ព័ត៌មានផ្សេងៗ

ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់ ពាក់ព័ន្ធ​កា.ប់​ប្លន់​យក​ផ្លា​ក​លេខ និង​ករណី​ឆក់

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ឧសភា ២០២៥​នេះ​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ពាក់ព័ន្ធ​ករណី​កាប់​ប្លន់…

នាយករដ្ឋមន្ត្រី លើកឡើងអំពីជម្លោះទឹកដីនៅអាស៊ី

នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​បញ្ហា​ជម្លោះទឹកដី គឺជា​បញ្ហា​កំពុង​គំ​រា​.​ម​កំ​ហែ​.​ង​មួយ​នៅ​អាស៊ី ដែល​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ។ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​បញ្ហា​នេះ នៅ​ក្នុង​វេទិកា «​អនាគត​នៃ​អាស៊ី​» កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ។ សម្តេច​ជំរុញ​អោយ​មេដឹកនាំ​ទាំងអស់​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ដោយ​ទំនាក់ទំនង​ការទូត និង​ផ្លូវច្បាប់​អន្តរជាតិ ។ សម្តេច​ធ្វើការ​កត់​សម្គាល់ថា…

ពលរដ្ឋ១១៩គ្រួសារ បានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិ.ចគ្នារវាង​កងទ័ព​កម្ពុជា -​ថៃ នៅតំបន់មុំបី

ខេត្តព្រះវិហារ ៖ មាន​ប្រជាពលរដ្ឋ​ចំនួន​១១៩​គ្រួសារ​ត្រូវ​បាន​ចល័ត​ទៅ​រក​តំបន់​សុវត្ថិភាព ក្រោយ​ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​កម្ពុជា -​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ នៅ​តំបន់​មុំ​បី ។ ឯកឧត្តម ហ៊ុន ម៉ា​និ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង ការពារ​ជាតិ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ឧសភា ឆ្នាំ​២០២៥ តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត…

ត្រាំ​ចាប់​ផ្ដើម​ដក​ថយ១​ជំហាន​នៅ​ក្នុង​បញ្ហា​ទំនាស់​ជា​មួយ​ហាវើត

ទី​ក្រុង​វ៉ាស៊ីន​តោន៖ នៅ​ទី​បញ្ចប់​ លោក​ត្រាំ​ប្រហែល​ជា​ត្រូវ​ដក​ខ្លួន​ថយ​មួ​យ​ជំហាន​វិញ​ហើយ​នៅ​ក្នុង​សំណុំ​រឿង​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​សាកល​វិទ្យា​ល័យ​ហាវើត​បន្ទាប់​ពី​មាន​ព្យុះភ្លៀង​បោក​បក់​យ៉ាងខ្លាំង​ក្លា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​ចុង​ក្រោយ​​​​នេះ​។ រដ្ឋាភិបាល​អាមេរិក​បង្ហើប​ឱ្យ​ដឹង​ថា​ខ្លួន​ទុក​ពេល​ឱ្យ​​ហាវើត​៣០​ថ្ងៃ​ដើម្បី​តវ៉ា​នឹង​បទ​បញ្ជា​ឱ្យ​ឈប់​ទទួល​និស្សិត​បរទេស​​។ បន្ទាប់​ពី​ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ​បញ្ជា​ទៅ​ហាវើត ហាវើត​​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​។ ចៅ​ក្រម​ម្នាក់​ចេញ​សេចក្ដី​សម្រេច​ព្យួរ​ទុក​បទ​បញ្ជា​នោះ​ជា​បណ្ដោះ​អាសន្ន​។ យោង​តាម​សេច​ក្ដី​បំភ្លឺ​របស់​តុលាការ​ ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ​បាន​ផ្ញើ​លិខិត​ថ្មី​មួយ​ទៀត​ទៅ​ហាវើត​ដើម្បីបញ្ជាក់​ថា​ខ្លួន​ (ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ) ត្រៀម​នឹង​បិទ​សិទ្ធិ​មិន​ឱ្យ​​ហាវើត​​ទទួល​និស្សិត​បរទេស​ត​ទៅ​ទៀត​​​។ ប៉ុន្តែ​ក្រសួង​ចង់​ឱ្យ​ហាវើត​សរ​សេរ​សារណា​ដើម្បី​ការ​ពារ​ខ្លួន​ និង​បញ្ជាក់​មូល​ហេតុ​ដែល​រដ្ឋាភិបាល​មិន​ត្រូវ​បិទ​សិទ្ធិ​ខ្លួន។ ​​រដ្ឋាភិបាល​លោក​ត្រាំ​ទទួល​អារម្មណ៍​ថា​ហាវើត​ប្រឆាំង​នយោបាយ​របស់​គាត់​ដូច​ជា​ប្រឆាំង​​នយោបាយ​ស្ដាំ​និយម​, អនុញ្ញាត​ឱ្យ​មនុស្ស​ហែ​បាតុ​កម្ម​ប្រឆាំង​​​អ៊ីស្រាអែល​/​ជន​ជាតិ​ជ្វីប​​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​របស់​ខ្លួន​ និង​ជួយ​សម្រួល​ឱ្យ​បក្ស​កុម្មុយ​និស្ត​ចិន​បញ្ជូន​និស្សិត​​ទៅ​រៀន​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​ខ្លួន​​។ ប៉ុន្តែ​ហាវើត​ចេញ​មុខ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​។​ រដ្ឋាភិបាល​អាមេរិក​បញ្ជូន​លិខិត​ទៅ​ហាវើត​លើក​ចុង​ក្រោយ​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​​តុលាការ​​ត្រៀម​ចេញ​​សេចក្ដី​សម្រេច​ថា​តើ​​ត្រូវ​ជំទាស់​នឹង​បទ​បញ្ជា​របស់​រដ្ឋាភិបាល​លោក​ត្រាំ ​ឬ​យ៉ាង​ណា​​​។​ ​សព្វ​ថ្ងៃ​នេះ​…

ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្រោយ​ការ​ផ្ទុះ​អា​.​វុ​.​ធ​.​សម្តេច​បវរ​ធិ​បតី​សុំ​ឱ្យ​ទុកចិត្ត​លើ​រាជរដ្ឋា​ភិ​បាល

ប្រទេស​ជប៉ុន ៖ ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ពេល​បំពេញបេសកកម្ម​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ផ្ញើ​សារ​ទៅ​កាន់​ជនរួមជាតិ​ខ្មែរ ចំពោះ​ស្ថានការណ៍​នៃ​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ​នៅ​ព្រំដែន​ក្នុង​តំបន់​មុំ​បី ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ។…

ចូលរួម​ប្រឆាំង​មាន​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្ក​ឱ្យ​មានការ​ភ័យ​បារម្ភ​ពី​សំណាក់​អ្នកទេសចរ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ គឺជា​កិច្ច​ការងារ​មួយ​យ៉ាង​សំខាន់ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​របស់​យើង​នេះ គឺ​ពោរពេញ​ទៅ​ដោយ​ព័ត៌មាន​ពិត​ត្រឹមត្រូវ ហើយ​ក្នុង​នេះ ការ​ផ្សព្វផ្សាយ​អំពី​វិស័យ​ទេសចរណ៍​ក៏​ដូច​គ្នា​ដែរ មិន​ត្រូវ​ឱ្យ​មាន​ព័ត៌ មាន​ក្លែងក្លាយ​បង្ក​ឱ្យ​មានការ​ភ័យ​ព្រួយ ឬ​មានការ​បារម្ភ​ពី​សំណាក់​អ្នកទេសចរ​នោះ​ឡើយ ។ ថ្លែង​ក្នុង​វេទិកា​ស្តី​ពី​«​ពិធី​ផ្សព្វផ្សាយ​យុទ្ធនាការ​ទេសចរណ៍​ក្នុង​រដូវ​កាល​បៃតង (Green Season) និង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​» កាលពី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០២៥…

ជប៉ុន ៖ កម្ពុជា គឺជាទីតាំងដ៏ល្អបំផុតសម្រាប់ការវិនិយោគ

វិនិយោគិន​ជប៉ុន នៅ​កម្ពុជា​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា គឺជា​ទីតាំង​ល្អ​បំផុត​សម្រាប់​ការ​វិនិយោគ ។ ការ​លើក​ឡង​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​នា​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ រវាង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក YOSHIHISA Kainuma ប្រធាន និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន MinebeaMitsumi Inc., និង​សហការី…

កាន់ ម៉ូ និង Kader ជាប់​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ជំនួប ASEAN All-Stars យកឈ្នះ Man Utd

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ ក្លិប​បាល់ទាត់ Manchester United បាន​ត្រឹម​ខកចិត្ត​ក្នុង​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​អន្តរជាតិ​លើក​ដំបូង​ក្រោយ​ចប់​រដូវ​កាល​នេះ​របស់​ខ្លួន បន្ទាប់​ពី​ចាញ់​ក្រុម​តារាបាល់ទាត់​ឆ្នើម​តំបន់​អាស៊ាន ASEAN All-Stars ដោយ​លទ្ធផល ១​ទល់​នឹង​០ នៅ​ឯ​កីឡដ្ឋាន​ជាតិ Bukit Jalil ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​។ នៅ​ក្នុង​ការ​ប្រកួត​មាន​អ្នក​ទស្សនា​ផ្ទាល់​សរុប​ចំនួន…

​​ចិន​ច្រានចោល​សេចក្តីរាយការណ៍​របស់​អ៊ុយ​ក្រែ​ន​ថា​ ក្រុង​ប៉េ​កាំ​ង​ផ្គត់ផ្គង់​អាវុធ​ដល់​រុ​ស្ស៊ី

ប្រទេស​ចិន ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​នៅ​ថ្ងៃ​ទី​២៧ ឧសភា ២០២៥​ថា ចិន​ពុំដែល​ផ្តល់​អាវុធ​ប្រល័យ​ដល់​ភាគី​ណាមួយ​នៅ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​នោះ​ទេ ហើយ​ទីក្រុង​ប៉េ​កាំ​ង​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​នូវ​វត្ថុ​ដែល​អាច​ប្រើប្រាស់​ទាំង​ស៊ី​វិល និង​យោធា ។ នេះ​ជា​ការ​ឆ្លើយ​តប​នឹង​សេចក្តីរាយការណ៍​របស់​អ៊ុយ​ក្រែ​ន​ថា ចិន​បាន​ផ្គត់ផ្គង់​សម្ភារៈ ដល់​រោងចក្រ​យោធា​រុ​ស្ស៊ី ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Mao Ning និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ទី​២៧ ឧសភា ២០២៥​ថា…

កងការពារព្រំដែនលេខ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ខេត្តកណ្តាល ៖ កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​កាលពី​ម៉ោង​១២ និង​៤៩​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ​ថា ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ លោក​វរសេនីយ៍ឯក លន់ លុ​ច មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ ៦០១ បាន​បន្ត​ចាត់តាំង​លោក​វរសេនីយ៍ត្រី វេ​ង ហ៊ា​ច​ចាន់​រ៉ា មេបញ្ជាការ​កងអនុសេនាធំ​ល្បាត​ទី​១ ដឹកនាំ​កម្លាំង​ដើរ​ល្បាត…