ភរិយារដ្ឋមន្ត្រីថៃ លោកស្រី Thananon សុំទោសជាសាធារណៈ ក្រោយពាក្យសម្ដីរអាក់រអួលដាក់អ្នកកាសែត!
ភ្នំពេញ៖ លោកស្រី Thananon Niramit ជាភរិយាលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានចេញមុខសុំទោសជាសាធារណៈហើយ ក្រោយពីបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យដាក់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ហេតុការណ៍នេះបានកើតឡើង នាពេលដែលលោក Anutin បានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន។ លោកបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋាន Don…
