ព័ត៌មានផ្សេងៗ

សម្តេច​បវរ​ធិ​បតី ឲ្យ​ក្រសួង​ធម្មការ និង​សាសនា គ្រប់គ្រង​អ្នក​អះអាង​​ថា ខ្លួនមាន​"​បារមី​"

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា ធ្វើការ​គ្រប់គ្រង​អ្នក​អះអាង​ថា មាន​បារមី​កាន់ ឲ្យ​បាន​ច្បាស់លាស់ ខណៈ​អ្នក​យក​សាសនា ទៅ​ឆបោក គឺ​ល្មើសច្បាប់ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល…

មាន​អ្នក​តាំង​ខ្លួ​​ន​ជា​គ្រូ​បារមី​ច្រើន រដ្ឋាភិបាល​អោយ​ចាត់​​​ការ

រាជធានីភ្នំពេញ ៖ គ្រូ​បារមី​កើនឡើង​ច្រើន ធ្វើ​អោយ​រដ្ឋាភិបាល​នៅ​មិន​ស្ងៀម​ ហើយ​ចេញ​វិធានការ​ដើម្បី​កុំអោយ​មាន​អ្នក​យក​ជំនឿ​ និង​សាសនា​ទៅ​បោកប្រាស់​ប្រជាជន​ដើម្បី​ប្រយោជន៍​ ។ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ ត បាន​ណែនាំ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា ធ្វើការ​គ្រប់គ្រង​អ្នក​អះអាង​ថា មាន​បារមី​កាន់​ឲ្យ​បាន​ច្បាស់លាស់…

សម្តេច​បវរ​ធិ​បតី​សម្តែង​ក្តី​សង្ឃឹមថា​ កិច្ចចរចា​បញ្ហា​ពន្ធ​ជាមួយ​សហរដ្ឋអាមេរិក​លើក​ទី​២​នឹង​ទទួលលទ្ធផល​វិជ្ជមាន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​សម្តែង​ក្តី​សង្ឃឹមថា​ការ​ចរចា​ពាក់ព័ន្ធ​ជាមួយ​សហរដ្ឋអាមេរិក​ជុំ​ទី​២​នឹង​ទទួល​បាន​លទ្ធផល​ល្អ​។ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥​ សម្តេច​បវរ​ធិ​បតី​បាន​កោតសរសើរ​ដល់​ក្រុមការងារ​ចំពោះ​កិច្ច​ទទួល​បន្ទុក​សម្រប​សម្រួលការ​ចរចា​ពន្ធ​បដិការ ដឹកនាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក​ជំទាវ ចម និម្មល…

សម្តេច​បវរធិ​បតី​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦​​នៅ​ម៉ា​ឡេ​ស៊ី​រយៈពេល​២​ថ្ងៃ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​រយៈពេល​២​ថ្ងៃ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​៤៦ និង​កិច្ចប្រជុំ​កំពូល ពាក់ព័ន្ធ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦-២៧ ខែឧសភា…

ចោរ​ជនជាតិ​ចិន​ប្រើ​ឧបករណ៍​ទំនើ​លួ​ច​​បើក​សោ​​ឡាន​​ស្រួ​ល​ដូច​បក​ចេក

អ្នកមាន​ឡាន​ជិះ​ទាំងអស់​សូម​ប្រយ័ត្ន​ផង ឥឡូវ​ចោរ​មាន​ឧបករណ៍​ទំនើប​លួច​បើក​សោ​​ឡាន​យ៉ាង​ស្រួល​​បំផុត ​ដើម្បី​លួច​ទ្រ​ព​សម្បត្តិ​ក្នុង​ឡាន ​ ។ ពាក់ព័ន្ធ​នឹង​ករណី​បែប​នេះ ជនសង្ស័យ​ជនជាតិ​ចិន​២​រូប ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ជោគជ័យ បន្ទាប់​ពី​ពួក​គេ​បាន​ប្រើប្រាស់​ឧបករណ៍​នេះ​ទៅ​លួច​បើកទ្វារ​រថយន្ដ ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​របស់​ម្ចាស​រថយន្ត​នៅ​ខណ្ឌមានជ័យ ។ ឧបករណ៍​នេះ ​គឺ​អាច​ផ្តាច់​តេ​ឡេ​រថយន្ត​ និង​បើក​សោ​​ឡាន​យ៉ាង​ងាយ​ស្រួច​បំផុត ​ដោយ​មិនបាច់​គាស់​ឆ្កឹះ ឬ​វាយ​បំបែក​កញ្ចក់​ឡាន​ឡើយ ​។ ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ពួក​គេ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ថា​…

