ព័ត៌មានផ្សេងៗ

វិធានការជួយពលករខ្មែរ៖ រាជរដ្ឋាភិបាលកម្ពុជាត្រៀមគ្រប់ជ្រុងជ្រោយ សម្រាប់ករណីពលករនៅថៃវិលចូលស្រុកទ្រង់ទ្រាយធំ

សម្តេច​មហា​បវ​ធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ចែករំលែក​នូវ​ពាក្យ​មួយ​ឃ្លា​ប្រកបដោយ​មោទនភាព​ថា « ពេល​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ប្រឈម​នឹង​បញ្ហា​ស្មារតី​សាមគ្គី​ឯកភាព​ជាតិ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​ចំណុចខ្លាំង​របស់​ប្រជាជាតិ​ខ្មែរ​យើង ។ » ឈរ​លើ​ស្មារតី​នៃ​សាមគ្គី​ឯកភាព​ជាតិ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មកនេះ សម្តេច​មហា​បវ​ធិ​បតី បាន​សង្កត់ធ្ងន់​ថា ក្នុង​ករណី​មានការ​វិល​ត្រឡប់​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​មូលហេតុ​ណាមួយ​របស់​បងប្អូន​ពលករ​ខ្មែរ​យើង​ពី​ប្រទេស​ថៃ រាជរដ្ឋាភិបាល​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ ។…

ស្ទាក់ចាប់៖ ពងទាជិត៤ម៉ឺនគ្រាប់គ្មានច្បាប់ពីវៀតណាម ចូលភ្នំពេញត្រូវបង្ក្រាប!

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ពង្រាយ​កម្លាំង​ស្ទាក់​ចាប់​រថយន្ត​ដឹក​ស៊ុតទា ជិត​៤​ម៉ឺន​គ្រាប់ ដែល​បម្រុង​ចូល​រាជធានី​ភ្នំពេញ គោលដៅ​លក់​បន្ត​ចែកចាយ ។ ការ​ចាប់​នេះ​ដែរ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​វត្ត​ចំប៉ា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ បើ​តាម​ការ​ឆ្លើយ​សារភាព…

អាស្រូវវត្ត! អាចារ្យវត្តព្រៃធ្លក ស្វាយរៀង ត្រូវប្ដឹងពីបទលក់ឈើក្នុងវត្តឱ្យឈ្មួញវៀតណាម ផ្អើលសមត្ថកិច្ចចុះបង្ក្រាប

ខេត្តស្វាយរៀង​ ៖ ​គណៈកម្មការ​អាចារ្យវត្ត​ព្រៃ​ធ្លក​ រង​ការ​ចោទប្រកាន់​ពី​ប្រជា​ពុទ្ធបរិស័ទថា​ បាន​ឃុបឃិត​គ្នា​លួច​លក់​ដើមឈើ​ក្នុង​វត្ត​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម ធ្វើ​ឲ្យ​ប្រជា​ពលរ​ដ្ឋ​ខឹង​សម្បារ ​ហើយ​បាន​ប្តឹង​ទៅ​នគ​រ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន ​ឲ្យ​ជួយ​អន្តរាគមន៍​និង​បង្ក្រាប​។​ បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​វត្ត​ធ្លក ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​មិថុនា​ ឆ្នាំ២០២៥​ គេ​ឃើញ​ឈ្មួញ​វៀតណាម​១​ក្រុម​បាន​បើក​ត្រាក់ទ័រ​សំ​ណ្តោ​ង​រ៉ឺ​ម៉ក​ចូល​ទៅ​ក្នុង​វត្ត​ព្រៃ​ធ្លក​ស្ថិត​នៅ​ភូមិ​ព្រៃ​ធ្លក​ឃុំ​ស្វាយ​តា​យាន ហើយ​បាន​ធ្វើ​សកម្មភាព យករ​ណា ត្រង់​តូ​ន័​រ អា​រំលំ​ដើម​ស្វាយព្រៃ ដើមឈើ​ទាល​ធំ​ៗ នៅ​ក្ន​ង​វត្ត​អស់​ជាង​១០​ដើម…

វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់៖ អ៊ីរ៉ង់​ព្រមាន​ថា​ការ​ចរចា​គ្មាន​ន័យ​បើ​អ៊ីស្រាអែល​បន្ត​វាយប្រហារ​ខ្លាំងក្លា

ទី​ក្រុង​តេអេរ៉ង់​៖ រដ្ឋាភិបាល​អ៊ី​រ៉ង់​លែង​មាន​អារម្មណ៍​ចង់​ចរ​ចា​គ្នា​ជា​មួយ​អាមេរិក​ត​ទៅ​ទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​ហើយ​។ អ៊ីរ៉ង់​ថ្លែង​ថា​ចរ​ចា​គ្នា​បាន​ការ​អី បើ​កំពុង​ចរ​ចា​សុខ​ៗ អ៊ីស្រាអែល​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ទី​តាំង​យោធា និង​នុយ​ក្លេអ៊ែរ​ជា​ច្រើន​កន្លែង​របស់​ខ្លួន​បណ្ដាល​ឱ្យ​ស្លាប់​មេ​បញ្ជា​ការ​កំពូល​នៃ​ឆ្មាំ​បដិវត្ត​ និង​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​។ ឥឡូវ​នេះ​ សភាព​ការណ៍​ចាប់​ផ្ដើម​វឹក​វរ​កាន់​តែ​ខ្លាំង​នៅ​ពេល​អ៊ីរ៉ង់​ចាត់​វិធាន​ការ​វាយ​បក​វិញ​។ កាល​ពី​ថ្ងៃ​សុក្រ​ អ៊ីរ៉ង់​ប្រើ​ប្រាស់​ដ្រូន​ហាក់​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​។ កាល​ពីយប់​​មិញ អ៊ីរ៉ង់​ប្រើ​ប្រាស់​មីស៊ីល​ប្រហែល​មួយ​រយ​គ្រាប់​ឃើញ​ថា​មាន​ប្រសិទ្ធ​ភាព​គ្រាន់​បើ​។ ទោះ​បី​ខែល​ការ​ពារ​ដែន​អាកាស​របស់​អ៊ីស្រាអែល និង​អាមេរិក​អាច​ស្ទាក់​ចាប់​បាន​ខ្លះ​ ប៉ុន្តែ​ក៏​មាន​គ្រាប់​​មីស៊ីល​មួយ​ចំនួន​វាយ​ចំ​គោល​ដៅ​ផង​ដែរ​ធ្វើ​ឱ្យ​ឆេះ​អគារ​នៅ​ទី​ក្រុង​តែ​ឡាវីវ និង​យេរូសាឡឹម​។ ទី​ក្រុង​តេ​អេរ៉ង់​ថ្លែង​ថា​ការ​សន្ទនា​គ្នា​ជា​មួយ​អាមេរិក​ហាក់​ដូច​ជា​គ្មាន​ន័យ​ខ្លឹម​សារ​អ្វី​ទេ​បើ​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​បាន​ជា​ជ្រុល​ដៃ​វាយ​ប្រហារ​ប៉ុណ្ណេះ​ហើយ​។ ប៉ុន្តែ​អ៊ីរ៉ង់​បញ្ជាក់​ថា​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ពិចារណា​​នៅ​ឡើយ​ទេ​​ដើម្បី​កំណត់​ថា​​តើ​គួរ​ចូល​រួម​ការ​សន្ទនា​គ្នា​នៅ​ថ្ងៃ​អាទិត្យ​​​ឬ​យ៉ាង​ណា​។ មាន​ន័យ​ថា​មិន​ទាន់​បិទ​ផ្លូវ​ចរ​ចា​ទាំង​ស្រុង​​ឡើយ​​។…

