ភ្លើងសង្រ្គាមឆាបឆេះរោងចក្រប្រេងធំៗ ពិភពលោកឈឺថ្កាត់ដោយវិបត្តិថាមពលធ្ងន់ធ្ងរ
ជម្លោះនៅមជ្ឈិមបូព៌ាបានឈានចូលដល់ដំណាក់កាលដ៏គ្រោះថ្នាក់បំផុត ដោយយុទ្ធសាស្ត្រ «ថាមពលដូរនឹងថាមពល» បានក្លាយជាការវាយប្រហារច្បាស់លាស់ទៅលើរោងចក្រប្រេង និងឧស្ម័នសំខាន់ៗរបស់ពិភពលោក។ គិតត្រឹមថ្ងៃទី២០ មីនា ២០២៦ ទីតាំងថាមពលសំខាន់ៗកំពុងឆាបឆេះក្នុងអណ្តាតភ្លើងសង្រ្គាម៖ ១. មហាយក្ស South Pars (អ៊ីរ៉ង់) រងការទម្លាក់គ្រាប់បែក កាលពីថ្ងៃទី១៨ មីនា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកំណត់គោលដៅលើវាលឧស្ម័ន South Pars…
