ព័ត៌មានផ្សេងៗ

ឱកាសការងារ៖ ចម្ការកៅស៊ូនៅខេត្តកំពង់ចាម ត្រូវការកម្មករ រាប់ពាន់នាក់ ផ្តល់ប្រាក់ខែសមរម្យ និងអំពាវនាវអ្នកវិនិយោគ

ខេត្តកំពង់ចាម ៖ ក្នុងពេលខ្វះកម្លាំងពលកម្ម និងការពង្រីកការវិនិយោគវិស័យកសិកម្មនៅខេត្តកំពង់ចាម ម្ចាស់ក្រុមហ៊ុន ឡុង ស្រេង បានអំពាវនាវឱ្យបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ពេលវិលត្រឡប់មកស្រុកវិញ មកធ្វើការងារនៅទីនេះជាមួយប្រាក់ខែសមរម្យ ជាមួយគ្នានេះក៏បានអំពាវនាវឱ្យអ្នកមានធនធានច្រើនមកវិនិយោគវិស័យកសិកម្មនៅទីនេះផងដែរ ។ លោក យ៉ង់ ចាន់ធូ ប្រធានក្រុមកម្មករចម្ការកៅស៊ូ ដែលមានសមាជិកក្រុមចំនួន ២៦នាក់ កាលពីថ្ងៃទី ១៧…

ចាប់ខ្លួនឃាតករ៖ តាមចាប់ជនសង្ស័យសម្លាប់មនុស្សនៅព្រៃវែង រត់គេចមកដល់ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃាតកម្ម​មួយ​ដែល​បាន​កើតឡើង​នៅ​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​៧​និង​១០​នាទី​យប់ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ ហុង ថន ហៅ​ធុ​យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ​ស្លាប់​នៅ​កន្លែង​កើតហេតុ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ចាន់ សា​រិ​ន…

រឿងអាស្រូវសាកសព: ហ្សេឡិនស្គីខឹងសម្បារ រុស្ស៊ីបញ្ជូនសាកសពទាហានខ្លួន២០នាក់បន្លំថាជាអ៊ុយក្រែន

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​ មិន​សប្បាយ​ទាល់​តែ​សោះ​នៅ​ពេល​រុស្ស៊ី​ផ្ញើ​សព​ទាហាន​របស់​ខ្លួន​ (រុស្ស៊ី​) ចំនួន​ម្ភៃ​នាក់​ ហើយ​អះ​អាង​ថា​ជា​សព​ទាហាន​អ៊ុយ​ក្រែន​​​នៅ​ក្នុង​ការ​ដូរ​ឈ្លើយ​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ហ្សេឡិនស្គី​ថា​នោះ​ជា​ភាព​ខ្ជី​ខ្ជា​របស់​រុស្ស៊ី​ដែល​ធ្វើ​ការ​ឱ្យ​តែ​រួច​ពី​ដៃ​។ ហ្សេ​ឡិន​ស្គី​ថា​នៅ​ក្នុង​ចំណោម​សព​ទាំង​ម្ភៃ​នោះ​ក៏​មាន​ជន​ជាតិ​អ៊ីស្រា​អែល​ម្នាក់​ផង​ដែរ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​ពួក​គេ​​យក​សព​ទាហាន​របស់​ខ្លួន​ឯង​មក​ទម្លាក់​ឱ្យ​អ៊ុយ​ក្រែន​។ នេះ​ហើយ​ជា​អកប្បកិរិយា​របស់​ពួក​គេ​ដែល​​ប្រព្រឹត្ត​នៅ​ក្នុង​សង្គ្រាម​ និង​ប្រព្រឹត្ត​ទៅ​លើ​យុទ្ធ​ជន​របស់​ពួក​គេ​។ ហ្សេឡិន​ស្គី​ថា​មិន​គួរ​ធ្វេស​​ប្រហែស​ដល់​ថ្នាក់​ហ្នឹង​ទេ​ព្រោះ​សព​ទាហាន​ទាំង​នោះ​សុទ្ធ​តែ​ចុះ​បញ្ជី​ស្នាម និង​មាន​​ឯកសារ​បញ្ជាក់​ត្រឹម​ត្រូវ​។ សព​ទាហាន​ខ្លះ​មាន​ភ្ជាប់តាំង​ពី​លិខិត​ឆ្លង​ដែន​រុស្ស៊ី​ថែម​ទៀត​។ ចំណុច​ដែល​លោក​មិន​ពេញ​ចិត្ត​នោះ​នៅ​ត្រង់​ថា​នៅ​ពេល​អ៊ុយ​ក្រែន​ប្រាប់​រុស្ស៊ី​អំពី​រឿង​នេះ ពួក​គេ​នៅ​តែ​និយាយ​ប្រកែក​មក​វិញ​ថា​នោះ​ជា​សព​ទាហាន​អ៊ុយ​ក្រែន​ច្បាស់​ណាស់​។ ​ការ​ដូរ​ឈ្លើយ​សឹក​ អ្នក​របួស និង​អ្នក​ស្លាប់​នេះ​ជា​លទ្ធ​ផល​នៃ​កិច្ច​ជំនួប​នៅ​ប្រទេស​តួក​គី​។…

