្រជុំ​សមាជ ដោយ​លើកយក​របៀបវារៈ​ចំនួន​៣​សំខាន់ ដើម្បី​មក​ពិភាក្សា និង​អនុម័ត​។ ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​ចូលរួម​ពី​សមា​ជិ ក​សមាជិការ​រដ្ឋសភា ព្រឹទ្ធសភា​សរុប​ចំនួន​១២១​អង្គ រូប​ដោយ​កិច្ចប្រជុំ​ក្រោម អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា…