ព័ត៌មានអន្ដរជាតិ

ចិន​ប្រហារជីវិត​មេខ្លោង​ឧក្រិដ្ឋកម្ម​បោកប្រាស់​អនឡាញ​នៅ​មីយ៉ាន់ម៉ា ព្រមទាំង​បក្ខពួក​៤នាក់​ទៀត!

តុលាការ​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​៤ ខែវិច្ឆិកា បាន​ប្រកាស​សាលក្រម​កាត់ទោស​ប្រហារជីវិត​លោក Bai Suocheng ដែលជា​មេខ្លោង​ឧក្រិដ្ឋកម្ម​ដ៏​ល្បីល្បាញ​នៅ​តំបន់ Kokang ភាគ​ខាងជើង​ប្រទេស​មីយ៉ាន់ម៉ា។ លោក Bai ត្រូវបាន​រកឃើញ​ថា​មាន​ទោស​ពីបទ​ដឹកនាំ​បណ្តាញ​ឧក្រិដ្ឋកម្ម​ដ៏​ធំ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ (Scam) ល្បែងស៊ីសង និង​ការជួញដូរ​គ្រឿងញៀន ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ចិន​ចំនួន ៦​នាក់​បាន​ស្លាប់។ តុលាការ​ស្រុក Shenzhen ក្នុង​ខេត្ត Guangdong…

ព្យុះទីហ្វុង «កាលម៉េហ្គី» សម្លាប់មនុស្ស ៦៦ នាក់នៅហ្វីលីពីន, សេប៊ូ រងគ្រោះធ្ងន់ធ្ងរបំផុត!

គិតត្រឹម​ថ្ងៃ​ពុធ​ទី៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​នេះ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង «កាលម៉េហ្គី (Kalmaegi)» ក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់​៦៦នាក់​ហើយ ដោយខេត្ត Cebu ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ មាន​មនុស្ស​បាត់បង់​ជីវិត​​៤៩នាក់។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត មនុស្ស​២៦​នាក់នៅតែបាត់ខ្លួន ខណៈដែលអ្នកស្រុកចាប់ផ្តើមសម្អាតផ្ទះ និងកន្លែង​អាជីវកម្មដែលត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក។ ទីក្រុង…

ចិនប្រកាសផ្អាកពន្ធបន្ថែមលើទំនិញអាមេរិក និងបន្ធូរបន្ថយពន្ធនាំចូលកសិផល ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម!

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិន បានប្រកាសនៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា នេះថា ប្រទេសចិននឹងផ្អាកការយកពន្ធបន្ថែមចំនួន ២៤% របស់ខ្លួនលើទំនិញអាមេរិកសម្រាប់រយៈពេលមួយឆ្នាំ ខណៈដែលពន្ធ ១០% នឹងនៅរក្សាដដែល។ ការប្រកាសដ៏សំខាន់នេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីសប្តាហ៍មុនរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីអាមេរិក លោក ដូណាល់…

ចិនខឹងសម្បារ! ច្រានចោលការចោទប្រកាន់របស់លោកត្រាំ រឿងសាកល្បងនុយក្លេអ៊ែរសម្ងាត់

ទីក្រុងប៉េកាំង ប្រកាសបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាប្រទេសចិនបានធ្វើតេស្តនុយក្លេអ៊ែរក្រោមដីដោយសម្ងាត់។ ការបដិសេធនេះបានធ្វើឡើង ខណៈចិនបានសង្កត់ធ្ងន់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏យូរលង់របស់ខ្លួន ក្នុងការផ្អាកការបំផ្ទុះនុយក្លេអ៊ែរជាសកល។ កាលពីថ្ងៃទី៣ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងយ៉ាងច្បាស់ថា ប្រទេសចិនបាន «គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ» ហើយបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ…

បាត់បង់ឥស្សរជននយោបាយ! លោក Dick Cheney អតីតអនុប្រធានាធិបតីអាមេរិកទទួលមរណភាពក្នុងវ័យ ៨៤ឆ្នាំ

សហរដ្ឋអាមេរិកបានបាត់បង់ឥស្សរជននយោបាយដ៏ល្បីល្បាញមួយរូបគឺ លោក Dick Cheney អតីតអនុប្រធានាធិបតី ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយសារជំងឺរលាកសួត និងជំងឺបេះដូង។ ការបាត់បង់ដ៏ក្រៀមក្រំនេះ ត្រូវបានក្រុមគ្រួសាររបស់លោកប្រកាសជាសាធារណៈកាលពីថ្ងៃអង្គារ។ ក្នុងអំឡុងពេលបំពេញតួនាទីជាអនុប្រធានាធិបតីក្រោមការដឹកនាំរបស់លោក George W. Bush ចាប់ពីឆ្នាំ២០០១…

រន្ធត់! យន្តហោះដឹកទំនិញ UPS ធ្លាក់ឆេះខ្ទេចនៅ Kentucky សម្លាប់មនុស្ស៣នាក់

រដ្ឋ Kentucky៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន UPS មួយគ្រឿងបានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Louisville។ ឧបទ្ទវហេតុដ៏គួរឱ្យភ័យខ្លាចនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់បាត់បង់ជីវិត។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់ រួមទាំងអភិបាលរដ្ឋ Kentucky លោក Andy Beshear និងអភិបាលក្រុង…

