អាមេរិកទទូច! តៃវ៉ាន់ត្រូវតែចូលរួម APEC ឆ្នាំ២០២៦ ដោយពេញលេញ និងស្មើភាព បើចិនធ្វើជាម្ចាស់ផ្ទះ!
អាមេរិកបានប្រកាសយ៉ាងដាច់អហង្ការថា តៃវ៉ាន់ត្រូវតែទទួលបានសិទ្ធិចូលរួមពេញលេញ និងដោយស្មើភាព នៅក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦ ដែលនឹងប្រារព្ធធ្វើនៅទីក្រុង Shenzhen ប្រទេសចិន។ ការលើកឡើងនេះកើតឡើងបន្ទាប់ពីតៃប៉ិបានសម្តែងការមិនពេញចិត្តចំពោះលក្ខខណ្ឌរឹតបន្តឹងជាច្រើន ដែលទីក្រុងប៉េកាំងបានដាក់សម្រាប់ការចូលរួមរបស់ខ្លួន។ (រូបថត៖ Reuters) ថ្លែងនៅថ្ងៃទី៥ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសង្កត់ធ្ងន់ថា វ៉ាស៊ីនតោន«ទទូចឲ្យមានការចូលរួមពេញលេញ និងស្មើភាពពីរដ្ឋសេដ្ឋកិច្ចជាសមាជិក APEC…
