ប្រទេសអាស៊ីអាគ្នេយ៍៤ រងផលប៉ះពាល់តិចបំផុតពីវិបត្តិសង្គ្រាមមជ្ឈិមបូព៌ា
សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបការរញ្ជួយយ៉ាងខ្លាំង ដោយតម្លៃប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ និងទំនិញសំខាន់ៗកំពុងឡើងថ្លៃខ្ពស់កប់ពពក។ ទោះជាយ៉ាងណា ប្រទេសខ្លះនៅតំបន់អាស៊ីអាគ្នេយ៍អាចគេចផុតពីផលប៉ះពាល់ធ្ងន់ធ្ងរបាន។ យោងតាមការវិភាគរបស់ទស្សនាវដ្តី Time ប្រទេស៤ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសមត្ថភាពទប់ទល់នឹងវិបត្តិនេះបានល្អជាងគេមានដូចជា៖ ១. ឡាវ ឡាវពឹងផ្អែកយ៉ាងខ្លាំងលើថាមពលវារីអគ្គិសនីសម្រាប់ការផលិតអគ្គិសនី ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈពីបរទេស។ ស្ថានភាពហិរញ្ញវត្ថុដែលមានតុល្យភាពក៏ជួយឱ្យប្រទេសនេះមានស្ថិរភាពផងដែរ។ ២. ម៉ាឡេស៊ី ក្នុងនាមជាប្រទេសនាំចេញប្រេងនិងឧស្ម័នធម្មជាតិ ម៉ាឡេស៊ីមានអត្ថប្រយោជន៍ពីការឡើងថ្លៃថាមពល។ ប្រទេសនេះផលិតឧស្ម័នធម្មជាតិបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុក និងមានតែ១៥.៦%ប៉ុណ្ណោះដែលនាំចូលប្រេងពីតំបន់ឈូងសមុទ្រពែរ្ស។…
