ព័ត៌មានសំខាន់ៗ

កម្ពុជាកំពុងដើរតួនាទីកាន់តែធំនៅក្នុងកិច្ចការតំបន់អាស៊ាន

ការ​វិវត្តន៍​ចុង​ក្រោយ​បាន​បង្ហាញ​ថា កម្ពុជា​កាន់តែ​ដើរតួ​នាទី​សំខាន់​ឡើង​ៗ​នៅ​ក្នុង​តំបន់​ដើម្បី​ពង្រីក​អាស៊ាន និង​ចូលរួម​ជួយ​ប្រទេស​ក្នុង​តំបន់ ដើម្បី​ស្វែងរក​សន្តិភាព ។ តួនាទី​ដ៏​សំខាន់​នេះ បាន​លេច​ចេញពី​ការ​ប្តេជ្ញា​ចិត្តធំ​ៗ​ពីរ របស់​កម្ពុជា គឺ​ការ​សម្របសម្រួល​បញ្ហា​មី​យ៉ា​ន់​ម៉ា និង​ការ​ជំរុញ​អោយ​ប្រទេស​ទី​ម័​រ​ខាងកើត បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ចុងឆ្នាំ​នេះ ។ សម្រាប់​មី​យ៉ា​ន់​ម៉ា​នោះ កម្ពុជា​ពិតជា​មាន​បំណង​ចង់​យក​គោលនយោបាយ​ឈ្នះ​ឈ្នះ​ជួយ​ចែករំលែក​បទ​ពិសោធន៍​ជាមួយនឹង​មី​យ៉ា​ន់​ម៉ា ដើម្បី​ឲ្យ​ប្រទេស​នេះ​មាន​សន្តិភាព ក្រោយ​ពេល​ដែល​យោធា​បាន​ដណ្តើម​អំណាច​ដោយ​ចុង​កាណុង​លើ​របប​ស៊ី​វិល​ជា​ថ្មី​នៅ​ឆ្នាំ​២០២១ ។ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ កម្ពុជា​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្តជា​ច្រើន…

រឿងព្រលានយន្តហោះថ្មី និងចាស់ ៖ មានអណ្តាតកុំចេះតែគន្លា.ស់

មុន​ពេល​រិះគន់ សូម​អាណិត​ដល់​អ្នក​ធ្វើ ។ មាន​អណ្តាត កុំ​ចេះ​តែ​គន្លាស់ ជុំវិញ​រឿង​សម្ភោ​ធ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ តម្លៃ​១.៥០០​លាន​ដុល្លារ​ក៏​ដូច​ជា ជោគវាសនា​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ប្រើប្រាស់​តាំងពី​សម័យ​រាស្ត្រ​និយម ។ មក​ដល់​ពេល​នេះ អ្នកខ្លះ​រិះគន់​ដល់​ការ​ពន្យារពេល​បើក​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ដែល​គ្រោង​ដំណើរការ​នៅ​ខែកក្កដា ប៉ុន្តែ​នៅ​ចុងខែ​ឧសភា​នេះ ស្រាប់តែ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ក៏​បាន​ជូនដំណឹង​ថា អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​បើក​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា រួច​សម្ពោធ​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ ។…

នាយករដ្ឋមន្ត្រីកម្ពុជារវល់ពេញមួយសប្តាហ៍ ជួបមេដឹកនាំតំបន់ដើម្បីទូងស្គររកទីផ្សារ និងការវិនិយោគ

ក្នុង​មួ​យស​ប្តា​ហ៍​នេះ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​មមាញឹក​ខ្លាំង​ក្នុង​ការ​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន និង​ជប៉ុន​ផង​ដែរ ដើម្បី​ចាក់​គ្រឹះ​កាន់តែ​រឹង​មាំ​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​ជាមួយ​ប្រទេស​ទាំង​៩​ផ្សេង​ទៀត នៅ​ក្នុង​អាស៊ាន និង​ប្រទេស​ជប៉ុន​ផង​ដែរ ។ សម្តេច​ធិ​បតី និង​លោក​ជំទាវ ពេជ្រ ច​ន្ន​មុន្នី ព្រមទាំង​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជាមួយ​ចំនួន​បាន​ចាក​ចេញពី​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ពី​ថ្ងៃ​ទី​២៦…