ករណីព្រំដែនកម្ពុជា-ថៃ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរដ្ឋគោរពច្បាប់ លើកទឹកចិត្តថៃប្តឹងទៅតុលាការ ICJ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរា ជា ណា ចក្រ​កម្ពុជា ​បាន​ស្នើ​សុំ​ឱ្យ​បណ្តា​រដ្ឋដែល​គោរព​ច្បាប់ លើកទឹកចិត្ត​ភាគី​ថៃដំណើរការ​ក្តី​តាម​ផ្លូវ​តុលា ការ​យុត្តិធម៌​អន្តរជាតិICJ ២​លើ​សំណុំរឿង​ព្រំដែន​ជាមួយ​កម្ពុជា​លើ​៤​ចំណុច​៖ ទី​១-ត​ឆ​២2២​តំបន់​មុំ​បី​នៃ​ព្រំដែន​កម្ពុជា​-​ឡាវ​-​ថៃ ។ ទី​២-ប្រាសាទតាមាន់ធំ ។ ទី​៣-ប្រាសាទតាមាន់តូច និង​ទី​៤- ប្រា…

ឱកាសការងារខេត្តមណ្ឌលគិរី៖ កំពុងត្រូវការកម្មករជិត ៧ពាន់នាក់ សម្រាប់បងប្អូនពលករត្រឡប់ពីថៃ និងអ្នកអត់ការងារធ្វើ

ខេត្តមណ្ឌលគិរី ៖ ​សម្រាប់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ ជា​ពិសេស ​បងប្អូន​ពលករ​នៅ​ប្រទេស​ថៃ មាន​បំណង​វិល​ត្រលប់​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ ព្រោះ​សហគ្រាស​គ្រឹះស្ថាន​នៅ​ខេត្តមណ្ឌលគិរី កំពុង​មាន​តម្រូវការ​កម្មករ​និ​យោ​ជិ​ក​ជាង​៧​ពាន់​នាក់ ដើម្បី​បំពេញការងារ​ ។ លោក ណ​យ ច័ន្ទ​តារា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ ដោយ​មានការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព​ន្ឋ​ផ្លូវថ្នល់​បាន​ប្រសើរ ខេត្តមណ្ឌលគិរី…

អ៊ីរ៉ង់-អ៊ីស្រាអែល៖ អ៊ីរ៉ង់បាញ់មីស៊ីលរាប់រយគ្រាប់សងសឹករឿងអ៊ីស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែរ

ទី​ក្រុង​តេ​អេ​រ៉ង់​៖ បញ្ហា​អ៊ីរ៉ង់ និងអ៊ីស្រាអែល​មិន​ទាន់​បិទ​បញ្ចប់​ដោយ​ងាយ​ៗ​នោះ​ទេ​។ បន្ទាប់​ពី​អ៊ីស្រាអែល​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​លើ​ទី​តាំង​យោធា និង​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​ពី​ម្សិល​មិញ។​ ក្រៅ​ពី​បញ្ជូន​យន្ត​ហោះ​ដ្រូន​ជាង​១​រយ​គ្រឿង​ទៅ​វាយ​ប្រហារ​ឃើញ​ថា​មិន​សូវ​មាន​ប្រសិទ្ធ​ភាព កាល​ពី​យប់​មិញ និង​ព្រឹក​មិញ​ទៀប​ភ្លឺ​ ​អ៊ីរ៉ង់​ប្រើ​ប្រាស់​មីស៊ីល​វាយ​ប្រហារ​វិញ​ម្ដង​។ ​​អ៊ីរ៉ង់​អះអាង​ថា​ខ្លួន​បាញ់​មីស៊ីល​រហូត​ដល់​រាប់​រយ​ចូល​ទឹក​ដី​​អ៊ីស្រាអែល​។​ ស្លាប់​ របួស ឬ​ខូច​ខាត​កម្រិត​ណា​​​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ប្រភព​ខ្លះ​​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​អាមេរិក​ជួយ​បាញ់​ទម្លាក់​មីស៊ីល​របស់​អ៊ីរ៉ង់​មួយ​ចំនួន។​​ កុំ​អី, អ៊ី​ស្រាអែល​​ប្រា​កដ​ជា​រង​គ្រោះ​យ៉ាង​ដំណំ​​​​​​។ អ៊ីរ៉ង់​សម្រេច​ចិត្ត​វាយ​ប្រហារ​លើក​នេះ​បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​សច្ចា​ថា​ត្រូវ​តែ​សង​សឹក​ករណី​ដែល​អ៊ីស្រា​អែល​វាយ​ទី​តាំង​នុយ​ក្លេអ៊ែរ​​​ និង​សម្លាប់​​មនុស្ស​សំខាន់​ៗ​ដូច​ជា​មេ​បញ្ជា​កំពូល​ឆ្មាំ​បដិវត្ត​​ និង​អ្នក​វិទ្យា​សាស្ត្រ​អ៊ីរ៉ង់​។ ប្រមុខ​ដឹក​នាំ​អ៊ីស្រាអែល​…

