ព័ត៌មានអន្ដរជាតិ

រថយន្តក្រឡាប់នៅថៃ៖ ទេសចរបរទេស១២នាក់រងរបួស ក្រោយបើកបរលើផ្លូវរអិល

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅប្រទេសថៃ កាលពីរាត្រីថ្ងៃសៅរ៍ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយរថយន្តទេសចរណ៍មួយគ្រឿងដែលដឹកជនបរទេស៣៨នាក់ បានក្រឡាប់ បណ្តាលឱ្យមនុស្ស១២នាក់រងរបួស។ យោងតាមការចុះផ្សាយរបស់កាសែត The Nation គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៨:៥០នាទីយប់ លើផ្លូវហាយវ៉េ Lampang–Chiang Mai ត្រង់ចំណុចជម្រាលភ្នំក្នុងភូមិសាស្រ្តឃុំ Wiang Tan នៃស្រុក Hang…

ប៊ុនស៊ីន ប៉ាត់ខ្លាំង សារភាពក្ដែងៗ! ផ្គើនបញ្ជាបាងកក បន្តប្រយុទ្ធជាមួយកម្ពុជា ដណ្ដើមទឹកដី

ទីបំផុត អតីតមេបញ្ជាការភូមិភាគ២ថៃ លោក Boonsin Padklang បានចេញមុខសារភាពដោយត្រង់ៗហើយថា រូបលោកពិតជាបានផ្គើននឹងបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលបានបង្គាប់ឱ្យបញ្ឈប់ការបាញ់ប្រហារកាលពីជម្លោះព្រំដែនជាមួយកម្ពុជា កាលពីខែកក្កដាកន្លងទៅ។ ថ្លែងក្នុងសិក្ខាសាលាមួយនៅខេត្ត Nakhon Pathom បុរសដែលត្រូវបានគេចាត់ទុកថាជាអ្នកអុជបញ្ឆេះសង្គ្រាមជាមួយកម្ពុជារូបនេះ បានបញ្ជាក់ថា រូបលោកផ្ទាល់ជាអ្នកបដិសេធមិនព្រមស្តាប់តាមបញ្ជារបស់រដ្ឋាភិបាល ដែលបានណែនាំឱ្យភូមិភាគ២ត្រូវបញ្ឈប់ការប្រយុទ្ធនោះទេ ដោយសារតែរូបលោកផ្ទាល់ចង់បានទឹកដីមកវិញ។ យោងតាមការចុះផ្សាយរបស់កាសែត The Nation…

សិង្ហបុរីត្រៀមចែកលុយដល់ពលរដ្ឋ ៣លាននាក់នៅខែក្រោយ ដើម្បីជួយសម្រួលបន្ទុកជីវភាព!

ប្រទេសសិង្ហបុរីត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋពេញវ័យប្រមាណ ៣ លាននាក់នៅខែក្រោយនេះ ដើម្បីជួយសម្រាលបន្ទុកជីវភាពដែលកំពុងកើនឡើងខ្ពស់។ ជំនួយសាច់ប្រាក់នេះ ត្រូវបានរាយការណ៍ដោយ VN Express កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា នឹងមានចាប់ពី ១០០ ទៅ ៦០០ ដុល្លារសិង្ហបុរី (ស្មើនឹង ៧៧…

អាល្លឺម៉ង់ ត្រៀមទ័ព ៨០ម៉ឺននាក់ រួមជាមួយណាតូ ត្រៀមបោះទីតាំងនៅព្រំដែនរុស្ស៊ី បើផ្ទុះសង្គ្រាម! 🔥

មេទ័ពអាល្លឺម៉ង់ លោក Alexander Sollfrank បានប្រកាសយ៉ាងច្បាស់ៗថា ទីក្រុងប៊ែរឡាំងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្លោះយោធាជាមួយទីក្រុងមូស្គូ ហើយនឹងសហការជាមួយអង្គការណាតូ ដើម្បីបញ្ជូនកងទ័ពចំនួន ៨០ម៉ឺននាក់ ទៅកាន់ព្រំដែនរុស្ស៊ីភ្លាមៗ ប្រសិនបើសង្គ្រាមផ្ទុះឡើង។ យោងតាមលោក Sollfrank ការដាក់ពង្រាយកងទ័ពដ៏ច្រើននេះ គឺស្ថិតក្រោមផែនការប្រតិបត្តិការអាល្លឺម៉ង់ «Operations Plan Germany» ដែលត្រូវបានបង្ហាញកាលពីឆ្នាំមុន។ ផែនការនេះគឺជាការឆ្លើយតបរបស់ទីក្រុងប៊ែរឡាំង…

ហ្វីលីពីន ប្រញាប់ជម្លៀសមនុស្សជាង ១០ម៉ឺននាក់ ពេលព្យុះបិសាច Fung-wong កំពុងខិតជិត!