ឪពុកម្តាយមិនត្រូវបង្ខំកូនឱ្យរៀនហួសកម្លាំងឡើយ ប្រយ័ត្នពួកគេមានជំងឺផ្លូវចិត្ត

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន នៅ​ក្នុង​ពិភពលោក និង​កម្ពុជា​បាន​បង្ហាញ​ថា​សិស្ស​វិទ្យាល័យ និង​មហាវិទ្យាល័យ​ជា​ច្រើន មាន​ជំងឺផ្លូវចិត្ត ដោយសារ​តែ​ពួក​គេ​ប្រឹង​ខ្លាំង​ពេក ក្រោម​សម្ពាធ​នៃ​ការ​គិត​អំពី​លទ្ធផល​សិក្សា និង​អនាគត ។ ជាមួយនឹង​ការ​យកចិត្តទុកដាក់​ដល់​អនាគត​កូន​ៗ ឪពុក​ម្តាយ​មួយ​ចំនួន​បង្ខំ​កូន​ឲ្យ​រៀន​ច្រើន និង​តឹងតែង​ដាក់​កូន​ខ្លាំង​ពេក ព្រោះតែ​ចង់​ឲ្យ​កូន​ល្អ ។ ប៉ុន្តែ​ពេល​ខ្លះ​ការ​ធ្វើ​ដូច្នេះ គឺជា​ការ​ធ្វើបាប​ពួក​គេ​ទៅ​វិញ ។ នៅ​ពេល​ដែល​ឪពុក​ម្តាយ ដាក់​កម្រិត​ឲ្យ​កូន​រៀន​នេះ រៀន​នោះ​ច្រើន​ពេក​ពួក​គេ…

កុំ​ទុក​អី​វ៉ា​ន់​មាន​តម្លៃ​នៅ​ក្នុង​រថយន្ត ព្រោះ​ចោរ​មាន​ឧបករណ៍​ទំនើប​បើក​សោរ​ឡាន​ស្រួល​ដូច​បក​ចេក

រឿង​ទម្លាប់​ទុក​សម្ភារៈ​មាន​តម្លៃ​ផ្សេង​ៗ​នៅ​ក្នុង​រថយន្ត គួរតែ​បញ្ឈប់ ពីព្រោះ​នៅ​ពេល​នេះ​មាន​ឧបករណ៍​ដែល​គេ​អាច​បើកទ្វា​រថយន្ត​បាន​ដោយ​ងាយ​មិន​ចាំបាច់​ចំណាយពេល​និង​កម្លាំង​បំបែក​ឫ​ឆ្កឹះ​លំបាក​ស៊ីពេល​ដូច​ជា​ពី​មុន​ទៀត​ឡើយ ។ សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ថា ជាមួយនឹង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​មួយ​ប្រភេទ គេ​អាច​បើក ទ្វារ​រថយន្ត​ដែល​ចាក់សោរ​បាន​ដោយ​ស្ងាត់ស្ងៀម​បំផុត ។ តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ករណី​បែប​នេះ ជនសង្ស័យ​ជនជាតិ​ចិន​២​រូប ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ជោគជ័យ បន្ទាប់​ពី​ពួក​គេ​បាន​ប្រើប្រាស់​ឧបករណ៍​នេះ​ទៅ​លួច​បើកទ្វារ​រថយន្ដ ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​របស់​ម្ចាស​រថយន្ត​នៅ​ខណ្ឌមានជ័យ ។ ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ពួក​គេ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ថា​ពួក​គេ​បាន​ប្រើប្រាស់​នូវ​ឧបករណ៍​ម្យ៉ាង​សម្រាប់​បញ្ជា​ផ្ដាច់​សេវា​និង​ផ្ដាច់​តេ​ឡេ​រថយន្ដ ហើយ​ពួក​គេ​អាច​បើកទ្វារ​យក​ទ្រព្យសម្បត្តិ…

សារទៅកាន់យុវជនកម្ពុជា ៖ រៀនច្រើន ចម្រើនទ្រព្យ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែឧសភា​នេះ បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ចំណេះដឹង​ចំពោះ​មនុស្ស និង​សង្គម​ជាតិ ។ សម្តេច​មហា​បវរ​ធិ​បតី បាន​មាន​ប្រសាសន៍​ថា ចំណេះដឹង គឺជា​ទ្រព្យសម្បត្តិ​មិន​ចេះ​រីងស្ងួត​សម្រាប់​មួយ​ជីវិត​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​ខ្លួនឯង និង​ក្រុម​គ្រួសារ ក្រោម​រូបភាព​ជា​ការងារ ការ​វិនិយោគ ឬ​សហគ្រិនភាព ។ សម្តេច​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ជាមួយ​គ្នា​នេះ​ការ​អប់រំ​បង្កើត​ឱ្យ​មាន​ផលប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ជា​ច្រើន…

ល្មមឈប់រើសអើ.ងរឿងភាសាថៃ ឬវៀតណាម ព្រោះវាជាមធ្យោបាយទំនាក់ទំនង

អធិបតេយ្យ​ជាតិ​មួយ​មិនមែន​វាស់​ត្រឹម​ភាសា​ឡើយ ។ ដូច្នេះ ល្មម​បញ្ឈប់​ការ​រើសអើង ឬ​មើល​ស្រាល ឬ​បណ្តុះបង្អាប់ ឬ​រិះគន់​អ្នក​ដែល​រៀន​ភាសា​ទៅ ជា​ពិសេស គឺ​ភាសាប្រទេស​ជិតខាង​ដែល​មាន​វៀតណាម ឬ​ថៃ​នេះឯង ។ ភាសា​វា​លែង​ជា​កាតាលីករ​ដែល​នៃ​ការ​លុកលុយ ដើម្បី​ត្រួតត្រា​ប្រទេស​ណាមួយ​ទៀត​ហើយ​សម័យនេះ ។ ភាសា​វា គឺជា​យាន​នៃ​ទំនាក់ទំនង និង​កសាង​ការ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​ប្រភព​នៃ​កា​រត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​នៅ​លើ​ពិភពលោក ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ…

