💥ដំណឹងល្អ! វៀតណាមបើកទំព័រថ្មី បន្តនាំចេញទុរេនទៅចិនជាធម្មតាវិញហើយ ក្រោយដោះស្រាយវិបត្តិចំណុចបច្ចេកទេស!
ដំណឹងល្អបានកើតឡើងសម្រាប់វិស័យកសិកម្មវៀតណាម! ការនាំចេញផ្លែទុរេនដ៏ឈ្ងុយឆ្ងាញ់របស់វៀតណាមទៅកាន់ទីផ្សារដ៏ធំរបស់ចិន ឥឡូវនេះបានដំណើរការជាប្រក្រតីឡើងវិញហើយ បន្ទាប់ពីមានការរអាក់រអួលមួយរយៈកាលពីខែមុន ដោយសារបញ្ហាបច្ចេកទេសនៃការត្រួតពិនិត្យគុណភាព និងសារធាតុគីមី។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។ បច្ចុប្បន្ន គេសង្កេតឃើញមានរថយន្តដឹកទុរេនប្រមាណ ៤០០ គ្រឿង កំពុងបន្តឆ្លងកាត់ច្រកព្រំដែនជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការទីផ្សារចិន។ មន្ត្រីជំនាញវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមនោះ មានប្រហែល ២០០-២៥០ គ្រឿងឆ្លងកាត់ច្រកព្រំដែន Lang…
