ឥណ្ឌូណេស៊ីពង្រឹងសមត្ថភាពមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយដោយបញ្ជាទិញយន្តហោះ Airbus A400M ៤គ្រឿងបន្ថែមទៀត!
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានណែនាំកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ី (TNI) ឱ្យបញ្ជាទិញយន្តហោះយោធាដឹកជញ្ជូន Airbus A400M ចំនួន៤គ្រឿងបន្ថែមទៀត។ ការបន្ថែមនេះគឺក្នុងគោលបំណងពង្រឹងសមត្ថភាពក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌អន្តរជាតិ។ ព័ត៌មាននេះត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា។ បទបញ្ជាសំខាន់នេះបានកើតឡើងក្នុងអំឡុងពេលដែលលោក Prabowo បានប្រគល់យន្តហោះដឹកជញ្ជូន Airbus…
