ព័ត៌មានអន្ដរជាតិ

កប៉ាល់ថៃត្រូវវាយប្រហារ៖ ខាតបង់រាប់រយលានដុល្លារ និងគំរាមកំហែងដល់ពាណិជ្ជកម្មថៃ

ព្រឹត្តិការណ៍គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២៦ នៅពេលកប៉ាល់ដឹកទំនិញថៃឈ្មោះ Mayuree Naree ត្រូវកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) វាយប្រហារដោយមីស៊ីល ក្នុងអំឡុងពេលធ្វើដំណើរពីកំពង់ផែខាលីហ្វា ប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ឥណ្ឌា។ ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ នាវិក២០នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពទៅកាន់អូម៉ង់ ប៉ុន្តែនៅមាន៣នាក់ទៀតដែលរកមិនទាន់ឃើញគិតត្រឹមពេលនេះ។ កប៉ាល់ដ៏ធំនេះជាកម្មសិទ្ធិក្រុមហ៊ុន Precious Shipping Public Company…

រដ្ឋសភាអាមេរិករញ្ជួយដោយសំណើថវិកា២០០ពាន់លានដុល្លារ សម្រាប់សង្រ្គាមអ៊ីរ៉ង់

រដ្ឋសភាអាមេរិកកំពុងជួបប្រទះនឹងការរិះគន់យ៉ាងខ្លាំងក្លាបន្ទាប់ពីរដ្ឋបាលត្រាំស្នើថវិកាចំណាយដ៏ធំធេងចំនួន២០០ពាន់លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅប្រទេសអ៊ីរ៉ង់។ សំណើនេះបានធ្វើឱ្យសមាជិកសភាទាំងពីរគណបក្សចេញមុខរិះគន់យ៉ាងខ្លាំង។ កាលពីថ្ងៃព្រហស្បតិ៍ទី១៩មីនា ប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាក់ជាផ្លូវការនូវសំណើថវិកានេះ ដោយលោកបានសង្កត់ធ្ងន់ថា ទឹកប្រាក់នេះនឹងត្រូវយកទៅប្រើប្រាស់សម្រាប់តម្រូវការចាំបាច់នានា។ លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានចេញមុខការពារតួលេខដ៏ខ្ពស់នេះដែរ។ ខាងបក្សប្រជាធិបតេយ្យបានវាយប្រហារចំៗទៅលើសំណើនេះ ដោយសមាជិកព្រឹទ្ធសភា លោក Chris Murphy បានព្រមានថា ក្នុងខណៈដែលតំបន់មជ្ឈិមបូព៌ាកំពុងឆេះដូចភ្លើង តម្លៃទំនិញ…

ពលរដ្ឋថៃស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកចង្កោមអ៊ីរ៉ង់នៅអ៊ីស្រាអែល

ភ្នំពេញ – កម្មករថៃម្នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហារដោយគ្រាប់បែកចង្កោមរបស់អ៊ីរ៉ង់នៅអ៊ីស្រាអែល នៅថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦។ ក្រសួងការបរទេសថៃបានបញ្ជាក់ថា កម្មករថៃម្នាក់បានស្លាប់នៅតំបន់ Sharon ភាគខាងជើងទីក្រុង Tel Aviv ក្នុងពេលយប់ថ្ងៃពុធ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃមិនទាន់បញ្ចេញប្រតិកម្មផ្លូវការណាមួយនៅឡើយទេ។ លោក Panidone Pachimsawat អ្នកនាំពាក្យរងក្រសួងការបរទេសថៃ បានអំពាវនាវឱ្យពលរដ្ឋថៃទាំងអស់ដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ា…

អ៊ីរ៉ង់ទាមទារសំណងរាប់លានដុល្លារ ពីអារ៉ាប់រួម ដោយចោទថា ជួយអាមេរិកវាយប្រហារទឹកដីរបស់ខ្លួន

ទីក្រុងតេហេរ៉ង់បានដាក់លិខិតផ្លូវការទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៩ ខែមីនា ដោយចោទប្រកាន់អារ៉ាប់រួម (UAE) ថាបានគាំទ្រសហរដ្ឋអាមេរិកឲ្យប្រើទឹកដីរបស់ខ្លួនសម្រាប់ការវាយប្រហារអ៊ីរ៉ង់។ លិខិតនេះតម្រូវឲ្យអារ៉ាប់រួមផ្តល់សំណងសម្រាប់ការខូចខាតទាំងអស់ ដែលបានកើតឡើងដោយសារការវាយប្រហារទាំងនោះ។ លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើលិខិតដែលផ្ញើទៅលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ លិខិតនេះបញ្ជាក់ថា ការសម្រេចចិត្តរបស់អារ៉ាប់រួមក្នុងការអនុញ្ញាតឲ្យទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារគឺជា «ទង្វើខុសឆ្គងអន្តរជាតិ»…

ថៃសុំអ៊ីរ៉ង់អនុញ្ញាតកប៉ាល់ឆ្លងច្រក Hormuz ក្រោយការវាយប្រហារ

រដ្ឋាភិបាលថៃបានប្រែទឹកភ្នែកទៅរកអ៊ីរ៉ង់ ដើម្បីសុំការអនុញ្ញាតឲ្យកប៉ាល់ពាណិជ្ជកម្មរបស់ខ្លួនអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ក្រោយពីការវាយប្រហារដ៏តានតឹងពីសំណាក់ឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។ ក្នុងជំនួបដ៏សំខាន់នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦ លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ បានជួបជាមួយលោក Nasereddin Heydari ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសថៃ។ លោក Sihasak…

ណាតូបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅតួកគី ទោះបីអ៊ីរ៉ង់បដិសេធការបាញ់មីស៊ីល

ក្រសួងការពារជាតិតួកគីបានប្រកាសថា អង្គការណាតូ (NATO) កំពុងបញ្ជូនប្រព័ន្ធការពារមីស៊ីលដែនអាកាស Patriot ដែលផលិតនៅសហរដ្ឋអាមេរិក ទៅកាន់មូលដ្ឋានទ័ពអាកាស Incirlik នៅតួកគី។ សកម្មភាពនេះកើតឡើងបន្ទាប់ពីមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ «បាលីស្ទីក» ជាច្រើនគ្រាប់ ដែលទីក្រុងអង់ការ៉ាអះអាងថា បាញ់ចេញពីប្រទេសអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់បានបដិសេធម្តងហើយម្តងទៀតចំពោះការបាញ់មីស៊ីលទៅកាន់ដែនអាកាសរបស់តួកគី ដោយនិយាយថា អ៊ីស្រាអែលអាចជាមនុស្សនៅពីក្រោយទង្វើទាំងនេះ។ ក្រសួងបានប្រកាសពីប្រព័ន្ធការពារមីស៊ីលថ្មីនេះ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធនៅមូលដ្ឋានទ័ព Incirlik…

អានុទីន ទទួលបានជោគជ័យជ្រើសតាំងជានាយករដ្ឋមន្ត្រីថៃទី៣២ ដោយទទួលបានសំឡេងគាំទ្រ ២៩៣ ក្នុងសភា

រដ្ឋសភាថៃបានបោះឆ្នោតជ្រើសតាំងលោក Anutin Charnvirakul ពីគណបក្សភូមិចៃថៃ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៣២របស់ប្រទេសថៃផ្លូវការនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦។ ក្នុងការបោះឆ្នោតដ៏តានតឹង លោក Anutin ទទួលបានសំឡេងគាំទ្រពីតំណាងរាស្រ្តចំនួន ២៩៣ រូប ដោយយកឈ្នះលើបេក្ខជនផ្សេងទៀត។ លោក Natthapong Ruangpanyawut ពីគណបក្សប្រជាជនទទួលបានសំឡេងត្រឹម ១១៩ រូប…

ត្រាំប្រៀបធៀបការវាយប្រហារលើអ៊ីរ៉ង់ទៅនឹងការវាយប្រហារលើ Pearl Harbor របស់ជប៉ុន

ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការប្រៀបធៀបដ៏ចម្លែកមួយ ដោយយកការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ទៅប្រៀបធៀបនឹងការវាយប្រហារដែលមិនបានគ្រោងទុករបស់ជប៉ុនលើមូលដ្ឋានទ័ពជើងទឹកនៅកំពង់ផែ Pearl Harbor កាលពីឆ្នាំ១៩៤១។ ការប្រៀបធៀបនេះបានកើតឡើងក្នុងឱកាសជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) នៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍។ លោកត្រាំបានប្រាប់សម្ព័ន្ធមិត្តជប៉ុនថា…

អ៊ីរ៉ង់បើកច្រកសុវត្ថិភាពសម្រាប់កប៉ាល់៥ប្រទេស ក្នុងពេលសង្គ្រាមមជ្ឈិមបូព៌ា

ការធ្វើដំណើររបស់កប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលពេលមានសង្គ្រាមមជ្ឈិមបូព៌ា គឺជារឿងប្រថុយប្រថាននិងគ្រោះថ្នាក់បំផុត ព្រោះតែមីស៊ីលហោះពីលើក្បាលយ៉ាងប្រសាច។ ឧទាហរណ៍ជាក់ស្តែងបំផុតនាពេលថ្មីៗនេះគឺ កាលពីថ្ងៃពុធទី១១ខែមីនា កប៉ាល់ដឹកទំនិញ Mayuree Naree របស់ប្រទេសថៃ ត្រូវរងការវាយប្រហារ អំឡុងពេលចេញដំណើរពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ព្រោះតែមិនព្រមស្តាប់ការព្រមាននិងផ្គើនទៅអ៊ីរ៉ង់ថែម។ យ៉ាងណាក្តី មិនមែនកប៉ាល់ទាំងអស់សុទ្ធតែត្រូវអ៊ីរ៉ង់បាញ់ទេ ក៏មានកប៉ាល់របស់ប្រទេសជាមិត្តជាច្រើនគ្រឿងដែរ…

WHO ប្រកាសត្រៀមខ្លួនពីគ្រោះថ្នាក់អាវុធនុយក្លេអ៊ែរក្នុងវិបត្តិអ៊ីរ៉ង់

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ពួកគេកំពុងត្រៀមខ្លួនសម្រាប់សេណារីយ៉ូអាក្រក់បំផុត គឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ។ លោកស្រី Hana Balkhy នាយក WHO តំបន់មេឌីទែរ៉ាណេខាងកើត បានព្រមានថា៖ «សេណារីយ៉ូដ៏អាក្រក់បំផុតគឺឧប្បត្តិហេតុនុយក្លេអ៊ែរ ហើយនោះជាអ្វីដែលធ្វើឱ្យយើងព្រួយបារម្ភបំផុត។ យើងត្រូវតែត្រៀមខ្លួន!» ការព្រមាននេះមកបន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់…