ព័ត៌មានផ្សេងៗ

ក្រសួងសុខាភិបាលជំរុញ​ការ​ចា.ក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដល់​ពលរដ្ឋ​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង ​ដើម្បី​បង្ការ ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ឆ្នាំ​២០២៥

រាជធានី​ភ្នំពេញ​៖​ក្រសួងសុខាភិបាល ជំរុញ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដល់​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង ដើម្បី​បង្ការ​ជា​មុន​សំដៅ ធានា​ភាពស៊ាំ​សហគមន៍​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ឆ្នាំ​២០២៥​នេះ​។ នេះ​បើ​យោង​តាម​លិខិត​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥​។ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ជាតិ និង​ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី ខេត្ត ទាំងអស់​ត្រូវ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដល់​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង ដើម្បី​បង្ការ​ជា​មុន​សំដៅ ធានា​ភាពស៊ាំ​សហគមន៍​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩…

កសិករកម្ពុជាកុំព្រួយរឿងតម្លៃស្រូវឆ្នាំនេះ ព្រោះវៀតណាមត្រូវការខ្លាំង

តម្លៃ​ស្រូវ​/​អង្ករ​ដែល​កសិករ​កម្ពុជា អាច​នឹង​ប្រមូល​ផល​នៅ​ក្នុង​ឆ្នាំ​២០២៥ និង​២០២៦ អាច​នឹង​មិន​មាន​បញ្ហា​រឿង​តម្លៃ​ប៉ុន្មាន​ឡើយ ដោយសារ​វៀតណាម​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​បង្កើន​ការ​នាំ​ចូល​អង្ករ​ក៏​ដូច​ជា​ស្រូវ នៅ​ក្នុង​បរិមាណ​ដ៏​ច្រើន ។ ការិយាល័យ​កសិកម្ម​សហរដ្ឋអាមេរិក ដែល​គេ​ហៅ​កាត់​ថា USDA បាន​ព្យាករណ៍​ថា នា​ឆ្នាំ​២០២៥​នេះ និង​២០២៦​ខាង​មុខ វៀតណាម​នឹង​ក្លាយជា​ប្រទេស​នាំ​ចូល​ស្រូវ​/​អង្ករ​ធំ​លំដាប់​ទី​ពីរ របស់​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ហ្វី​លី​ពី​ន ។ ប្រភព​ដដែល​បាន​អះអាង​ថា បើ​យោង​តាម​ការ​ប៉ាន់ស្មាន​ផ្នែក​ផ្គត់ផ្គង់ និង​តម្រូវការ​កសិកម្ម​ពិភពលោក​ចុង​ក្រោយ​បំផុត​បាន​អះអាង​ថា…

បើកឡានចូលទិញថ្នាំក្នុងឱសថស្ថាន ច្រឡំជា.ន់​ហ្គា ស្ទុះបុ.កខ្ទេ.ច

រាជធានីភ្នំពេញ ៖ រថយន្ត​តូ​យ៉ូ​តា​ព្រូសមួយគ្រឿង ​ខណៈ​អ្នកបើកបរ​ចូល​ទិញ​ថ្នាំពេទ្យ​ក្នុង​ឱសថស្ថាន​មួយ​កន្លែង ស្រាប់តែ​ជ្រុល​ជាន់ហ្គា​ធ្វើ​អោយ​រថយន្ត​ស្ទុះ​ជ្រុល​ទៅ​បុក​និង​ទ្វាររបង​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​កញ្ចក់​អស់​ចំនួន​៣​ផ្ទាំង នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨​ខែឧសភា​ឆ្នាំ​២០២៥ នៅ​ទីតាំង​លក់​ថ្នាំពេទ្យ​មួយ​កន្លែង​ក្រោយ​វត្ត លង្កា យីហោ​ឱសថស្ថាន​យើង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥១​កែង​ផ្លូវ​២៨២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ ប្រភព​ព័ត៌មាន​បានអោយ​ថា​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​បាន​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រុស ពណ៌​ស…

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្ដេជ្ញា​បន្ត​ជំរុញ​ការ​កែទម្រង់​គ្រប់​ផ្នែក ដើម្បី​កសាង​កងកម្លាំង​នគរ បាល​ជាតិ​មួយ​ដែល​ពលរដ្ឋ​ទុកចិត្ត

ខេត្តកណ្ដាល ៖ ថ្លែង​នៅ​ចំពោះ​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្តេជ្ញា​យកចិត្តទុកដាក់​បន្ត​ដឹកនាំ គាំទ្រ និង​ជំរុញ​ការ​កែទម្រង់​គ្រប់​ផ្នែក ដើម្បី​កសាង​កងកម្លាំង​នគរបាល​ជាតិ​មួយ ដែល​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​មាន​លទ្ធភាព សមត្ថភាព បំពេញភារកិច្ច​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។ ក្នុង​ឱកាស…

