ព័ត៌មានផ្សេងៗ

បង្ក្រាប​ដុត​បំផ្លាញ​៖ ផ្លែ​ដូង​នាំ​ចូល​ខុសច្បាប់​ជាង​១​តោន​ពី​ថៃ ត្រូវ​សមត្ថកិច្ច​កម្ពុជា​ដុត​កម្ទេច​ចោល​នៅ​ព្រះវិហារ។

ខេត្តព្រះវិហារ ​៖​ អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមិថុនា ឆ្នាំ​២០២៥​ ​ធ្វើការ​ដុត​កំទេច​ចោលផ្លែ​ដូងក្រអូប​ប្រមាណ​ជាង​មួយ​តោន ​ក្រោយ​រក​ឃើញ​អំពី​ការ​នាំ​ចូល​ឆ្លងដែន​ដោយ​មិន​ស្របច្បាប់​ ។ យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​រឹបអូស​ផ្លែ​ដូង​ខាងលើ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ទំនិញ​បន្លែ​ស្ពៃក្តោប ​ដែល​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ពី​ប្រទេស​ឡាវ​មក​កម្ពុជា​ខុសច្បាប់​ត្រង់​ចំណុច​កំពង់ចម្លង​កំពង់​ស្រឡៅ ស្រុក​ឆែប ​។​សមត្ថកិច្ច​បាន​បន្ត​ ការ​សិក្សា​ស្រាវជ្រាវ​ដល់​គោលដៅ​ឬ​ស​គល់​នៃ​ប្រភព​ទំ​និញ​ក៏​បាន​រក​ឃើញ​ថា បន្លែ​ស្ពៃក្តោប​នោះ​ជា​ផលិតផល​ដាំ​ដុះ​ក្នុង​ប្រទេស​ឡាវ សមត្ថកិច្ច​ក៏​បាន​ផាកពិន័យ​អន្តរការណ៍​ និង​ដោះ​លែង​ទៅ​វិញ​។ តែ​ខណៈ​ត្រឡប់​មក​វិញ…

បាតុកម្ម​ថៃ៖ ក្រុម​ប្រឆាំង​ត្រៀម​ហែ​ក្បួន​ដេញ​លោកស្រី​ផែ​ថង​ថាន​ពី​តំណែង​នាយករដ្ឋមន្ត្រី

ទី​ក្រុង​បាងកក៖ ក្រុម​ប្រឆាំង​នៅ​ថៃ​ត្រៀម​ជួប​ជុំ​គ្នា​​​ក្បែរ​វិមាន​ជ័យ​ជម្នះ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ដើម្បី​​ហែ​បាតុកម្ម​ទាម​ទារ​ឱ្យ​លោក​ស្រី​ផែ​ថង​ថាន​ចុះ​ចេញ​ពី​តំណែង​​នាយក​រដ្ឋ​មន្ត្រី។ ហេតុ​នេះ នគរ​បាល​ថៃ​បាន​ណែនាំ​ទៅ​សា​ធារណ​ជន​ដែល​មិន​ពាក់​ព័ន្ធ​នឹង​ចលនា​បាតុកម្ម​នេះ​​សូម​​​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ពី​វិថី​សំខាន់​ៗ​ចំនួន​បួន​នៅ​ក្បែរ​វិមាន​ជ័យ​ជម្នះ​នៅ​រសៀល​ថ្ងៃ​សៅរ៍​។ ពួក​បាតុ​ករ​​ដែល​ទាម​ទារ​​យ៉ាង​ទទូច​ឱ្យ​លោក​ស្រី​ផែ​ថង​ថាន​ចុះ​ចេញ​ពី​តំណែង​​នឹង​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ទី​នោះ​។​ ស្នង​ការ​ដ្ឋាន​នគរ​បាល​​ទី​ក្រុង​​បាងកក​ស្នើ​សុំ​​ឱ្យ​សា​ធារណ​ជន​ជៀស​ឱ្យ​ឆ្ងាយ​​ពី​កំណត់​ផ្លូវ​ទាំង​៤​ចាប់​ពី​ម៉ោង​៣​រសៀល​រហូត​ដល់​ម៉ោង​១០​​យប់​។ បាតុ​កម្ម​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៤​រសៀល ហើយ​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង​៩​យប់​។ ចលនា​បាតុ​កម្ម​នេះ​រៀប​ចំ​ដោយ​​ក្រុម​ដែល​ហៅ​ខ្លួន​ឯង​ថា​ «​រួម​កម្លាំង​ការ​ពារ​អធិប​តេយ្យ​»។ នៅ​ក្នុង​ចំណោម​មេ​ធំ​ៗ​ដែល​ដឹក​នាំ​ចលនា​បាតុកម្ម​​នេះ​ក៏​មាន​អតីត​មេ​អាវ​ក្រហម​ឈ្មោះ​ចតុ​ផន​ ព្រំ​ផាន​ (Jatuporn Prompan)​​ដែល​ងាក​មក​វាយ​គ្រួសារ​ត្រកូល​ថាក់​ស៊ីន​វិញ​ម្ដង​។ មេ​ចលនា​បាតុកម្ម​ម្នាក់​ទៀត​គឺ​លោក​សន្ធិ លីម​ថង​គល់ (Sondhi Limthongkul) ជា​មេ​ក្រុម​អាវ​លឿង​ដែល​ហែ​បាតុកម្ម​បិទ​ព្រលាន​យន្ត​ហោះ​២​កន្លែង​នៅ​​ទី​ក្រុង​បាងកក​កាល​ពី​ឆ្នាំ​២០០៨​។​ ​សម្រាប់​ពេល​នេះ…

