ព័ត៌មានសំខាន់ៗ

បង្ក្រាបបទល្មើសអនឡាញ៖ មន្ត្រីជាន់ខ្ពស់បាត់បង់តំណែងបន្តបន្ទាប់ ក្រោយបទបញ្ជាសម្តេចធិបតី!

ក្រោយ​ពេល​ដែល​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​ចេញ​បទបញ្ជា​យ៉ាង​តឹង​រឹងឲ្យ​បង្ក្រាប​បទល្មើស​ឧ​ក្រិ​.​ដ្ឋ​កម្ម​អន​ឡាញ​មក​ដល់​ពេល​នេះ​ឃើញ​ថា សកម្មភាព គឺ​បាន​អនុវត្ត​ផុលផុស ដោយ​បាន​ចេញដំណើរ​បណ្តើ​ៗ ហើយ មន្ត្រី​ដែល​អស់បុណ្យ​សក្តិ​ក៏​ចេញ​បណ្តើរ​ៗ​ដែរ ។ ក្រោយ​ពេល​ដែល​បទបញ្ជា​នេះ​ចេញ​ឃើញ​ថា មនុស្ស​ប្រមាណ​ជា​ចូល​ខ្ទង់ពាន់​នាក់​ហើយ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះ​សីហ​នុ ពោធិ៍សាត់ បន្ទាយ​មាន​ជ័យ និង​ក្រចេះ​។​ល​។ ជនសង្ស័យ​ដែល​ឃាត់​សរុប គឺ​មាន​ចម្រុះ​ជាតិ​សាសន៍ ដោយ​គេ​ដឹង​ថា ភាគច្រើន…

បាក់ឌុប​២០២៥៖ ប្រយ័ត្ន​! កុំ​ឲ្យ​ដួល​មុន​ប្រឡង​មក​ដល់!

សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ដែល​ពលរដ្ឋ​ស្គាល់​ហើយ​តែងតែ​ហៅ​ថា ​ប្រឡង​បាក់​ឌុ​ប ឆ្នាំ​សិក្សា​២០២៤-២០២៥​នេះ កាន់តែ​ខិត​មក​ដល់​ហើយ ក្រោយ​ពេល​ដែល​ក្រសួង​អប់រំ យុវជន និងកីឡា បាន​សម្រេច​បង្ខិត​ដំណើរការ​រៀបចំ​ការ​ប្រឡង​នេះ​កាន់តែ​លឿន​ជាង​មុន​ដល់​ទៅ​២​ខែ​។ ដូច្នេះ​ តើ​ប្អូន​ៗ​សិស្សានុសិស្ស​ត្រូវធ្វើ​យ៉ាងណា ខណៈ​ដែល​ក្រសួង​បាន​ប្រកាស​រួច​ហើយ​ថា «ចេះ​គឺ​ជាប់» ? មក​ដល់​ពេល​នេះ ​រហូត​ដល់​ថ្ងៃ​ប្រឡង​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ខាង​មុខ​គឺ​ពេលវេលា​កាត់​តែ​គៀក​មែនទែន ពោល​គឺ​នៅ​សេសសល់​រយៈពេល​ត្រឹមតែ​១​ខែ​ប៉ុណ្ណោះ​។ ដូច្នេះ​នេះ​គឺជា​ពេលវេលា​ដ៏​តានតឹង…

វិបត្តិផ្សារព្រំដែនថៃ៖ ផ្សារតាមព្រំដែនស្ងាត់ឈឹង ក្រោយថៃបិទព្រំដែន

ចាប់តាំងពី​ថៃ​បាន​បិទ​ច្រកព្រំដែន​ដោយ​ឯកតោភាគី កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា មក​ដល់​ពេល​នេះ មាន​សេចក្តីរាយការណ៍​ថា បណ្តា​ផ្សារ​ភាគច្រើន នៅ​តាម​ព្រំដែន​នៅ​ក្នុង​ប្រទេស​ថៃ មាន​សភាព​ស្ងាត់ជ្រងំ តួរ​យ៉ាងដូច​ជា ទិដ្ឋភាព​ផ្សារ​បាន​ហាត លើក ដែល​មាន​ទីតាំង​ជាប់​នឹង​ខេត្តកោះកុង នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្លាប់តែ​អ៊ូអរ មាន​មនុស្ស​ចេញចូល​ឥឡូវ​គឺ​មាន​សភាព​ដ៏​ស្ងាត់ជ្រងំ ។ សារព័ត៌មាន The Nation របស់​ថៃ…

កម្ពុជា​ប្រយុទ្ធ​បទល្មើស​អនឡាញ​៖ ក្រោយ​បទបញ្ជា​នាយករដ្ឋមន្ត្រី កណ្តាប់ដៃ​ដែក​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំណាច​ៗ​បង្ហាញ​ប្រសិទ្ធភាព

ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ស្នងការ​នគរបាល​រាជធានី​-​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត ដើម្បី​ត្រួតពិនិត្យ​ការ​អនុវត្ត​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ដាក់​បទបញ្ជា​សម្រាប់​អនុវត្ត​បន្ត​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ទី​១៥ ខែកក្កដា ភ្លាម​របាយការណ៍​នៃ​ការ​បំបែកសំណុំរឿង​នេះ​ក៏​ចេញ​មក​ភ្លាម​ៗ ។ នេះ គឺជា​សក្ខីកម្ម​នៃ​បទបញ្ជា​មួយ ប៉ុន្តែ​បើ​ចង់​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​កម្មនេះ កាន់តែ​សកម្ម​ចាំបាច់​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​ការ​ពង្រឹងសមត្ថភាព និង​ហ៊ាន​វិនិយោគ​លើ​ឧបករណ៍​បច្ចេកវិទ្យា​ទាន់សម័យ​នានា ។ តាម​សេចក្តីរាយការណ៍​ពី​ប្រភព​ផ្លូវការ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​បាន​ចុះ​បង្ក្រាប​ករណី​នេះ នៅ​ទីតាំង​សង្ស័យ​ពាក់ព័ន្ធ​ពីរ​កន្លែង…

ពង្រឹងព្រះពុទ្ធសាសនា៖ រឿងអាស្រូវព្រះសង្ឃនៅថៃ ផ្តល់មេរៀនសំខាន់ដល់កម្ពុជា

រឿងរ៉ាវ​ថ្មី​ៗ ដែល​បាន​កើត​មាននៅ​ឯ​ប្រទេស​ថៃ គឺជា​កញ្ចក់​សម្រាប់​ការ​ពិចារណា និង​លើកកម្ពស់​ការ​រិះគិត ដើម្បី​ជា​បទ​ពិសោធន៍​ឈាន​ទៅ​ពង្រឹង និង​លើកកម្ពស់​នូវ​គុណ​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​បន្ថែម​មួយ​កម្រិត​ទៀត​នៅ​កម្ពុជា ។ តាម​អត្ថបទ​ព័ត៌មាន​មួយ របស់​សារព័ត៌មាន The Nation បាន​ឲ្យ​ដឹង​ថា មន្ត្រី​សង្ឃ​ជាន់ខ្ពស់ និង​មានការ​ទទួលស្គាល់​នៅ​ក្នុង​សង្គម​ថៃ​ជា​ច្រើន​អង្គ ផ្ទុះ​រឿងអាស្រូវ​រហូត​ដល់​អ្នកខ្លះ​បាន​លួច​ចាក​សិក្ខាបទ ហើយ​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ក៏​មាន ។ នោះ​ហើយ គឺជា​រឿង​ដែល​យើង​គួរតែ​យកចិត្តទុកដាក់​ផង​ដែរ ។…

វិនិយោគឦសាន្ត៖ យុទ្ធសាស្ត្រជំរុញវិនិយោគនៅភូមិភាគឦសាន្តទទួលបានផ្លែផ្កាធំធេង

ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​នូវ «​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​៤ នៅ​ភាគ​ឦសាន​» កាលពី​ខែមេសា ឆ្នាំ​២០២៥​មក​នោះ នៅ​ពេល​នេះ​ផល​នៃ​ការ​ដាក់​ចេញ​នេះ បាន​បង្ហាញ​នូវ​លទ្ធផល​គួរ​ឲ្យ​រីករាយ ។ តាម​ការ​ប្រកាស​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​គម្រោង​សរុប​៣៧៣​គម្រោង ដែល​មាន​ទុន​សរុប​ប្រមាណ​ជា​៥,៨​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ធ្វើ​សរុប​ប្រមាណ​ជា​២៥៥​ពាន់​កន្លែង នៅ​ភូមិភាគ​ឦ​សាន្ត​៤ នៅ​កម្ពុជា គឺ​សុទ្ធតែ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ ដែល​មាន​តម្លៃលើស​ពី​៥៧០​លាន​ដុល្លារ​ឯណោះ ។ រូបតំណាងដោយ AI…

កាតព្វកិច្ចយោធា ២០២៦៖ ហេតុអ្វីយុវជនកម្ពុជាអាយុ១៨-៣០ឆ្នាំ ត្រូវត្រៀមខ្លួនសម្រាប់បម្រើជាតិ?

ក្រោយ​ពី​ទុក​ចោល​ប្រមាណ​ជា​ជិត​២០​ឆ្នាំ ក្រោយ​អនុម័ត​ឡើង នៅ​ខែធ្នូ ឆ្នាំ​២០០៦ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី បន្តវេន​បាន​ប្រកាស​រួច​ហើយ​ថា នឹង​យក​ច្បាប់​នេះ មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​នៅ​រង្វង់​ឆ្នាំ​២០២៦​ខាង​មុខ ក្រោយ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ និង​ច្បាប់​ដែល​ពាក់ព័ន្ធ ។ តើ​ឆ្នាំ​២០២៦ គឺ​ពិតជា​ដល់​ពេល​ដែល​កម្ពុជា ត្រូវ​តែ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​នេះ​មែន ឬ​យ៉ាងណា? តាម​ការ​ប្រកាស​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ និង​អបអរសាទរ​ខួប​លើក​ទី​៣២…

