ចិនខឹងសម្បារ! ច្រានចោលការចោទប្រកាន់របស់លោកត្រាំ រឿងសាកល្បងនុយក្លេអ៊ែរសម្ងាត់
ទីក្រុងប៉េកាំង ប្រកាសបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាប្រទេសចិនបានធ្វើតេស្តនុយក្លេអ៊ែរក្រោមដីដោយសម្ងាត់។ ការបដិសេធនេះបានធ្វើឡើង ខណៈចិនបានសង្កត់ធ្ងន់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏យូរលង់របស់ខ្លួន ក្នុងការផ្អាកការបំផ្ទុះនុយក្លេអ៊ែរជាសកល។ កាលពីថ្ងៃទី៣ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងយ៉ាងច្បាស់ថា ប្រទេសចិនបាន «គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ» ហើយបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ…
