ព័ត៌មានផ្សេងៗ

ករណី​គាស់ផ្ទះ​វី​ង​ប្ដូរ​ប្រាក់​នៅ​ភ្នំពេញ៖ ជនសង្ស័យ​២​នាក់​ជាប់​ខ្នោះ រីឯ​ម្នាក់​ទៀត​រត់​រួច

រាជធានីភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ធ្វើការ​ឃាត់ខ្លួន​បាន រីឯ​បក្ខពួក​ម្នាក់​ទៀត​រត់​រួច ក្រោយ​ពី​ក្រុម​នេះ​ធ្វើ​សកម្មភាព​វាយ​បំបែក​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​វី​ង​មួយ​កន្លែង ​រួច​ឆ្កឹះ​សោ​ទ្វារ​ចូល​ទៅ ​ដើម្បី​​លួច​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​ខណៈនោះ​ លួច​បាន​តែ​កង់​២​គ្រឿង និង​សម្លៀក​បំពាក់​មួយ​ចំនួន​ប៉ុណ្ណោះ ដោយ​មិន​ទាន់​ចូល​ទៅ​ដល់​កន្លែង​ទុកទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ និង​ប្រាក់​នៅឡើយ ក៏​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់។ លុះ​រយៈពេល​ជាង​១​ម៉ោង​ក្រោយមក ​ទើប​ម្ចាស់ផ្ទះ​បានដឹង ហើយ​ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​នគរបាលជួយ​អន្តរាគមន៍​ ស្រា​ជ្រាវ​រហូត​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​បែប​នេះ​តែ​ម្ដង ។ ហេតុការណ៍​នោះ​…

បំពុលបរិស្ថាន៖ ក្រោយ​ត្រី​ងាប់​នៅ​ព្រៃនប់ ក្រសួង​បរិស្ថាន​រកឃើញ​ក្រុមហ៊ុន​បង្ហូរ​សំណល់​រាវ​ចូល​អូរ

ស្រុក​ព្រៃ​នប់ ៖ ក្រោយ​ពី​ត្រី​ចិញ្ចឹម​របស់​ពលរដ្ឋ​បាន​បន្ត​ងាប់​រំលង​បាន​មួយ​ថ្ងៃ កាលពីព្រឹក​ថ្ងៃ​ទី២៩ ខែឧសភា​ ២០២៥ ក្រុមការងារ​អធិការកិច្ច​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ដឹកនាំ​ដោយ​លោក សា​រុន សំបូរ ប្រធាន​នាយកដ្ឋាន មានការ​ចូលរួម​ពី​តំណាង​ប​ន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ​ រដ្ឋបាល​ស្រុក​ព្រៃ​នប់ និង​អាជ្ញាធរ​ឃុំ​ពាក់ព័ន្ធ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅ​តំបន់​ទីតាំង​ក្រុមហ៊ុន KOBON(CAMBODIA) TECHNOLGY CO.,LTD ស្ថិត​ក្នុង​ឃុំ​សាមគ្គី​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​បាន​ពលរដ្ឋ​រាយការណ៍​ថា​ មាន​បង្ហូរ​កាក​សំណល់​រាវ​ចូល​អូរ…

ទឹកដីកម្ពុជា៖ សម្តេចតេជោបង្ហាញ៣ចំណុចសំខាន់ ទប់ទល់ការបំភ្លៃប្រវត្តិសាស្ត្រ និងការញុះញង់

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្ហាញ​៣​ចំណុច​ កុំ​ឲ្យ​មានការ​វង្វេង​ប្រវត្តិសាស្ត្រ​តាម​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​ញុះ​ញង់​ ។ សម្តេច​តេ​ជោ​បាន​សរសេ​រលើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «នៅ​ក្នុង Facebook របស់ខ្ញុំ ត្រូវ​បាន​ពួក​ជ្រុលនិយម​ថៃ​ចូល​មក​ជេរ​ប្រមាថ ដែល​ជា​ចេតនា​ចង់​បំផ្លាញ​ទំ​ទាក់​ទំនង​ល្អ​ រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ និង​ចង់​ដុត​កំ​ដៅ​ឲ្យ​មានការ​ប្រយុទ្ធ​គ្នា​…

ស្វាយរៀងប្រយ័ត្ន! ស្ពានព្រែកតាអឹមក្បែរមេសថ្ងកបាក់ស្រុត ដោយសារទ្រុឌទ្រោម និងរថយន្តធ្ងន់ – អំពាវនាវអ្នកធ្វើដំណើរប្រុងប្រយ័ត្ន

