ព័ត៌មានផ្សេងៗ

យុវតី​ម្នាក់​ចុះ​លាងដៃ​មាត់​អូរ​រ​អឹ​ល​ជើង​ធ្លា.ក់​ចូល​ទឹក​បាត់​១​យប់ ទើប​រក​ឃើញ​ស.ព

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ម្នាក់ ខណៈ​ចុះ​លាងដៃ​នៅ​មាត់​អូរ បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹក​បាត់​១​យប់​១​ថ្ងៃ ហើយ​មក​ដល់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ ទើប​រក​សព​ឃើញ​នៅ​អូរ​ក្រពើ​កល់ ក្នុងភូមិ​ចម្ការ​លោក ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី ។ ក្មេង​ស្រី​រូប​នេះ​ឈ្មោះ ពេជ្រ ហុង​អុ​ី ហៅ វិ​ល័យ អាយុ​១២​ឆ្នាំ ជា​សិស្ស…

ក្រឡា.ប់រថយន្តដឹកកម្មកររោងចក្រ បណ្ដាលឱ្យរងរបួស​ធ្ង.ន់​ស្រា​ល​៥នាក់​ នៅលើផ្លូវលំ ស្រុក​គងពិសី

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់ ! កម្មការិនី​រោងចក្រ​ប្រមាណ​៥​នាក់ បាន​រង​របួសធ្ងន់​ស្រាល ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ព្យាបាល ខណៈ​ដែល​រថយន្ដ​ដឹក​កម្មករ​មួយ​គ្រឿង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡា​.​ប់ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​អណ្ដូង​ច្រុះ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ មន្ត្រី​នគរបាល​ស្រុក​គងពិសី បាន​និយាយ​ឱ្យ​ដឹង​ថា…

ក្រសួងព្រះបរមរាជវាំង​បដិសេធ​ចំពោះ​គណនី​ហ្វេ​ស​បុក​ដាក់​ថា​«​ព្រះ​នាម​ព្រះ​ហា​ក្សត្រ​»​

រាជធានី​ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បាន​ប្រកាស​បដិសេធ​ចំពោះ​អ្នក​បង្កើត​គណនី​Facebook ដាក់​ព្រះ​នាម​របស់​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ក្រសួងព្រះបរមរាជវាំង សូម​ប្រកាស​បដិសេធ​ចំពោះ​គណនី Facebook (​គ្រប់គ្រង​ដោយ​ជនអនាមិក​) ដែល​បាន​បង្ហោះ​ចែកចាយ​ក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រើប្រាស់​ព្រះ​នាម​របស់​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ…

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ជាជនបរទេស​ និង​​ឡានទំនើប​២​គ្រឿង ​ពាក់ព័ន្ធ​ដឹក​សាកស.ព​យក​ក.ប់​ចោល​ក្នុង​ព្រៃ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដែល​ជនជាតិ​បរទេស​និង​រថយន្ត​សេរី​ទំនើប​២​គ្រឿង​ពាក់ព័ន្ធ​ដឹក​សាកសព​យក​កប់​ចោល​ក្នុង​ព្រៃ​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥​នៅ​ចំណុច​ការដ្ឋាន​ចិន​ស្ថិត​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។ គួររំលឹកថា ប្រទះ​ឃើញ​ស​.​ព​មនុស្ស​ម្នាក់​ក​.​ប់​កណ្តាល​ព្រៃ ក្បែរ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​៣​នាក់​មាន​១.​ឈ្មោះ អា ហួរ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​(​ជនជាតិ​ម៉ី​យ៉ា​ន់​ម៉ា​) ២.​ឈ្មោះ អាយ កូ​ម ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​(​ជនជាតិ​ម៉ី​យ៉ា​ន់​ម៉ា​) ៣.​ឈ្មោះ ស៊ូ…