ហុងស៊ុយទឹក៖ ដាក់​១​កែវ​នៅ​ទីតាំង​ទាំងនេះ លុយ​នឹង​ហូរ​ចូល​មិន​ដាច់​

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​កន្លែង​ដែល​អាច​នាំ​ទ្រព្យ​ជូន​អ្នក​។ តើ​មាន​កន្លែង​ណាខ្លះ​ទៅ? •​ ​នៅ​កៀន​ទ្វារធំ​ផ្ទះ​របស់​អ្នក គួរតែ​ដាក់​ទឹក​មួយ​កែវ​នៅ​កន្លែង​នោះ ព្រោះ​វា​អាច​នាំ​ទ្រព្យ​ធំ​ចូល​មក​ក្នុងផ្ទះ​បាន​គ្រប់ពេល​។ •​ ​នៅ​ក្បាល​គ្រែ​ក៏​អ្នក​អាច​ដាក់​ទឹក​ចំនួន​មួយ​កែវ​ដែរ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​គេង​លក់​បាន​ស្រួល​ទេ ថែម​ទាំង​អាច​នាំ​លុយ​ធំ​មក​រក​អ្នក​បាន​ទៀត​ផង​។ •​ ​អ្នក​អាច​ដាក់​ទឹក​ចំនួន​មួយ​កែវ​នៅ​លើ​តុ​កុំព្យូទ័រ​របស់​អ្នក ព្រោះ​វា​អាច​នាំ​ទ្រព្យ​មក​ពី​គ្រប់​ទិស​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​អាច​ការពារ​សុខភាព​អ្នក​បាន​ល្អ​ដែរ​ក្រោយ​ពេល​ដែល​ប្រើ​កុំព្យូទ័រ​ច្រើន​៕ អត្ថបទសរសេរ ដោយ ប្រេវីន 2K…

រាជធានីភ្នំពេញ ៖ ស្រវឹងជះឥទ្ធិពល! យុវជន២ក្រុមផឹកស៊ីស្រវឹងឈ្លោះគ្នា ត្រូវម្ចាស់ហាងសម្របសម្រួលរួចហើយ បែរជាមានជនបង្កម្នាក់ទៀត យកដាវមកកាប់ជនរងគ្រោះរបួសធ្ងន់នៅហាងចែលី ខណ្ឌសែនសុខ បង្កជាអំពើហិង្សាទ្រង់ទ្រាយធំ!

រាជធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម​ផឹកស៊ី​ស្រវឹង​ឌឺដង​ពាក្យ​សម្តី​ដាក់​គ្នា​ម្ចាស់​ហាង​សម្របសម្រួល​ហើយ បែរ​មាន​ជន​បង្ក​ម្នាក់​ទៀត យក​ដាវ​ទៅ​កា​.​ប់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ ជន​បង្ក​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ហាង​ផឹកស៊ី​យីហោ ចែ​លី ផ្លូវ​បេតុង​ខាងក្រោយ​ផ្សារ​មី​ត​ថោ​ន សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​និយាយ​ប្រាប់​ថា…

UN ព្រមាន៖ សង្គ្រាម​អ៊ីរ៉ង់-អ៊ីស្រាអែល​ប្រឈម​នឹង​ការ​ផ្ទុះ​ឡើង​ដល់​ដំណាក់​កាល​គ្រប់​គ្រង​លែង​បាន

ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​ហ្គូតេរ៉េ​ ព្រមាន​ថា​សង្គ្រាម​អ៊ីរ៉ង់ និង​អ៊ី​ស្រាអែល​បើ​សិន​បណ្ដែត​បណ្ដោយ​ឱ្យ​ផ្ទុះ​ឡើងកាន់​តែ​ខ្លាំង​ វា​នឹង​ឈាន​ដល់​ដំណាក់​កាល​គ្រប់​គ្រង​លែង​បាន​។ ដូច្នេះ លោក​សូម​អំពាវ​នាវ​ឱ្យ​​ភាគី​ទាំង​២​ ឬ​អាច​មានភាគី​ពាក់​ព័ន្ធ​ដទៃ​ទៀត (ប្រហែល​ជា​ចង់​សំដៅ​លើ​អាមេរិក​) ខិត​ខំ​ចរ​ចា​សន្តិ​ភាព​ឡើង​វិញ​។​ នៅ​ឯ​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​កាល​ពី​យប់​មិញ អ៊ីរ៉ង់​ និង​អ៊ីស្រាអែល​ពន្លះ​គ្នា​មួយ​អស់​ដៃ​ដោយ​គ្មាន​គិត​អំពី​បញ្ហា​មុខ​មាត់ ឬ​ពិធី​ការ​អ្វី​ត​ទៅ​ទៀត​ទេ​។ អ៊ីស្រាអែល​ថ្លែង​ថា​ខ្លួន​មិន​បញ្ឈប់​ការ​វាយ​ប្រហារ​ជា​ដាច់​ខាត​។ ​ប្រធាន​ក្រុម​សង្កេត​ការណ៍​នុយ​ក្លេអ៊ែរ​របស់​ UN ថ្លែង​ថា​បើ​សិន​អ៊ីស្រាយ​វាយ​ប្រហារ​ទីតាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ យូរ​…

ប៉ោយប៉ែត-រុងគ្លឿ៖ ទិដ្ឋភាព​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ប្រចាំ​ថ្ងៃ​ទៅ​ប្រកប​មុខរបរ​នៅ​ផ្សារ​រុង​គ្លឿ ទាំង​បើកឡាន ជិះ​ម៉ូតូ និង​ដំណើរ​ស្មើរ​ជើង

ប៉ោយ​ប៉ែ​ត ៖ ទិដ្ឋភាព​នា​ព្រឹក​ម៉ោង​០៩​និង​០០​នាទី ថ្ងៃអាទិត្យ ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​មក មាន​បើកឡាន ជិះ​ម៉ូតូ និង​ដំណើរ​ស្មើរ​ជើង​រាល់ថ្ងៃ ទៅ​ប្រកប​មុខរបរ​លក់ដូរ​នៅ​ផ្សារ​រុង​គ្លឿ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យបាន​បង្ហោះ​នា​ព្រឹក​នេះ ។ ទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យ បាន​បន្ត​ថា ដូច​អ្វី​ដែល​សារព័ត៌មាន​ថៃ…

ក្មេងទំនើង​ដេញ​កាប់​៖ ឃាត់ខ្លួន​បាន​០៥​នាក់ ករណី​កាប់​មនុស្ស​ប្រុស​ស្រី​របួស និង​កម្ទេច​ម៉ូតូ រួម​ទាំង​សារភាព​អំពើ​ហិង្សា​ជាច្រើន​លើក។

ខេត្តកណ្តាល ៖ ក្រុម​អ្នកលេង​កាំបិត​ផ្គាក់ និង​ដាវ ដេញ​កាប់​គេ​ទាំងប្រុស ទាំងស្រី មាន​អ្នកខ្លះ​ខ្ទេច​ម៉ូតូ ខ្លះ​របួស លុះ​ជួប​សមត្ថកិច្ច​កំពុង​ល្បាត ភ័យ​នាំ​គ្នា​ជិះ​ម៉ូតូ​រត់ ក៏​ធ្លាក់​ប្រឡាយ​អម​ផ្លូវ របួស​ក្បាល​ដេ​ចំនួន​១០​ថ្នេរ សមត្ថកិច្ច​ចាប់​បាន ០៥​នាក់ ក្នុង​ចំណោម​០៨​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥…

ប្រយ័ត្ន! ជាតិនិយម​គ្មាន​សច្ចភាព អាច​បង្ក​អណ្តាតភ្លើង​ជម្លោះ​ព្រំដែន​និង​សង្គ្រាម

ក្នុង​នាម​ជា​ពលរដ្ឋ​នៃ​ប្រទេស​មួយ ប្រជាជន​ត្រូវ​មាន​ស្មារតី​ជាត​និយម​ស្រឡាញ់​ប្រទេស​របស់​ខ្លួន​។ ដូច្នេះ វា​មិន​មាន​អ្វី​ខុសឆ្គង​ទេ នៅ​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​និង​ថៃ​ស្រឡាញ់​ប្រទេស​ជាតិ​និង​គាំទ្រ​ដល់​ប្រទេស​ជាតិ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ​របៀប​នៃ​ការ​បង្ហាញ​ក្តី​ស្រឡាញ់​គឺ​វា​អាច​ជះ​ឥទ្ធិពល​ទាំង​ល្អ​និង​អាក្រក់​។ ឧទាហរណ៍​ដ៏​សាមញ្ញ​មួយ ឪពុក​ម្តាយ​ស្រឡាញ់​កូន ហើយ​គាត់​បង្ហាញ​ក្តី​ស្រឡាញ់​របស់​គាត់​ដោយ​ធ្វើ​អ្វី​តាមតែ​ចិត​ត្ត​កូន​។​នៅ​ទីបំផុត​នោះ កូន​នោះ​ក៏​ក្លាយជា​កូន​ខូច មិន​មាន​សីល​ធម៌ មិន​មានចំណេះ​ដឹង ដោយសារ​តែ​កូន​នោះ​ឈ្លក់​នឹង​សប្បាយ​ហើយ​ភ្លេច​រៀន​ភ្លេច​សូត្រ​។ រឿង​ជាតិនិយម​នេះ​ក៏​ដូច​គ្នា​នេះ​ដែរ ការ​បង្ហាញ​អំពី​ស្មារតី​ជាតិ​និ​ម​របស់​មនុស្ស​ម្នាក់​ៗ​អាច​ជួយ​ដល់​ប្រទេស​ជាតិ ប៉ុន្តែ ក្នុង​ស្ថានភាព​អាក្រក់ វា​ក៏​អាច​ធ្វើបាប​ប្រទេស​ជាតិ​អោយ​ធ្លាក់​ក្នុង​ជម្លោះពូជសាសន៍​ឬ​សង្គ្រាម​ក៏​ថា​បាន​។ នេះ​ជា​អ្វី​ដេ​ល​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ​ត្រូវ​ចំណាយពេល​បន្តិច​ដើម្បី​គិត​ឡើង​វិញ​ថា​តើ​ពួក​គេ​កំពុង​តែ​បង្ហាញ​ស្មារតី​ជាតិនិយម​របស់​ពួក​គេ​ក្នុង​ផ្លូវ​ដ៏​ត្រឹមត្រូវ​ឬទេ?…

បង្ក្រាប​គ្រឿងញៀន៖ ឈ្មួញ​បរទេស​ដឹក​កញ្ឆា​ជិត​២០​គីឡូ​ចេញពី​អាកាសយានដ្ឋាន​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្ដ​តាម​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ប៊ុ​ន ប៉ា​ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ ស៊ើបអង្កេត​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​ដឹកនាំ​ការងារ​រដ្ឋបាល និង​បច្ចេកទេស មន្ទីរ​ប្រឆាំង​គ្រឿងញៀន…