អាស៊ានជួបវិបត្តិថាមពលធ្ងន់ធ្ងរ ក្រោយច្រកសមុទ្រ Hormuz ត្រូវបិទជិតមួយខែ
រយៈពេលជិតមួយខែហើយដែលច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ពិភពលោកត្រូវបានបិទ។ ព្រឹត្តិការណ៍នេះបានរុញច្រានប្រទេសនៅអាស៊ីអាគ្នេយ៍ (អាស៊ាន) ឲ្យធ្លាក់ចូលក្នុងស្ថានភាព «សង្គ្រោះបន្ទាន់ផ្នែកថាមពល» កម្រិតធ្ងន់បំផុត។ រដ្ឋាភិបាលសមាជិកអាស៊ាននីមួយៗបានចាប់ផ្ដើមអនុវត្តវិធានការត្បិតត្បៀតដែលមិនធ្លាប់មានពីមុនមក ដើម្បីទប់ទល់នឹងការដួលរលំសេដ្ឋកិច្ច។ ជីវភាពថ្មីក្នុងគ្រាវិបត្តិ៖ សន្សំសំចៃដល់កម្រិត ឥឡូវនេះ ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាស៊ានបានប្រែប្រួលទាំងស្រុង៖ ហ្វីលីពីន៖ មន្ត្រីរាជការធ្វើការតែ៤ថ្ងៃក្នុងមួយសប្តាហ៍ ហើយម៉ាស៊ីនត្រជាក់មិនត្រូវដាក់ឲ្យទាបជាង២៤អង្សាសេឡើយ។ ថៃ៖ នាយករដ្ឋមន្ត្រីបានជំរុញឲ្យមន្ត្រីងាកមកប្រើប្រាស់ជណ្ដើរជើងជំនួសឲ្យជណ្ដើរយន្ត និងឲ្យបុគ្គលិករាប់ពាន់នាក់ធ្វើការពីផ្ទះ។…