ឃាតករ Twitter: ជប៉ុនប្រហារជីវិតជនដៃឆៅសម្លាប់មនុស្ស៩នាក់យ៉ាងឃោរឃៅ

ទីក្រុង​តូក្យូ៖ ថ្ងៃ​នេះ ប្រទេស​ជប៉ុន​ប្រហារ​ជីវិត​យុវ​ជន​ម្នាក់​ពី​បទ​​​សម្លាប់​មនុស្ស​​​៩​នាក់​ដែល​​​​ស្គាល់​គ្នា​តាម​អន​ឡាញ​។ បុរស​​ឈ្មោះ​តាកា​ហ៊ី​រ៉ូ ស៊ី​រ៉ៃ​ស៊ី (Takahiro Shiraishi) វ័យ​៣៤​ឆ្នាំ​​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា​ «​ទ្វីត​ថឺ​ ឃីល​ឡឺ – Twitter Killer» ឬ​ឃាត​ករ​តាម​ទ្វីត​ថឺ​។ អាជ្ញា​ធរ​ជប៉ុន​ប្រហារ​ជីវិត​គាត់​ដោយ​ព្យួរ​ក​។ ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​ស្ត្រី​វ័យ​ក្មេង​លើក​លែង​តែ​​មួយ​ករណីគត់​​ដែល​ជា​បុរស​។ គាត់​យក​បណ្ដាញ​ទ្វីត​ថឺ​​ធ្វើ​ជា​មធ្យោបាយ​ទំនាក់​ទំនង​​ជា​មួយ​ជន​​រង​គ្រោះ​ឱ្យ​ចូល​ទៅ​ក្នុង​អន្ទាក់​របស់​គាត់​។ ​គាត់​ច្រើន​ឆែក​មើល​តាម​ទ្វីត​ថឺ​ដើម្បី​តាម​ដាន​មើល​ជន​រង​គ្រោះ​រូប​ណា​ដែល​ឧស្សាហ៍​បង្ហោះ​សារ​បង្ហាញ​អំពី​ការ​ធុញ​ថប់​នឹង​ជីវិត​រស់​នៅ​របស់​ខ្លួន​ បង្ហោះ​សារ​បែប​ដ្រា​ម៉ា (drama)…