ខណៈដែលព្យុះបិសាច Fung-wong កំពុងតែរំកិលខ្លួនខិតជិតមកនោះ ប្រទេសហ្វីលីពីនបានបង្កើនការត្រៀមលក្ខណៈជាមុន ដោយប្រញាប់ជម្លៀសប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ទៅកាន់តំបន់សុវត្ថិភាព ហើយបានផ្អាកជើងហោះហើរទាំងក្នុង និងក្រៅប្រទេសជាង ៣០០ ជើងផងដែរ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ព្យុះ Fung-wong ត្រូវបានគេរំពឹងថានឹងមកដល់ដីគោកហ្វីលីពីននៅរាត្រីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ដោយនឹងវាយប្រហារចំខេត្ត Aurora…

UN ស្រែកព្រមាន៖ អំពើប្រល័យពូជសាសន៍ដ៏សាហាវ កំពុងលេបត្របាក់ស៊ូដង់!

ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានបន្លឺសំឡេងព្រមានជាបន្ទាន់ អំពីអំពើប្រល័យពូជសាសន៍ដែលមិនអាចគិតស្មានដល់ កំពុងកើតមានយ៉ាងសាហាវឃោរឃៅ នៅទីក្រុង El-Fasher នៃប្រទេសស៊ូដង់។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីកងកម្លាំងគាំទ្ររហ័ស (RSF) បានវាយដណ្តើមកាន់កាប់ទីក្រុងនេះកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥។ សូមចុច Subscribe Channel Telegram…

វិបត្តិបិទរដ្ឋាភិបាលអាមេរិក៖ ជើងហោះហើររាប់ពាន់ជើងត្រូវលុបចោល បង្កការព្រួយបារម្ភធ្ងន់ធ្ងរ!

ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ជើងហោះហើររាប់ពាន់ជើងនៅតាមព្រលានយន្តហោះធំៗក្នុងសហរដ្ឋអាមេរិកត្រូវបានលុបចោល ដោយសារតែវិបត្តិបិទរដ្ឋាភិបាលនៅតែបន្តអូសបន្លាយ និងមិនទាន់មានដំណោះស្រាយ។ ស្ថានភាពនេះបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ និងធ្វើឲ្យអ្នកដំណើររាប់ពាន់នាក់ជាប់គាំង។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ចាប់តាំងពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកាមក ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានលុបចោលជើងហោះហើរចំនួន ១ ៤៦០ជើង នៅតាមព្រលានយន្តហោះសំខាន់ៗចំនួន ៤០ ទូទាំងប្រទេស។ ការលុបចោលដ៏ច្រើននេះ គឺបណ្តាលមកពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។…

ថៃ៖ ទឹកជំនន់កណ្តាលប្រទេសវាយលុកខ្លាំង ប្រជាពលរដ្ឋរងទុក្ខវេទនា ប្រាសាទបុរាណអយុធ្យាលិចដល់ទៅ ១ម៉ែត្រ

ទឹកជំនន់ដ៏មហន្តរាយកំពុងវាយលុកខេត្តភាគកណ្តាលនៃប្រទេសថៃ ជាពិសេសខេត្ត Ang Thong ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រងទុក្ខវេទនា។ នៅខេត្តអយុធ្យាឯណោះ ប្រាសាទបុរាណ Choeng Tha ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់ កំពុងលិចលង់ជម្រៅរហូតដល់មួយម៉ែត្រ ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំង។ យោងតាមការផ្សាយរបស់ Thai PBS កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសារតែទំនប់ចៅប្រាយ៉ាបានបើកទ្វារបញ្ចេញទឹកក្នុងកម្រិតខ្ពស់បំផុត…

ទឹកជំនន់លិចរាប់ខែ! ពលរដ្ឋអាយុធ្យានាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ទាមទារដំណោះស្រាយជាបន្ទាន់

ជាង ៣០០ នាក់​នៃ​ពលរដ្ឋ​ខេត្ត​អាយុធ្យា ប្រទេស​ថៃ បាន​ចេញ​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល ដោយសារ​តែ​ពួកគាត់​ទ្រាំ​លែង​បាន​នឹង​ទឹកជំនន់​ដែល​បាន​ជន់​លិច​សហគមន៍​របស់​ពួកគេ​អស់​រយៈពេល​ជាង ៣ ខែ​មកហើយ ខណៈ​អាជ្ញាធរ​នៅតែ​មិន​ព្រម​បើកទ្វារទឹក​រំដោះ​ទៅកាន់​តំបន់​ផ្សេងៗ។ កាសែត The Star បាន​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ពលរដ្ឋ​ទាំងនោះ​បាន​នាំគ្នា​បិទផ្លូវ…

ព្យុះយក្ស Fung-Wong ត្រៀមវាយលុកហ្វីលីពីន ខ្លាំងជាងព្យុះមុនៗ!

ហ្វីលីពីន កំពុងត្រៀមទប់ទល់នឹងព្យុះទីហ្វុងដ៏មហិមាមួយទៀត! ព្យុះ Fung-Wong ឬ Uwan ដែលមានទំហំធំជាងប្រទេសហ្វីលីពីនទាំងមូល ត្រូវបានគេរំពឹងថានឹងវាយប្រហារដល់ដីគោកប្រទេសនេះនៅល្ងាចថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ជាមួយនឹងល្បឿនខ្យល់ដ៏កាចសាហាវ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់ឡើងដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារអាកាសធាតុ ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន បានឲ្យដឹងថា…