យោធាមីយ៉ាន់ម៉ាបើកការវាយប្រហារផ្លូវអាកាស៩ថ្ងៃជាប់គ្នាលើសម្បុក Scammer ជាប់ព្រំដែនថៃ!
យោធាមីយ៉ាន់ម៉ាបានបន្តប្រតិបត្តិការកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញដោយមិនបន្ថយដៃឡើយ ដោយបានបើកការទម្លាក់គ្រាប់បែកជាប់គ្នាអស់រយៈពេល ៩ ថ្ងៃ ដើម្បីបោសសម្អាតសម្បុក Scammer ទាំងស្រុង។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Amarin កាលពីថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា កងទ័ពឆ្មាំការពារព្រំដែន (BGF) ដែលជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា នៅតែបន្តបាញ់ទម្លាក់គ្រាប់ទៅលើតំបន់សេដ្ឋកិច្ចពិសេស KK Park។…