សោកនាដកម្ម​អគ្គិភ័យ៖ ផ្ទះ​ជួសជុល​ម៉ាស៊ីនត្រជាក់ និង​លក់​កាហ្វេ​នៅ​ភ្នំពេញ​ឆេះ​សន្ធោសន្ធៅ ឆក់​យក​ជីវិត​គ្រួសារ ៤​នាក់​យ៉ាង​សង្វេគ

រាជធានីភ្នំពេញ ​៖ ផ្ទះ​លក់​និង​ជួសជុល​ម៉ា​សុ​ី​ន​ត្រជាក់​និង​លក់​កាហ្វេ​មួយ​កន្លែង ត្រូវ​បាន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ចំនួន​៤​នាក់​រួម​មាន​ប្ដី​ប្រពន្ធ​និង​កូនប្រុស​ស្រី​២​នាក់ ដែល​កំពុង​ដេក​លង់លក់ ។ មិន​អាច​រត់​ចេញ​រួច​ទាន់​ពេល ក៏​បាន​ស្លាប់​នៅ​ក្នុង​អណ្ដាតភ្លើង​យ៉ាង​អាណោច​អ​ធ័​ម​បំផុត ហើយ​ភ្លើង​ក៏​បាន​ឆេះ​រោល​ផ្ទះ​វេរ​លុយ​អេ អឹ​ម ខេ នៅ​ជាប់​នោះ​មួយទៀត​រង​ការ​ខូចខាត​បន្តិចបន្តួច​ផង​ដែរ ។ ឧប្បត្តិហេតុ​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២…

បទល្មើសព្រៃឈើខេត្តកំពង់ស្ពឺ៖ ឈ្មួញលួចកាប់ដឹកកាន់តែច្រើន អ្នកចាប់កាន់តែបានផល… ហេ! ហេ!

ខេត្តកំពង់ស្ពឺ ​៖ តើ​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ឈ្មោះ​ធិ​ន ហៅ​មែ​ល ឈ្មោះ​ចូ​ច និង​ឈ្មោះ​លាប មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា ទើប​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ រាល់​យប់​ថ្ងៃ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​សោះ​!​។ មួយ​រយៈពេល​ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​បាន​ធ្វើការ​ផ្សព្វផ្សាយ​រិះគន់​ចំ​ៗ ទៅ​លើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុងស្រុក​ឱ​រ៉ា​ល់​និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជា​ពិ​សេ​នោះ​បាន​រាយការណ៍​ពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ ឈ្មោះ​ថៅកែ ធិ​ន ហៅ មែ​ល ថៅកែ ចូ​ច…

គ្រោះថ្នាក់ចរាចរណ៍៖ ឡានដឹកថ្មបុកឡានដឹកជ្រូកក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៤ របួស៣នាក់

ខេត្តកំពង់ស្ពឺ​៖ មនុស្ស​ចំនួន​០៣​នាក់​បាន​រង​របួស ហើយ​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត​ដឹក​កំទេច​ថ្ម​​បុកជាមួយ​រថយន្ត​ដឹក​ជ្រូក​ ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​។ ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​(១០៦-​ទៅ​លេខ​១០៧) ត្រង់​ចំណុច​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន រថយន្ត​០១​គ្រឿង​  ម៉ាក​ម៉ី​ស​ស៊ុ​យ​ប៊ី​ស៊ី ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3F-4869…