អ៊ុយក្រែនព្រមានពីគ្រោះថ្នាក់នុយក្លេអ៊ែរធ្ងន់ធ្ងរ ក្រោយរុស្ស៊ីបន្តកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលយ៉ាងចាស់ដៃ
កងទ័ពរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយយន្តហោះដ្រូន និងមីស៊ីលជាបន្តបន្ទាប់ពេញមួយយប់ ទៅលើស្ថានីយថាមពលសំខាន់ៗជាច្រើនរបស់អ៊ុយក្រែន។ ការវាយប្រហារនេះបានប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលដល់រោងចក្រនុយក្លេអ៊ែរចំនួនពីរគឺ Khmelnytskyi និង Rivne ដែលធ្វើឲ្យអ៊ុយក្រែនព្រមានពីហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរនៅអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានឲ្យដឹងថា មនុស្សចំនួន ១២នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហារនេះ ដែលបានបំផ្លាញទីតាំងថាមពលនៅក្នុងរដ្ឋធានីកៀវ តំបន់ Poltava និងតំបន់ Kharkiv…
