ព័ត៌មានអន្ដរជាតិ

ព្យុះកាលមែជី ត្រៀមបង្កើនកម្លាំងជាសង្ឃរាដ៏កាចសាហាវ ឆ្ពោះមកវៀតណាម ក្បែរកម្ពុជា!

ព្យុះថ្មីដែលមានឈ្មោះថា កាលមែជី (Kalmaegi) បានបង្កើនកម្លាំងក្លាយជាព្យុះត្រូពិកនៅសមុទ្រខាងកើតហ្វីលីពីន ហើយត្រូវបានគេរំពឹងថានឹងវិវត្តក្លាយជាព្យុះទីហ្វុង ឬសង្ឃរាកម្រិតខ្លាំង មុនពេលវាយប្រហារភាគកណ្ដាលប្រទេសវៀតណាម ដែលនៅក្បែរកម្ពុជា។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ​បើតាមព័ត៌មាន​ពីមជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា (JTWC) ​គិតត្រឹម​ព្រឹកថ្ងៃអាទិត្យ​ កាលមែជី ដែលស្ថិតនៅជាព្យុះត្រូពិកនៅឡើយនោះ បានចាប់ផ្ដើមមាន​រូបរាងជួរពពកវិលជុំវិញផ្ចិតនៃប្រព័ន្ធសម្ពាធទាប…

យោធាមីយ៉ាន់ម៉ាបើកការវាយប្រហារផ្លូវអាកាស៩ថ្ងៃជាប់គ្នាលើសម្បុក Scammer ជាប់ព្រំដែនថៃ!

យោធាមីយ៉ាន់ម៉ាបានបន្តប្រតិបត្តិការកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញដោយមិនបន្ថយដៃឡើយ ដោយបានបើកការទម្លាក់គ្រាប់បែកជាប់គ្នាអស់រយៈពេល ៩ ថ្ងៃ ដើម្បីបោសសម្អាតសម្បុក Scammer ទាំងស្រុង។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Amarin កាលពីថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា កងទ័ពឆ្មាំការពារព្រំដែន (BGF) ដែលជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា នៅតែបន្តបាញ់ទម្លាក់គ្រាប់ទៅលើតំបន់សេដ្ឋកិច្ចពិសេស KK Park។…

អង់គ្លេស​ពង្រឹង​សន្តិសុខ​លើ​រថភ្លើង​និង​ស្ថានីយ៍ ក្រោយ​ហេតុការណ៍​ចាក់​ប្រហារ​ដ៏​តក់ស្លុត

អាជ្ញាធរ​អង់គ្លេស​បាន​បង្កើន​កម្លាំង​ប៉ូលិស​បន្ថែម​នៅ​លើ​រថភ្លើង និង​តាម​បណ្ដា​ស្ថានីយ​នានា ដើម្បី​ធានា​សុវត្ថិភាព​សាធារណជន​ ក្រោយ​មាន​ហេតុការណ៍​ចាក់​ប្រហារ​ដោយ​កាំបិត​ដ៏​គួរ​ឲ្យ​តក់ស្លុត​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​មួយ កាលពី​ថ្ងៃទី​២ វិច្ឆិកា ដែល​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​រហូតដល់ ១០​នាក់។ ដំបូង​ហេតុការណ៍​នេះ​ត្រូវ​បាន​ដាក់​ការសង្ស័យ​ថា​ជា​«អំពើ​ភេរវកម្ម»។ យោង​តាម​ការ​រាយការណ៍​របស់​ទូរទស្សន៍ Sky News លោកស្រី Heidi Alexander រដ្ឋមន្ត្រី​ដឹកជញ្ជូន​អង់គ្លេស បាន​ហៅ​ហេតុការណ៍​ចាក់​ដោយ​កាំបិត​នេះ​ថា​ជា «ឧប្បត្តិហេតុ​ដ៏​គួរ​ឲ្យ​តក់ស្លុត» ហើយ​បាន​បញ្ជាក់​ពី​ការ​បង្កើន​វត្តមាន​ប៉ូលិស​យ៉ាងច្រើន​នៅ​តាម​បណ្ដា​ស្ថានីយ៍ និង​នៅ​លើ​រថភ្លើង…