ខេត្តស្វាយរៀង ៖​ ព័ត៌មាន​បឋម​ស្ពាន​ព្រែក​តា​អឹ​ម​បាក់​ហើយ​ សូម​បងប្អូន​បើកបរ​បន្ថយល្បឿន​ប្រយ័ត្ន​គ្រោះថ្នាក់​ ។ ​ករណី​បាក់​ស្ពាន​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៣​ និង​៣​នាទី​រសៀល​ថ្ងៃ​ទី​៣០​ឧសភា​២០២៥​ ស្ថិត​នៅ​ភូមិ​មេស​ថ្ង​ក ​ឃុំ​មេស​ថ្ង​ក ​ស្រុក​ច​ន្ទ្រា ​។ បើ​តាម​ប្រ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ការ​បាក់​ស្ពាន​ព្រែក​តា​អឹ​ម​នេះ​ ដោយសារ​ស្ពាន​ជា​ស្ពាន​បេ​ឡេចាស់​ទ្រុឌទ្រោម ផ្នែក​ខាងក្រោម​រលុង​ក្បាល​ខ្ចៅ ពេល​មាន​រថយន្ត​ដឹក​ធ្ងន់​ធ្វើ​ចរាចរ​ណ៍ពីលើ​​បង្កឱ្យ​របើក​បន្ទះ​ដែក​ស្ពាន​​បាក់​ធ្លាក់​តែ​ម្តង នៅ​ប្រហោង​ធ្លុង​មួយ​សន្លឹក ។ ប៉ុន្តែហេតុការណ៍នេះ…

មរណភាពនាយកសាលាឯកជន៖ មានអាការៈមិនស្រួលខ្លួន ខលហៅសង្សារឱ្យមកជួយ តែពេលនាងទៅដល់ អ្វីៗហួសពេលទៅហើយ!

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជាគ្រូបង្រៀន និងជា​​នាយក​សាលា​ឯកជន​មួយរូប មាន​អាកា​រះ​មិន​ស្រួលខ្លួន​ ក៏បាន​ទូរស័ព្ទ​ហៅ​នារី​ជាស​ង្សា​អោយមក​ជួយ​មើល ខ​ណះ​​​នាង​មក​ដល់​ ក៏ប្រទះឃើញបុរសរងគ្រោះ​ដួល​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩​ខែឧសភា​ ឆ្នាំ​២០២៥ នៅ​បន្ទប់​ជួល​ជាន់​ផ្ទាល់​ដី ក្នុង​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ​ជន​រង​គ្រោះ​ឈ្មោះ ញ៉ា​ង ណុ​ច…

នាយករដ្ឋមន្ត្រីថ្លែងនៅជប៉ុនថា កម្ពុជានឹងពង្រីកទីផ្សារ ដើម្បីឆ្លើយតបនឹងគំនា.បពន្ធអាមេរិក

នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ថា កម្ពុជា​កំពុង​តែ​ពង្រីក​គោលដៅ​ទីផ្សារ​ផលិតផល​កម្ពុជា ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​អាច​កើត​មាន ពី​បញ្ហា​ពន្ធ​ដែល​ប្រកាស​ដោយ​អា​មេ​រិ​ក ។ សម្តេច ហ៊ុន ម៉ា​ណែ​ត បាន​និយាយ​ថា កម្ពុជា​បានឃើញ​ពី​ផល​ប៉ះពាល់​នេះ ហើយ​រដ្ឋាភិបាល​ត្រៀម​ជា​ស្រេច ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន ។ សម្តេច​ធិ​បតី ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា «​អនាគត​នៃ​អាស៊ី​» កាលពី​ព្រឹក​ថ្ងៃ​៣០ ខែឧសភា ។…

ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់ ពាក់ព័ន្ធ​កា.ប់​ប្លន់​យក​ផ្លា​ក​លេខ និង​ករណី​ឆក់

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ឧសភា ២០២៥​នេះ​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ពាក់ព័ន្ធ​ករណី​កាប់​ប្លន់…

នាយករដ្ឋមន្ត្រី លើកឡើងអំពីជម្លោះទឹកដីនៅអាស៊ី

នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​បញ្ហា​ជម្លោះទឹកដី គឺជា​បញ្ហា​កំពុង​គំ​រា​.​ម​កំ​ហែ​.​ង​មួយ​នៅ​អាស៊ី ដែល​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ។ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​បញ្ហា​នេះ នៅ​ក្នុង​វេទិកា «​អនាគត​នៃ​អាស៊ី​» កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ។ សម្តេច​ជំរុញ​អោយ​មេដឹកនាំ​ទាំងអស់​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ដោយ​ទំនាក់ទំនង​ការទូត និង​ផ្លូវច្បាប់​អន្តរជាតិ ។ សម្តេច​ធ្វើការ​កត់​សម្គាល់ថា…

