លោកត្រាំដកទណ្ឌកម្មអាវុធលើកម្ពុជា ក្រោយកិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅតំបន់
សហរដ្ឋអាមេរិកបានសម្រេចដកចេញនូវទណ្ឌកម្មអាវុធទាំងស្រុងពីប្រទេសកម្ពុជា ជាសញ្ញាវិជ្ជមានដ៏សំខាន់មួយបន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ដែលត្រូវបានសម្របសម្រួលដោយផ្ទាល់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ចំណាត់ការប្រវត្តិសាស្ត្រនេះ ត្រូវបានគេមើលឃើញថាជាកត្តាគន្លឹះក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិកឡើងវិញ បន្ទាប់ពីភាពល្អក់កករអស់ជាងមួយទសវត្សរ៍។ ទណ្ឌកម្មដែលដាក់ក្នុងឆ្នាំ២០២១ ក្រោមរដ្ឋបាលលោកអតីតប្រធានាធិបតី ចូ បៃដិន គឺដោយសារតែក្តីបារម្ភពីការកើនឡើងនៃឥទ្ធិពលយោធាចិននៅក្នុងទឹកដីកម្ពុជា។ យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកានេះ លោក…
