ហ្កាហ្សា-អ៊ីស្រាអែល៖ ការវាយប្រហារបន្ត ស្លាប់១៤នាក់ ខណៈការចរចាបទឈប់បាញ់នៅតែស្រពិចស្រពិល និងវិបត្តិស្បៀងធ្ងន់ធ្ងរ
ទីក្រុងហ្កាហ្សា៖ ថ្ងៃនេះអ៊ីស្រាអែលបន្តវាយប្រហារទៅលើទីតាំងរបស់ក្រុមហាម៉ាស់នៅជ្រោយហ្កាហ្សាបណ្ដាលឱ្យស្លាប់មនុស្ស១៤នាក់។ នេះបើយោងតាមការអះអាងរបស់មន្ត្រីបម្រើការនៅតាមមន្ទីរពេទ្យប៉ាឡេស្ទីន។ ក្រុមហាម៉ាស់ក៏កំពុងពិនិត្យមើលសំណើបទឈប់បាញ់ដែលអ៊ីស្រាអែលបានទទួលយករួចហើយ ហើយរង់ចាំទទួលចម្លើយពីពួកគេ (ហាម៉ាស់)។ កាលពីមុននេះ ប្រេសិតពិសេសរបស់លោកត្រាំទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោកស្ទីវវីតខូស មានសុទិដ្ឋិនិយមថាភាគីទាំង២ (ហាម៉ាស់ និងអ៊ីស្រាអែល) អាចនឹងឈានដល់កិច្ចព្រមព្រៀងផ្អាកសង្គ្រាមដើម្បីអនុញ្ញាតឱ្យដឹកជំនួយចូលតំបន់ហ្កាហ្សា និងដោះលែងចំណាប់ខ្មាំង៥៨នាក់ដែលនៅសេសសល់។ ប៉ុន្តែនៅក្នុងចំណោមនោះ១/៣ទំនងជាបានស្លាប់ហើយ។ ក្រុមអ្នកជំនាញវាយតម្លៃថាបន្ទាប់ពីអ៊ីស្រាអែលបិទខ្ទប់ស្បៀងអាហាររយៈពេលជិតបីខែ (ទើបតែអនុញ្ញាតឡើងវិញកាលពីប៉ុន្មានថ្ងៃមុននេះ) បានរុញច្រានស្ថានការណ៍មនុស្សធម៌នៅទីនោះសឹងតែឈានដល់គ្រោះទុរភិក្សធ្ងន់ធ្ងរ។ សព្វថ្ងៃនេះនៅក្នុងចំណោមជនស៊ីវិលប៉ាឡេស្ទីនពីរលាននាក់នៅហ្កាហ្សាគ្រប់គ្នាមិនប្រាកដជាមានអាហារបរិភោគគ្រប់គ្រាន់ទេ។ អ្នកខ្លះរស់នៅស៊ីអត់…