សម្តេចតេជោ ជំរុញក្រសួងយុត្តិធម៌ពិចារណាកែច្បាប់ដកសញ្ជាតិជនក្បត់ជាតិ ឃុបឃិតជាមួយបរទេសបំផ្លាញប្រទេស

សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ពិនិត្យ​មើល​ការ​កែ​ច្បាប់ ដើម្បី​ដក​សិទ្ធជន​ណា​ម្នាក់ ដែល​ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​បំផ្លាញ​ប្រទេស​ជាតិ​របស់​ខ្លួន ។ សម្តេច​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពេល​សំណេះសំណាល​មួយ នៅ​ខេត្តព្រះវិហារ ដែល​មាន​ភាព​តានតឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ។ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បែប​នេះ ខណ​:​ដែល​កម្ពុជា​មាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ថៃ ក្នុង​ជម្លោះព្រំដែន ។ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ក៏​មានការ​វិភាគ​ដែល​ថា…

ជម្លោះសំឡេងលេចធ្លាយ៖ អ្នកនាំពាក្យ​សម្តេច​តេ​ជោ​ចំអក​ទៅ​ថៃ ថាបើ​ចិត្តសឿង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​សម្តេច​តេ​ជោ​ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​បាន​ចំអក​ទៅ​កាន់​អគ្គ​លេខាធិការ​រង​នាយក​រដ្ឋមន្ត្រី​ថៃ​ ដែល​ប្រកាស​ប្តឹ​សម្តេច​តេ​ជោ​ រឿង​បែកធ្លាយ​សម្លេង​សន្ទនា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ខ្លួន​ថា បើ​ចិត្តសឿង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​ ។ ការ​លើក​ឡើង​អ្នកនាំពាក្យ​សម្តេច​តេ​ជោ​បន្ទាប់​ពី មេដឹកនាំ​គណបក្ស Seri Ruam Thai បាន​ដាក់​ពាក្យ​ប​ណ្តឹ​ងទៅប៉ូ​លិ​ស​ប្រឆាំង​នឹង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្ដេច ហ៊ុន សែន បន្ទាប់​ពី​គាត់​(​សម្ដេច​) ត្រូវ​គេ​បានឮ​នៅ​ក្នុង​ឃ្លី​ប​សំឡេង​ដែល​លេច​ធ្លាយបញ្ជា​ឱ្យ​សម្លាប់​គូប្រជែង​នយោបាយ​របស់​គាត់​នៅ​ក្នុង​ប្រទេស​ថៃ​…

ភ្លើងឆេះភោជនីយដ្ឋានឥណ្ឌា: ដឹងមូលហេតុពេញលេញករណីអគ្គិភ័យជាន់ឡៅតឿនៅក្រោយវត្តសារ៉ាវ័ន្ត ភ្នំពេញ

រាជធានីភ្នំពេញ ៖ មាន​សម្លេង​ផ្ទុះ​ធ្លាយ​ហ្គា​ស់​ចេញពី​ហាង​ឥណ្ឌា​១​កន្លែង បង្ក​ជា​ផ្សែង​ហ៊ុយ​ខ្លាំង ផ្អើល​ដល់ មន្ត្រី​ជំនាញ​អគ្គិភ័យ​ចេញ​រថយន្ត​អន្តរា​គម៍ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ភោជនីយដ្ឋាន​យីហោ PUNJABI KITCHEN តាម​ផ្លូវ​លេខ​១៧២ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ផ្សែង​ហ៊ុយ​ខ្លាំង…

ព្រំដែនតានតឹង៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ាណែត ថ្លែង​ថា​រាល់​ការ​ដាក់​ចេញ​បញ្ជា ​ខ្ញុំ​ជា​អ្នក​ទទួលខុសត្រូវ ដូច្នេះ​សូម​មន្ត្រី​អនុវត្ត​កុំ​ខ្លាច