សម្តេច​តេ​ជោ ៖ ឃើញ​រូបថត​ចាស់​ស្រណោះ​ដល់​ការ​សាមគ្គី ដើម្បី​ជាតិ និង​ប្រជាជន​កម្ពុជា

​រាជធានី​ភ្នំពេញ​៖ រូបភាព​មួយ​សន្លឹក​ដែល​ជា​ការ​ថត​ជុំ​គ្នា​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​១ ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ត្រូវ​បាន​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​រដ្ឋសភា​នា​ពេល​បច្ចុប្បន្ន យក​មក​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ​នឹកឃើញ​ដល់​ការ​សាមគ្គី​របស់​ថ្នាក់ដឹកនាំ​ដើម្បី​ជាតិ និង​ប្រជាជន​ទើប​សន្តិភាព​ដល់​បច្ចុប្បន្ន​។​ រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា ប្រធាន​ព្រឹទ្ធសភា​នា​ពេល​បច្ចុប្បន្ន ចូល​ទៅ​ចែករំលែក​បន្ត ព្រមទាំង​សរសេរ​សារ​ស្តែង​ពី​អារម្ម​ណ៍​របស់​សម្តេច​ផង​ដែរ​ដែល​ក្នុង​នាម​ជា​អ្នកដឹកនាំ​មួយ​រូប​ដែល​តែងតែ​គិត​ប្រយោជន៍​ប្រជាជន…

ដែក​ដែលហើប​លើ​ស្ពាន​តាគ្រាំង អាចបង្កគ្រោះថ្នា.ក់ជាយថាហេតុ​ ពលរដ្ឋ​ស្នើ​ដល់​អាជ្ញាធរចុះ​ពិនិត្យ​

ខេត្តកំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានដែក​មួយ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ទៅ​ហើយ​នោះ ថែម​ទាំង​មាន​ដែក​មួយ​សន្លឹក​ហើប​ឡើង​លើ ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ ខ្លាច​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់ ពិសេស​នៅ​ពេល​យប់​។ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ស្ពាន​តា​គ្រាំ​ង ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ លើក​ឡើង​ថា​ស្ពានដែក​មួយ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ទៅ​ហើយ រាល់ពេល​ដែល​មាន​រថយន្ត​ធុន​ធំ ធុន​តូច ឬ​គោ​យន្ត ម៉ូតូ​បើកបរ​ឆ្លងកាត់​តែងតែ​លឺ​សម្លេង​រំខាន​ដល់​ពួក​គាត់​រស់នៅ​ក្បែរ​នោះ​ខ្លាំង​ណាស់​។ អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​ជា​ពលរដ្ឋ​ព្រួយបារម្ភ​នោះ គឺ​មាន​ដែក​មួយ​សន្លឹក​ដែល​គេ​យក​ទៅ​ដាក់​នៅ​ក្បាលស្ពាន​ខាងកើត ឡើង​ហើប​ផុត​ពី​ដែក​កល់​ស្ពាន ជា​បញ្ហា​មួយ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ណាស់…