ថៃ​ប្រកាស​មិន​ចរចា​ជាមួយ​កម្ពុជា​ រហូត​ប្រាសាទ​តាក្របី​បាន​ទៅ​ខ្លួន​វិញ​

រដ្ឋមន្ត្រីក្រសួងការពារជាតិ​ថៃ​លោក Nattaphon Narkphanit បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​៤​ខែ​វិច្ឆិកា​ថា ប្រទេស​ថៃ​នឹងមិន​បន្ត​ការ​ចរចា​ជាមួយ​កម្ពុជា​លើ​បញ្ហា​ព្រំដែន​ទៀត​ទេ លុះត្រាតែ​ប្រាសាទ​តាក្របី​ត្រូវ​បាន​ប្រគល់​មក​ក្រោម​ការគ្រប់គ្រង​របស់​ថៃ​វិញ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Nation។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Nattaphon បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា «បញ្ហា​នេះ​នឹងមិន​ត្រូវ​បាន​ដោះស្រាយ​ទេ ដរាបណា​ប្រាសាទ​តាក្របី​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ប្រទេស​ថៃ» ទោះបីជា​ការពិត​ប្រាសាទ​នេះ​ស្ថិត​ក្រោម​អធិបតេយ្យភាព​កម្ពុជា​ក៏ដោយ​។ លោក​បាន​បន្ថែម​ថា គណៈរដ្ឋមន្ត្រី​មិន​បាន​ជជែក​ពិភាក្សា​អំពី​បញ្ហា​នេះ​ទេ ហើយ​រដ្ឋាភិបាល​ថៃ​នៅតែ​រក្សា​ជំហរ​ថា ប្រាសាទ​តាក្របី​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ទឹកដី​របស់​ខ្លួន​។…

សម្ពាធយោធាអាមេរិកនៅការ៉ាប៊ីន៖ លោក ត្រាំ ព្រមានលោក ម៉ាឌូរ៉ូ ឱ្យត្រៀមរាប់ថ្ងៃថយក្រោយ!

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបន្លឺសំឡេងព្រមានធ្ងន់ៗទៅកាន់មេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដោយជំរុញឱ្យលោកត្រៀមរាប់ថ្ងៃថយក្រោយ ខណៈដែលសហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធាដ៏ធំបំផុតមិនធ្លាប់មាននៅតំបន់ការ៉ាប៊ីន ក្នុងរយៈពេលជាង ៣៥ ឆ្នាំចុងក្រោយនេះ។ កាសែត New York Post ចុះផ្សាយកាលពីថ្ងៃទី ៤ ខែវិច្ឆិកា…

ថៃ​ប្រកាស​អាសន្ន! គ្រុន​ស្វិត​ដៃ​ជើង​ផ្ទុះ​សាជាថ្មី​នៅ​ឡាវ ព្រំដែន​កំពុង​រង​ការ​គំរាម​កំហែង!

នាយកដ្ឋាន​ត្រួត​ពិនិត្យ​ជំងឺ​របស់​ថៃ (DDC) បាន​ប្រកាស​ព្រមាន​ដល់​សាធារណជន ជាពិសេស​អ្នក​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ បន្ទាប់ពី​មាន​ការ​រក​ឃើញ​ករណី​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ប្រភេទ​ថ្មី​នៅ​ក្នុង​ខេត្ត​សាវ៉ាន់ណាខេត្ត (Savannakhet)។ យោងតាម​សេចក្ដី​ថ្លែងការណ៍​មួយ​របស់ DDC កាលពី​ថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​គ្រុន​ស្វិត​ដៃ​ជើង​ប្រភេទ​ទី១ (cVDPV1) ត្រូវ​បាន​រក​ឃើញ​លើ​កុមារ​ពីរ​នាក់​ដែល​គ្មាន​រោគសញ្ញា​នៅ​ទីក្រុង​សាវ៉ាន់ណាខេត្ត កាលពី​ថ្ងៃទី៧ ខែតុលា។ នេះ​កើតឡើង​ក្រោយ​ពី​ករណី​មួយ​ទៀត​នៅ​ខែសីហា ដែល​ពាក់ព័ន្ធ​នឹង​កុមារ​ម្នាក់​មាន​អាការៈ​ខ្សោយ​អវយវៈ។ DDC បាន​សង្កត់​ធ្ងន់​ថា…

ចិនបញ្ជាក់ជំហររឿង APEC 2026 ក្រោយតៃវ៉ាន់បារម្ភពីសុវត្ថិភាព

ក្រសួងការបរទេសចិនបានច្រានចោលទាំងស្រុងនូវការព្រួយបារម្ភរបស់តៃវ៉ាន់ អំពីសុវត្ថិភាពក្នុងការរៀបចំកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២៦ នៅទីក្រុង Shenzhen។ ភាគីចិនបានទទូចថា អ្នកចូលរួមទាំងអស់នឹងអាចចូលរួម «ដោយរលូន» ដរាបណាតៃប៉ិគោរពតាមគោលការណ៍ «ចិនតែមួយ» និងអនុវត្តតាមច្បាប់ទម្លាប់របស់ APEC។ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរជូនទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងការបរទេសចិនបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង…