អាមេរិកប្រើគ្រាប់បែកថ្មីទម្ងន់៥០០០ផោន វាយបំផ្លាញមូលដ្ឋានមីស៊ីលអ៊ីរ៉ង់ក្បែរច្រក Hormuz
អាមេរិកបានធ្វើប្រតិបត្តិការយោធាយ៉ាងជោគជ័យ ដោយប្រើគ្រាប់បែកជ្រែកបេតុងថ្មីទម្ងន់ ៥០០០ផោន ដើម្បីវាយប្រហារមូលដ្ឋានមីស៊ីលរបស់អ៊ីរ៉ង់ក្បែរច្រកសមុទ្រ Hormuz។ បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានប្រកាសកាលពីថ្ងៃទី១៧ មីនា ២០២៦ ថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារយ៉ាងជោគជ័យលើមូលដ្ឋានមីស៊ីលដែលមានការពារយ៉ាងរឹងមាំរបស់អ៊ីរ៉ង់។ ប្រតិបត្តិការនេះប្រើគ្រាប់បែក GBU-72 ដើម្បីកម្ទេចសំណង់ក្រោមដីដែលផ្ទុកមីស៊ីលគ្រូសប្រឆាំងនាវា។ តាមការបញ្ជាក់ពី CENTCOM មីស៊ីលរបស់អ៊ីរ៉ង់ទាំងនេះបានបង្កការគំរាមកំហែងដល់នាវាអន្តរជាតិដែលឆ្លងកាត់ផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់ ដែលអ៊ីរ៉ង់ធ្លាប់បានគំរាមបិទខ្ទប់។ ការវាយប្រហារនេះកើតឡើងក្នុងពេលដែលមានភាពតានតឹងខ្លាំង…