រដ្ឋការលោកត្រាំហាមទទួលនិស្សិតបរទេសនៅសាកលវិទ្យាល័យហា​វ៉ឺ​ត

សហរដ្ឋអាមេរិក ៖ សង្គ្រាម​បើកចំហរ​រវាង​បណ្ដា​សាកលវិទ្យាល័យ​ល្បី​ៗ​អា​មេ​រិ​ក​នៅ​បន្ត​ទៀត ដោយ​រដ្ឋាភិបាល​លោក​ដូ​ណា​ល់​ត្រាំ បាន​ហាមឃាត់​សាកលវិទ្យាល័យ​ល្បី​ហា​វ៉ឺ​ត​មិន​ឲ្យ​ទទួល​និស្សិត​បរទេស ចាប់ពី​ឆ្នាំ​សិក្សា ២០២៥-២០២៦​ទៅ​។ សេចក្ដីសម្រេច​នោះ​ត្រូវ​បាន​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​លោក​KRISTI NOEM​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២២​ឧសភា​។ ក្នុង​សារលិខិត​មួយ​ច្បាប់​ផ្ញើ​ដល់ សាកលវិទ្យាល័យ​នោះ រដ្ឋមន្ត្រី​រូប​នេះ​ប្រកាស​ពី​ការ​ដកហូត​អាជ្ញាប័ណ្ណ​SEVIS ដែល​រារាំង​សាកលវិទ្យាល័យ​ហា​វ៉ឺ​ត​មិន​អាច​ទទួល​បណ្ដា​និស្សិត​បរទេស​ដែល​មាន​ទិដ្ឋាការ​F​ឬ 1 ។ អាជ្ញាប័ណ្ណ​កម្មវិធី​SEVIS របស់​សាកលវិទ្យាល័យ​នោះ​ត្រូវ​ដក​ដែល​មាន​ជា​ធរមាន​ភ្លាម​ៗ​។ សាកល​វី​ទ្យា​ល័យ​ល្បី​នោះ​ក្នុងឆ្នាំនេះ ទទួល​និស្សិត​អន្តរជាតិ​ប្រមាណ​ជា​៦៧០០​នាក់​ត្រូវជា​២៧%​នៃ​ចំនួន​និស្សិត​ទាំងអស់​របស់​គ្រឹះស្ថានឧត្ដមសិក្សា​នេះ​។ ក្នុង​សារ​របស់​ខ្លួន​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​បាន​លើក​ហេតុផល​នៃចំ​ណា​ច់​ការ​នោះ​ថា…

សម្តេច​តេ​ជោ ៖ ឃើញ​រូបថត​ចាស់​ស្រណោះ​ដល់​ការ​សាមគ្គីដើម្បី​ជាតិ និង​ប្រជាជនកម្ពុជា

រាជធានី​ភ្នំពេញ ៖ រូបភាព​មួយ​សន្លឹក​ដែល​ជា​ការ​ថត​ជុំ​គ្នា​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​១​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ត្រូវ​បាន​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​រដ្ឋសភា​នា​ពេល​បច្ចុប្បន្ន​យក​មក​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ នឹកឃើញ​ដល់​ការ​សាមគ្គី​របស់​ថ្នាក់ដឹកនាំ ដើម្បី​ជាតិ និង​ប្រជាជន​ទើប​សន្តិ ភាព​ដល់​បច្ចុប្បន្ន ។ រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​នា​ពេល​បច្ចុប្បន្ន…

បំបែកបានចោរឆ្លងដែនដ៏​ជំនាញ​គាស់ទ្វារឡានលួចទ្រព្យសមត្តិគេ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​​​២​នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ករណី​លួច​សម្ភារៈ និង​កាំភ្លើងខ្លី​១​ដើម នៅ​តាម​ចំណតរថយន្ត ។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ចដកហូត​បាន កាំភ្លើងខ្លី​១​ដើម​ម៉ាក BERE​TTA ពណ៌​ខ្មៅ និង​គ្រាប់​ចំនួន ១៣​គ្រាប់ និង​ឧ​បករ​ណ៍​សម្រាប់​ផ្តាច់​សេវា…