ជំងឺបេះដូង និងដា.ច់សរសៃឈា.មខួរក្បា.លសម្លា.ប់មនុស្សវ័យកណ្តាលកាន់តែច្រើននៅកម្ពុជា
ជំងឺបេះដូង និង ជំងឺដាច់សរសៃឈាម គឺជាជំងឺពីរប្រភេទកក្នុងចំណោមជំងឺមិនឆ្លង បានសម្លាប់មនុស្សវ័យកណ្តាលជាច្រើននៅកម្ពុជាយើង ដោយតម្រូវអោយយើងគ្រប់គ្នាយកចិត្តទុកដាក់ថែទាំសុខភាពចាប់តាំងពីក្មេងទៅ។ ក្រសួងសុខាភិបាលក៏ទទួលស្គាល់ពីគ្រោះថ្នាក់និងកំណើនស្លាប់ដោយសារជំងឺនេះផងដែរ។ កន្លងមកមានរបាយការណ៍ថា ៦៤%នៃការស្លាប់របស់ប្រជាជនកម្ពុជា គឺបណ្ដាលពីជំងឺមិនឆ្លង ក្នុងនោះមានជំងឺបេះដូង និង ជំងឺដាច់សរសៃឈាមនេះ មានអត្រាស្លាប់ខ្ពស់ជាងគេ គឺប្រមាណជា២៤ភាគរយ ។ ចំណែក អង្គការសុខភាពពិភពលោកវិញបានអោយដឹងថា ជំងឺទាំងពីរនេះគឺជាឃាតកដ៏ចម្បងបំផុតរបស់ពិភពលោកដោយវាបានរួមចំណែកដល់ការស្លាប់របស់មនុស្សដល់ទៅ១៣ភាគរយ ពោលគឺមានចំនួនដល់ទៅ…