គ្រូអបិយជំនឿខ្លះអាចប្រើAI ដើម្បីបោ.កបញ្ឆោតមនុស្ស ដូច្នេះប្រយ័ត្នចា.ញ់បោ.ក 

យើង​កំពុង​រស់នៅ​ក្នុង​យុគសម័យ​មួយ​ដែល​បញ្ញា​សិប្បនិម្មិត​ហៅ​កាត់​ថា AI គឺ​កាន់តែ​មាន​ឥទ្ធិពល ហើយ​សុ​ក្រិ​ត្យ​ភាព​របស់​វា​ក៏​កាន់តែ​ប្រសើរ​ដែល​គ្រូ​សីល អ្នក​សច្ចំ តាបស អ្នក​ទស្សន៍​ទាយ ព្រមទាំង​គ្រូ​បារមី​ខ្លះ​អាច​នឹង​ប្រើប្រាស់​វា​ជា​ជំនួយ ។ ឈប់​បាន​គួរ​ឈប់​ទៅ​បងប្អូន សូម​កុំអោយ​សង្គម​បន្ត​រស់នៅ​ក្នុង​អបិយ​ជំនឿ​ដ៏​ងប់​ង​ល់​ខ្លាំង​ពេក​វា​មិន​ចម្រើន​ទេ​សម្រាប់​យើង គ្រួសារ​យើង និង​សហគមន៍​យើង​ទាំងមូល ។ នៅ​សម័យនេះ អ្វី​ៗ គឺ​កំពុង​តែ​ឈាន​ដំណើរការ​ដោយ AI សូ​ម្បី​តែ​រថយន្ត​ក៏​អាច​បើកបរ​ដោយ​ខ្លួនឯង​រហូត​ដល់ chatbots…

កម្ពុជានឹងទទួលទេសចរណ៍ចិនមិនតិចជាង១លាននាក់ទេ ឆ្នាំនេះ ប៉ុន្តែកុំជិះសេះលែងដៃ

គោលដៅ​ទាក់ទាញ​ទេសចរណ៍​ចិន​ឲ្យ​បាន​ដល់​កម្រិត យ៉ាង​ហោច​ណាស់​១​លាន​នាក់​នា​ឆ្នាំ​២០២៥​នេះ​អាច​នឹង​សម្រេច​បាន ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​កុំ​មើលងាយ​ស្ថានភាព និង​សភាពការណ៍​តំបន់ និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​នានា ។ អ្នកវិភាគ​មួយ​រូប​បាន​លើក​ឡើង​ថា រឿង​គោលនយោបាយ និង​ហេ​ដ្ឋា​រចនា​សម្ព័​ន​ដែល​គាំទ្រ​ដល់​ការ​ទាក់ទាញ​អ្នកទេសចរ​ចិន​មក​កម្ពុជា​មិនជា​ឧបសគ្គ​ឡើយ គឺ​អ្វី​ៗ​សុទ្ធតែ​អំណោយផល ។ ប៉ុន្តែ​ស្ថានភាព​ពាក់ព័ន្ធ​វា​អាច​រាំងស្ទះ និង​ជះ​ឥទ្ធិពល​បាន ។ លោក​បាន​បន្ត​ថា «​ទេសចរណ៍​ជា​វិស័យ​ដ៏​រសើប ហើយ​មាន​ទំនាក់ទំនង​ដ៏​ជិត​ស្និ​ទ​នឹង​ស្ថានការណ៍​នានា​មិន​ថា សេដ្ឋកិច្ច…

ទស្សនៈកិច្ច​សម្តេច​ធិ​បតី​ទៅ​កាន់​ជប៉ុន​ក្លាយជា​ឱកាស​មាស​ទាក់ទាញ​វិនិយោគ​និង​ពាណិជ្ជកម្ម

សម្តេច ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​នៅ​ចុងខែ​នេះ ហើយ គេ​គិត​ថា​នោះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​មេដឹកនាំ​កម្ពុជា​ទាក់ទាញ​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ និង ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជប៉ុន​អោយ​កាន់តែ​ស៊ីជម្រៅ​និង​រឹង​មាំ​។ វេ​ប​សាយ​របស់​ក្រសួងការបរទេស​ជប៉ុន​បានអោយ​ដឹង​ថា សម្តេច​ធិ​បតី និង លោក ជំទាវ ពេជ្រ ចន្ទ​មុន្នី នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ជប៉ុន​ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​៣១​ខែឧសភា​។ នៅ​ក្នុង​ពេល​ទស្សនកិច្ច​នោះ សម្តេច​ធិ​បតី…