គូស្នេហ៍​វ័យក្មេង រស់នៅ​ជាមួយ​គ្នា​មិន​ទាន់​រៀប​ការ តែ​មិន​ចុះសម្រុង​ ខាង​ប្រុសបញ្ចប់ជីវិតក្នុងផ្ទះជួល

រាជធានីភ្នំពេញ ​៖ គូស្នេហ៍​វ័យក្មេង​១​គូ​ បាន​ចាប់ដៃ​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ ​មិន​ទាន់​រៀប​ការ ​នៅ​ក្រោម​ដំបូលផ្ទះ​ជួល ​មួយ​កន្លែង​ រយៈពេល​១​ឆ្នាំ​កន្លង​មក​ហើយ អ្នក​ទាំង​២ ​ប្រកបរ​បរជា​កម្មករ-កម្មការិនី​រោងចក្រ​កាត់ដេរ ចំណែក​បងប្អូន​ខាង​ប្រុស ​បាន​ប្រាប់​ឲ្យ​ខិតខំ​ពួតដៃគ្នា​រក​ប្រាក់​ដើម្បី​រៀប​ការ ប្រសិនបើ​ខ្វះខាត​ប៉ុន្មាន​ចាំ​បងប្អូន​ជួយ​បំពេញបន្ថែម​ម្នាក់​បន្តិច​ម្នាក់​បន្តិច​ទៅ​បាន​ហើយ។ គូស្នេហ៍​នេះ ​នៅ​ពុំ​ទាន់​មានកូន​ជាមួយ​គ្នា​នៅឡើយ​ទេ ប៉ុន្តែ​ការ​រស់នៅ​ហាក់​មិន​ចុះសម្រុង​នឹង​គ្នា​សោះ ចេះ​តែ​មាន​ភាព​រកាំ​កូ​ស​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ មិនតែប៉ុណ្ណោះ​រាល់ពេល​ខឹង​គ្នា​ម្ដង​ៗ ខាង​ប្រុស​តែងតែ​គំរាម​សម្លាប់​ខ្លួន ហើយ​ទីបំផុត​ពេល​នេះ​ក៏​ចង.ក​ស្លាប់​តាម​បំណង​ទាល់តែ​បាន​មែន…

រុស្ស៊ី,​អ៊ុយ​ក្រែន​យល់​ព្រម​ដូរ​ឈ្លើយ​សឹក​១​ពាន់​នាក់​ក្រោយ​ជំនួប​នៅ​តួក​គី

ទី​ក្រុង​អ៊ីស្តាន់​ប៊ូល៖ រុស្ស៊ី និង​អ៊ុយ​ក្រែន​យល់​ព្រម​ដូរ​ឈ្លើយ​សឹក​គ្នា​មួយ​ពាន់​នាក់​ម្ខាង​ៗ​។ ដូច្នេះ ការ​ជួប​គ្នា​រវាង​​ក្រុម​ការ​ងារ​ប្រទេស​ទាំង​២​នៅ​​តួក​គី​ពិត​ជា​មិន​ឥត​ប្រយោជន៍​​​ទេ​​។ គ្រាន់​តែថា​​មិន​ទាន់​​អាច​សម្រេច​បាន​កិច្ច​ការ​ធំ​ៗ​តែប៉ុណ្ណោះ​។ ប្រធាន​ក្រុម​អ្នក​ចរ​ចា​ខាង​ភាគី​រុស្ស៊ី​បាន​​បង្ហើប​ឱ្យ​ដឹង​អំពី​ការ​ត្រៀម​ដូរ​ឈ្លើយ​សឹក​​បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ច​ជំនួប​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​នេះ​។ បើ​ដូច្នេះ​មែន វា​នឹង​ក្លាយ​ជា​ការ​ដូរ​ឈ្លើយ​សឹក​ដ៏​ច្រើន​បំផុត​ចាប់​តាំង​ពី​​ក្រោយ​សង្គ្រាម​អ៊ុយ​ក្រែនឆ្នាំ​​២០២២​។ រុស្ស៊ី​ថ្លែង​ថា​ភាគី​ទាំង​២​ក៏​បាន​ឯក​ភាព​គ្នា​ថា​នឹង​បញ្ជូន​លក្ខ​ខណ្ឌ និង​សំណើ​ឱ្យ​បាន​លម្អិត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​យក​ទៅ​ពិចារណា​បង្កើត​ជា​បទ​ឈប់​បាញ់​។ តប​ទៅ​នឹង​សំណើ​របស់​​អ៊ុយ​ក្រែន​ដែល​ចង់​​ឱ្យ​មាន​​ជំនួប​កំពូល​រវាង​លោក​ហ្សេ​ឡិន​ស្គី និង​លោក​ពូទីន​ ខាង​ភាគី​រុស្ស៊ី​ថា​នឹង​យក​សំណើ​នេះ​ទៅ​ពិចារណា​។ ប៉ុន្តែ​រុស្ស៊ី​សន្យា​ថា​ខ្លួន​នឹង​បន្ត​ការ​ជួប​គ្នា​នៅ​ពេល​ក្រោយ​​ៗ​ទៀត​។ ក្រសួង​ការ​បរទេស​តួក​គី​ និង​មន្ត្រី​ជាន់​ខ្ពស់​អ៊ុយ​ក្រែន​ថ្លែង​ថា​​​​​គណៈ​ប្រតិ​ភូ​ប្រទេស​ទាំង​២​​ជួប​គ្នា​មិន​ដល់​២​ម៉ោង​ទេ​​​។ អ៊ុយ​​ក្រែ​ន​ចោទ​ប្រកាន់​ថា​រុស្ស៊ី​បាន​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​ដក​កង​ទ័ព​ទាំង​អស់​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ (អ៊ុយ​ក្រែន​) ​១​ផ្នែក​ធំ។…