ព្រះមហាក្សត្រ​កោតសរសើ​រដ្ឋសភា​ដែល​ជួយ​អន្តរា​គមន៍ ដោះស្រាយ​បញ្ហាប្រឈម និង​សំណូម​ពរ​ជូន​ដល់​ប្រជារាស្ត្រ​បាន​យ៉ាងច្រើន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោតសរសើរ​សមាជិក​រដ្ឋសភា ដែល​បានជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​ដល់​ប្រជារាស្ត្រ​បាន​យ៉ាងច្រើន​គួរ​កោតសរសើរ ។ យោង​តាម​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​នៅ​ពិធី​បើក​បវេសនកាល​រដ្ឋសភា ដែល​ប្រារព្ធ ឡើង​ក្នុង​សម័យប្រជុំ រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៧ នា​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥…

កំពូល​អាហារ​មិនសូវ​មាន​អ្នកដឹង ! ចេក​ខ្ចី​ជួយ​ដល់​សុខភាព​បាន​ច្រើន​បែប​នេះ

មាន​មនុស្ស​មិន​ច្រើន​ទេ​បានដឹង​ថា​ចេក​ខ្ចី​ក៏​មាន​ប្រយោជន៍​ច្រើន​មិន​ចាញ់​ចេកទុំ​ប៉ុន្មាន​ដែរ​។ គ្រាន់តែ​យក​វា​ទៅ​ស្ងោរ ឬ ចំហុយ​សិន សឹម​ញ៉ាំ ទើប​មិនសូវ​ចត់ យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ​។ ខាងក្រោម​ជា​កំពូល​អត្ថប្រយោជន៍ ៤ យ៉ាង ពី​ចេក​ខ្ចី​៖ ១-មាន​ជាតិ​កាក​សរសៃ Fiberចេក​ខ្ចី​ជា​ប្រភព​ជាតិ​កាក​សរសៃ Fiber ដែល​វា​មាន​នាទី​សំខាន់​ក្នុង​ការ​រំលាយ​អាហារ និង​សុខភាព​បេះដូង​។ ចេក​ប្រហែល ១០០ ក្រាម មាន​ផ្ទុក…

សារទៅកាន់យុវជនកម្ពុជា ៖ រៀនច្រើន ចម្រើនទ្រព្យ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែឧសភា​នេះ បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ចំណេះដឹង​ចំពោះ​មនុស្ស និង​សង្គម​ជាតិ ។ សម្តេច​មហា​បវរ​ធិ​បតី បាន​មាន​ប្រសាសន៍​ថា ចំណេះដឹង គឺជា​ទ្រព្យសម្បត្តិ​មិន​ចេះ​រីងស្ងួត​សម្រាប់​មួយ​ជីវិត​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​ខ្លួនឯង និង​ក្រុម​គ្រួសារ ក្រោម​រូបភាព​ជា​ការងារ ការ​វិនិយោគ ឬ​សហគ្រិនភាព ។ សម្តេច​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ជាមួយ​គ្នា​នេះ​ការ​អប់រំ​បង្កើត​ឱ្យ​មាន​ផលប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ជា​ច្រើន…