ពលរដ្ឋ១១៩គ្រួសារ បានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិ.ចគ្នារវាង​កងទ័ព​កម្ពុជា -​ថៃ នៅតំបន់មុំបី

ខេត្តព្រះវិហារ ៖ មាន​ប្រជាពលរដ្ឋ​ចំនួន​១១៩​គ្រួសារ​ត្រូវ​បាន​ចល័ត​ទៅ​រក​តំបន់​សុវត្ថិភាព ក្រោយ​ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​កម្ពុជា -​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ នៅ​តំបន់​មុំ​បី ។ ឯកឧត្តម ហ៊ុន ម៉ា​និ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង ការពារ​ជាតិ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ឧសភា ឆ្នាំ​២០២៥ តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត…

ត្រាំ​ចាប់​ផ្ដើម​ដក​ថយ១​ជំហាន​នៅ​ក្នុង​បញ្ហា​ទំនាស់​ជា​មួយ​ហាវើត

ទី​ក្រុង​វ៉ាស៊ីន​តោន៖ នៅ​ទី​បញ្ចប់​ លោក​ត្រាំ​ប្រហែល​ជា​ត្រូវ​ដក​ខ្លួន​ថយ​មួ​យ​ជំហាន​វិញ​ហើយ​នៅ​ក្នុង​សំណុំ​រឿង​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​សាកល​វិទ្យា​ល័យ​ហាវើត​បន្ទាប់​ពី​មាន​ព្យុះភ្លៀង​បោក​បក់​យ៉ាងខ្លាំង​ក្លា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​ចុង​ក្រោយ​​​​នេះ​។ រដ្ឋាភិបាល​អាមេរិក​បង្ហើប​ឱ្យ​ដឹង​ថា​ខ្លួន​ទុក​ពេល​ឱ្យ​​ហាវើត​៣០​ថ្ងៃ​ដើម្បី​តវ៉ា​នឹង​បទ​បញ្ជា​ឱ្យ​ឈប់​ទទួល​និស្សិត​បរទេស​​។ បន្ទាប់​ពី​ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ​បញ្ជា​ទៅ​ហាវើត ហាវើត​​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​។ ចៅ​ក្រម​ម្នាក់​ចេញ​សេចក្ដី​សម្រេច​ព្យួរ​ទុក​បទ​បញ្ជា​នោះ​ជា​បណ្ដោះ​អាសន្ន​។ យោង​តាម​សេច​ក្ដី​បំភ្លឺ​របស់​តុលាការ​ ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ​បាន​ផ្ញើ​លិខិត​ថ្មី​មួយ​ទៀត​ទៅ​ហាវើត​ដើម្បីបញ្ជាក់​ថា​ខ្លួន​ (ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ) ត្រៀម​នឹង​បិទ​សិទ្ធិ​មិន​ឱ្យ​​ហាវើត​​ទទួល​និស្សិត​បរទេស​ត​ទៅ​ទៀត​​​។ ប៉ុន្តែ​ក្រសួង​ចង់​ឱ្យ​ហាវើត​សរ​សេរ​សារណា​ដើម្បី​ការ​ពារ​ខ្លួន​ និង​បញ្ជាក់​មូល​ហេតុ​ដែល​រដ្ឋាភិបាល​មិន​ត្រូវ​បិទ​សិទ្ធិ​ខ្លួន។ ​​រដ្ឋាភិបាល​លោក​ត្រាំ​ទទួល​អារម្មណ៍​ថា​ហាវើត​ប្រឆាំង​នយោបាយ​របស់​គាត់​ដូច​ជា​ប្រឆាំង​​នយោបាយ​ស្ដាំ​និយម​, អនុញ្ញាត​ឱ្យ​មនុស្ស​ហែ​បាតុ​កម្ម​ប្រឆាំង​​​អ៊ីស្រាអែល​/​ជន​ជាតិ​ជ្វីប​​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​របស់​ខ្លួន​ និង​ជួយ​សម្រួល​ឱ្យ​បក្ស​កុម្មុយ​និស្ត​ចិន​បញ្ជូន​និស្សិត​​ទៅ​រៀន​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​ខ្លួន​​។ ប៉ុន្តែ​ហាវើត​ចេញ​មុខ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​។​ រដ្ឋាភិបាល​អាមេរិក​បញ្ជូន​លិខិត​ទៅ​ហាវើត​លើក​ចុង​ក្រោយ​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​​តុលាការ​​ត្រៀម​ចេញ​​សេចក្ដី​សម្រេច​ថា​តើ​​ត្រូវ​ជំទាស់​នឹង​បទ​បញ្ជា​របស់​រដ្ឋាភិបាល​លោក​ត្រាំ ​ឬ​យ៉ាង​ណា​​​។​ ​សព្វ​ថ្ងៃ​នេះ​…