ជំងឺ​បេះដូង និងដា.ច់​សរសៃឈា.ម​ខួរក្បា.ល​សម្លា.ប់​​មនុស្ស​វ័យ​កណ្តាល​កាន់តែ​ច្រើន​នៅ​កម្ពុជា

ជំងឺ​បេះដូង និង ជំងឺ​ដាច់​សរសៃឈាម គឺជា​ជំងឺ​ពីរ​ប្រភេទ​ក​ក្នុង​ចំណោម​ជំងឺមិនឆ្លង បាន​សម្លាប់​មនុស្ស​វ័យ​កណ្តាល​ជា​ច្រើន​នៅ​កម្ពុជា​យើង ដោយ​តម្រូវ​អោយ​យើង​គ្រប់​គ្នា​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ចាប់តាំងពី​ក្មេង​ទៅ​។ ក្រសួងសុខាភិបាល​ក៏​ទទួលស្គាល់​ពី​គ្រោះថ្នាក់​និង​កំណើន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ផង​ដែរ​។ កន្លង​មក​មាន​របាយការណ៍​ថា ៦៤%​នៃ​ការ​ស្លាប់​របស់​ប្រជាជន​កម្ពុជា គឺ​បណ្ដាល​ពី​ជំងឺមិនឆ្លង ក្នុង​នោះ​មាន​ជំងឺ​បេះដូង និង ជំងឺ​ដាច់​សរសៃឈាម​នេះ មាន​អត្រា​ស្លាប់​ខ្ពស់​ជាងគេ គឺ​ប្រមាណ​ជា​២៤​ភាគរយ ។ ចំណែក អង្គការ​សុខភាព​ពិភពលោក​វិញ​បានអោយ​ដឹង​ថា ជំងឺ​ទាំង​ពីរ​នេះ​គឺជា​ឃាតក​ដ៏​ចម្បង​បំផុត​របស់​ពិភពលោក​ដោយ​វា​បាន​រួមចំណែក​ដល់​ការ​ស្លាប់​របស់​មនុស្ស​ដល់​ទៅ​១៣​ភាគរយ ពោល​គឺ​មាន​ចំនួន​ដល់​ទៅ…

កាកបាទក្រហមកម្ពុជា ចូលរួម​រំលែក​ទុក្ខ និង​ជូន​ថវិកា ៦​លាន​រៀល ដល់​ភរិយា​នៃ​ស​.​ព ករណី​លោក​ស័ក្តិ​៥ ហ៊ុន ហេង បើក​បុក​រះ​ទាំង​ស្រវឹង

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែឧសភា​ឆ្នាំ ២០២៥​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​លោក​វេជ្ជ​. អ៊ុយ សំ​អុ​ន នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​សហការី ដោយ​មានការ​ចូលរួម​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ស​.​ព​ឈ្មោះ រៀន…

តុលាការ​សម្រេច​ឃុំខ្លួន​លោក​ស័ក្តិ​៥ ហ៊ុន ហេង ពី​បទ​បើកបរ​បុក​ស្លា​.​ប់ និង​របួស​អ្នក​ដទៃ ក្នុង​ស្ថានភាព​ស្រវឹង

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ បាន​សេ​ក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ចំណាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លា​.​ប់ និង​របួស​អ្នក​ដទៃ ដោយ​មាន​ខ្លឹម​ដូច​តទៅ ៖ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៧០៧ ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា…

សម្ដេច​បវរ​ធិ​បតី ៖ ករណី​នគរបាល​បុក​មនុស្ស​ស្លា.ប់​ ត្រូវ​អនុវត្ត​ច្បាប់​បាន​ម៉ឺងម៉ាត មិនមែន​សង​លុយ​រួចខ្លួន​ឡើយ

ខេត្តពោធិ៍សាត់ ៖ ថ្លែង​ពី​ទឹកដី​ខេត្តពោធិ៍សាត់​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើក​ឡើង​ថា រាល់​ករណី​បុក​មនុស្ស​ស្លា.ប់មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន គឺ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ មិនមែន​សង​លុយ​ហើយ រួចខ្លួន​នោះ​ទេ​ ។ ការ​លើក​ឡើង​របស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្រោយ​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់ និង​របួស កាលពី​ថ្ងៃ​ទី​១៥…