ចិន​ស្នើ​ឱ្យ​អាមេរិក​បោះបង់​ចោ​ល​ផែន​ការ​សាង​សង់​សំណាញ់​មេឃា​នៅ​ក្នុង​ទី​អវកាស

ទី​ក្រុង​ប៉េកាំង៖ បន្ទាប់ពី​រដ្ឋាភិបាល​របស់​លោក​ត្រាំ​គ្រោង​បង្កើត​សំណាញ់​មេឃា​សម្រាប់​ការ​ពារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​ពី​ប្រទេស​ដទៃ​​ដែល​លោក​ឱ្យ​ឈ្មោះ​ថា​ហ្គោល​ដឹន​ដូម (Golden Dome) ប្រទេស​ចិន​ចាប់​ផ្ដើម​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នេះ​។ នៅ​ល្ងាច​ថ្ងៃ​ពុធ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​​ជំរុញ​ឱ្យ​ទី​​ក្រុង​វ៉ាស៊ីន​តោន​បោះ​បង់​ចោល​ផែន​ការ​នេះ​វិញ​​។​ ដំណើរ​ការ​សាង​សង់​ហ្គោល​ដឹន​ដូមត្រូវ​បាន​មើល​ការ​ខុស​ត្រូវ​ដោយ​ឧត្ដម​សេនីយ៍​ម៉ៃឃើល​ ហ្គូអេត​លេន (Michael Guetlein)​ ក្នុង​នាម​លោក​ជា​អនុ​​ប្រធាន​ផ្នែក​ប្រតិ​បត្តិ​ការ​សឹក​កង​ទ័ព​អវកាស​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​ស្រី​ម៉ៅ​នីង ថ្លែង​ថា​ការ​ស្ថាបនា​សំណាញ់​មេឃា​ស៊េរី​ទំនើប​នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ចរិត​កំណាច។ លោក​ស្រី​ថា​​នេះ​​ជា​ការ​បង្ក​ហានិភ័យ​កាន់​តែ​ខ្លាំង​ចំពោះ​ការ​ធ្វើ​យោធូបនីយ​កម្ម​នៅ​ក្នុង​ទី​អវកាស​ និង​នាំ​ឱ្យ​រត់​ប្រណាំង​ផ្នែក​សព្វា​វុធ​នា​ពេល​អនា​គត​។​ លោក​ស្រី​ថ្លែង​ថា​ដោយអនុវត្ត​​តាម​មាគ៌ា​នយោបាយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ជា​រឿង​ទី​១ អាមេរិកហាក់​ដូច​ជា​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ការ​ពារ​សន្តិ​សុខ​របស់​ខ្លួន​ខ្លាំង​ពេក​។ ដូច្នេះ​…

បើក​ត្រាក់ទ័រ​បុ​.​ក.​ក្មេ.ង.​ស្រី.​០២​នាក់​បងប្អូន​កំពុង​​ជិះ​កង់ ​ស្លា​.​ប់​បង របួស​ប្អូន

ខេត្តបាត់ដំបង ៖ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​ស្លាប់ និង​ប្អូនស្រី​របស់​នាង​អាយុ​០៩​ឆ្នាំ រង​របួសស្រាល ដោយសារ​ត្រូវ​អ្នក​បើក​ត្រាក់ទ័រ​ខ្វាក់​ភ្នែក បើក​បុក​ពួក​នាង​ពីក្រោយ ពេល​នាង​កំពុង​ជិះ​កង់​ឌុ​ប​គ្នា និង​ស្រប​ទិស​គ្នា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០ ឧសភា នៅ​លើ​ដងផ្លូវ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​ប្រយុទ្ធ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក តែ​អ្នក​បើក​ត្រាក់ទ័រ​រត់គេច​ខ្លួន​បាត់​ចោល​ត្រាក់ទ័រ ។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​០២​នាក់​ខាងលើ​នេះ ម្នាក់​ឈ្មោះ…

​សំណុំរឿង​ពុ.ក​រលួ.យ​ប្រធាន​ផ្សារ​ទួល​ពង្រ​២​នាក់​ប្តី​ប្រពន្ធ​និង​សន្តិសុខ​២នាក់​ ត្រូវ​អយ្យការ​អម​សាលា​ដំបូង​បើ​កការ​ស៊ើបសួរ​

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ នេះ​ថា សំណុំរឿង​ពុក​រលួយ​ប្រធាន​ផ្សារ​ទួល​ពង្រ​២​នា ក់​ប្តី​ប្រពន្ធ​និង​សន្តិសុខ​២​នាក់ តំណាង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បើក​ការ​ស៊ើប សួរ ពី​បទ​ ​ការ​ប្រមូល​ចំណូល​សារពើពន្ធ​ដោយ​គ្មាន​សិទ្ធិ និង​អំពើ​សមគំនិត​ក្នុង​ការ​ប្រមូល​ចំណូល​សារពើពន្ធ​ដោយ​គ្មាន​សិទ្ធិ…