រាជធានី​ភ្នំពេញ ៖ ខណៈ​វិវាទ​ជាមួយ​ប្រទេស​ថៃ កំពុង​តែ​មាន​ភាព​តានតឹង​នៅ​តាម​តំបន់​ព្រំដែន​រហូត​ដល់​បិទ​ព្រំដែន​មួយ​ចំនួន សម្តេច​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា​បាន​បញ្ជាក់​ថា ខ្ញុំ​បញ្ជា ខ្ញុំ​ជា​អ្នក​ទទួលខុសត្រូវ ពីព្រោះ​នៅ​កម្ពុជា​មិនមែន​ឱ្យ​ថ្នាក់ ក្រោម​ធ្វើ អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ​» ពោល​គឺ​នៅ​ប្រទេស​កម្ពុជា​ខុស​ពី​ប្រទេស​ថៃ ។ នៅ​កម្ពុជា​នាយក​រដ្ឋមន្ត្រី​បញ្ជា​បែប​ណា គឺ​ត្រូវ​តែ​អនុវត្ត​បែប​នោះ ខុស​ពី​ថៃ នាយក​រដ្ឋមន្ត្រី​និយាយ​ផ្សេង យោធា​ធ្វើ​ផ្សឹ​ង…

ទំនាក់ទំនង​កម្ពុជា-ថៃ៖ ក្រសួងការបរទេស​ចាត់​ទុក​បណ្តឹង​របស់​ថៃ​ជា​ទ​ង្វើ​នយោបាយ​បង្ក​ការ​យល់​ច្រឡំ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​បណ្តឹង​របស់​លោក Somkid Chueakong អគ្គលេខាធិការ​រង​នៃ​នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​ថៃ​ជា​ទ​ង្វើ​មាន​បំណង​នយោបាយ​ដែល​នឹង​បង្ក​ការ​យល់​ច្រឡំ​បន្ថែម​ទៀត​រវាង​កម្ពុជា និង​ថៃ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ក្រសួង​ការ​បទេស សូម​សម្តែង​នូវ​គារវកិច្ច​ចំពោះ​ស្ថានទូត​ថៃ នៅ​ទីក្រុង​ភ្នំពេញ…

កម្ពុជា​បញ្ជាក់​ជំហរ! អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ច្រានចោល​ដាច់អហង្ការ​ការ​អះអាង​មិន​ពិត​របស់​កងទ័ព​ថៃ ករណី​តាមាន់ធំ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ច្រានចោល​ទាំងស្រុង​នូវ​ការ​អះអាង​ផ្ទុយ​ពី​ការ​ពិត និង​គ្មាន​ការ​ទទួលខុសត្រូវ​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ នា​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ នេះ ។ យោង​តាម​ក្រសួងការពារជាតិ ពាក់ព័ន្ធ​នឹង​ករណី​ទាហាន​ថៃ​នាំ​អ្នក​ជិះ​កង់​ជនជាតិ​ថៃ​១៥០​នាក់ ឡើង​ប្រាសាទតាមាន់ធំ​ដោយ​មិន​មានការ​ជូនដំណឹង​ជា​មុន កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ ។ កម្ពុជា​បញ្ជាក់​សា​ជា​ថ្មី​ថា ប្រាសាទតាមាន់ធំ ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា…

គោលការណ៍ព្រំដែនកម្ពុជា-ថៃ៖ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា បើកម្ពុជាបិទច្រកហើយ គឺបិទរហូតដល់ថៃបើកដំណើរការធម្មតាវិញ។

ខេត្តសៀមរាប​ ៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ចំពោះ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ​គឺ​នៅ​ពេល​បិទ​គឺ​បិទ​ទាំងស្រុង​ រហូត​ដល់​ថៃ​បើក​ដំណើរការ​ធម្មតា​វិញ​ ទើប​កម្ពុជា​បើក​ឡើង​វិញ​ ។​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ក្នុង «បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​» នា​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ​២០២៥ ​នៅ​ខេត្តសៀមរាប​ថា ​ចំពោះ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​គឺ​កម្ពុជា​បានកំពុង​ពិចារណា​ចំពោះ​ច្រកអានសេះ​ព្រំដែន​កម្ពុជា-ថៃ​…