ខេត្តស្ទឹងត្រែង​ប្រែ​មុខមាត់៖ គម្រោង​២០​លាន​ដុល្លារ​នឹង​ធ្វើ​ឲ្យ​ខេត្ត​នេះ​ល្បី​ហួស​ពី​ខេត្ត​ត្រី​ប៉ាស៊ីអ៊ី

ខេត្តស្ទឹងត្រែង​ដែល​ជា​ខេត្ត​មួយ ដែល​គេ​ហាក់​មិនសូវ​ជា ចាប់អារម្មណ៍ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នឹង​វិ​វត្ត​ខ្លួន​ទៅ​ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ ផ្នែក​អេកូ​ទេសចរណ៍ ។ កន្លង​មក​ខេត្ត​នេះ គឺជា​ខេត្ត​ដាច់​ស្រយាល​មួយ ដែល​មាន​ទីតាំង​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ហើយ​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ប៉ុន្តែ​នៅ​ពេល​នេះ គេ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​នេះ​ជា​ច្រើន​ច្រក​រហូត​ដល់​ខេត្ត​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​កំពុង​តែ​អន្ទង​គម្រោង​វិនិយោគ​ថ្មី​ៗ ។ រូបតំណាងដោយ AI ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​គម្រោង​វិនិយោគ​នានា​ដែល​កម្ពុជា​អាច​ទាក់ទាញ​បាន​ទាំងអស់​ខេត្តស្ទឹងត្រែង…

ឯករាជ្យភាពថាមពល៖ កម្ពុជាបង្កើនសមត្ថភាពផលិតអគ្គិសនីដោយខ្លួនឯងកាន់តែខ្លាំង

ដើម្បី​ធានា​និរន្ត​ភាព និង​បន្ត​ការពារ​ឯករាជ្យ​ភាព ផ្នែក​ថាមពល ជា​ពិសេស គឺ​ថាមពល​អគ្គិសនី កម្ពុជា​បាន​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​ការ​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​នេះ​ដោយ​ឆមាស​ទី​១ ដើមឆ្នាំ​២០២៥​នេះ​កម្ពុជា​អាច​ទាក់ទាញ​គម្រោង​ទាក់ទង​នឹង​ថាមពល​សរុប​ដល់​ទៅ​១.១៨១ លាន​ដុល្លារ​ឯណោះ ។ រូបតំណាងដោយ AI ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គម្រោង​ថាមពល​អគ្គិសនី​ដែល​ទទួល​បាន​ភ្លើង​ខៀវ​ពី​រាជរដ្ឋាភិបាល​ត្រូវ​បាន​គេ​ដឹង​ថា មាន​៧​គម្រោង​ដែល​អាច​នឹង​រួមចំណែក​ដល់​ការ​ផលិត​ថាមពល​អគ្គិសនី​សរុប​ប្រមាណ​ជា​៩០០ មេ​ហ្គា​វាត់​បន្ថែម​ទៀត ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​គម្រោង​ទាំង​៧​នេះ​ត្រូវ​បាន​គេ​ដឹង​ថា គឺ​គម្រោង​វិនិយោគ​សាងសង់​វា​រី​អគ្គិសនី​អនុភាព​១៥០​មេ​ហ្គា​វាត់…

បុរសខ្លាំង៖ ច្បាប់​ដក​សញ្ជាតិ​ដល់​ជន​ក្បត់ជាតិ​នឹង​ទៅ​មុខ​ឥត​ថយ​ក្រោយ

បុរស​ខ្លាំង​នៅ​កម្ពុជា​នៅ​ថ្មី​ៗ​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ហើយ​សិក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ដល់​ជន​ក្បត់ជាតិ​ដែល​ចូល​ដៃ​ជាមួយ​បរទេស​បំផ្លាញ​ជាតិ​ឯង​។ ចំណែករដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ជា​ជំហាន​ៗ​តាម​ក្រប​ខណ្ឌ​ច្បាប់​។ ដូច្នេះ​រឿង​នេះ ​មិន​ដកថយ​ក្រោយ​វិញ​ឡើយ ទោះបីជា​ក្រុម​អ្នកនយោបាយ​នៅ​ក្រៅប្រទេស​ជំទាស់​និង​រិះគន់​ក្តី​។ តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង ជា​ប្រធាន​គណបក្ស​ប្រជាជន​ដែល​ជា​បក្ស​កាន់​អំណាច កាលពី​ថ្ងៃ​ទី ០៣​ខែកក្កដា នៅ​ព្រៃវែង រឿង​នះ​ទៅ​មុខ​ហើយដោយ​សភា​គ្រោង នឹង​បើក​សម័យប្រជុំ​វិសាមញ្ញ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ស​ប្តា​ហ៍​ក្រោយ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បើកផ្លូវ​ឲ្យ​មានការ​រៀបចំ​ច្បាប់​ដក​សញ្ជាតិ​នេះ​តែ​ម្តង…