ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលសម្លាប់ប្រធានសន្តិសុខកំពូលអ៊ីរ៉ង់ Ali Larijani និងមេបញ្ជាការកងកម្លាំង Basij

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានប្រកាសនៅថ្ងៃអង្គារទី១៧ ខែមីនា ឆ្នាំ២០២៦ ថា លោក Ali Larijani ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ហើយ។ ការប្រកាសនេះត្រូវបានផ្សព្វផ្សាយដោយ BBC។ កងទ័ពអ៊ីស្រាអែលក៏បានបញ្ជាក់ថា ខ្លួនបានសម្លាប់មេបញ្ជាការកងកម្លាំង Basij លោក Gholamreza Soleimani…

កូរ៉េខាងត្បូងចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលផ្ទាល់ខ្លួន បន្ទាប់ពីអាមេរិកដកប្រព័ន្ធ Patriot និង THAAD

កូរ៉េខាងត្បូងបានចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលផ្ទាល់ខ្លួនយ៉ាងរហ័ស ក្រោយពីសហរដ្ឋអាមេរិកដកប្រព័ន្ធការពារមីស៊ីល Patriot និង THAAD ចេញពីប្រទេសនេះ។ កាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ១០គ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន ដែលបង្ហាញពីតម្រូវការប្រព័ន្ធការពារមីស៊ីលដែលអាចទុកចិត្តបានសម្រាប់កូរ៉េខាងត្បូង។ យោងតាមកាសែត The Washington Post មន្ទីរបញ្ចកោណកំពុងផ្ទេរប្រព័ន្ធការពារមីស៊ីល Patriot និង THAAD ពីកងកម្លាំងអាមេរិកនៅកូរ៉េខាងត្បូងទៅកាន់មជ្ឈិមបូព៌ា ដើម្បីបង្កើនសមត្ថភាពក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។…

ត្រាំខឹងខ្លាំង! សម្ព័ន្ធមិត្តមិនជួយបើកច្រក Hormuz ប្រធានាធិបតីអាមេរិកពន្លះថា ‘គ្មានភក្តីភាព’

ភ្លើងសង្គ្រាមនៅតែឆាបឆេះនៅតំបន់ច្រកសមុទ្រ Hormuz ប៉ុន្តែសម្ព័ន្ធមិត្តរបស់អាមេរិកហាក់ដូចជាមិនព្រមជួយបើកច្រកសមុទ្រសំខាន់នេះទេ។ ប្រធានាធិបតីដូណាល់ ត្រាំ បានបង្ហាញកំហឹងយ៉ាងខ្លាំងក្នុងការថ្លែងដោយពន្លះសម្ព័ន្ធមិត្តថា ពួកគេគ្មានភក្តីភាពចំពោះអាមេរិកទេ។ «យើងបានជួយពួកគេអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ យើងបានការពារពួកគេពីសត្រូវខាងក្រៅ ប៉ុន្តែពេលយើងត្រូវការជំនួយ ពួកគេបែរជាបែរខ្នងឱ្យយើង» នេះជាប្រការដែលលោកត្រាំបានថ្លែងនៅសេតវិមានកាលពីថ្ងៃចន្ទទី១៦ មីនា។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ ដោយជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ២០% នៃការប្រើប្រាស់ទូទាំងពិភពលោក បច្ចុប្បន្នកំពុងជាប់គាំងដោយសារសង្គ្រាម។ លោកត្រាំបានទាក់ទងទៅកាន់ប្រទេសសំខាន់ៗដូចជា…

ណាតូនិងសម្ព័ន្ធមិត្តអឺរ៉ុបបដិសេធសំណើត្រាំ បើកច្រកសមុទ្រ Hormuz ឡើងវិញ

ភ្នំពេញ – អង្គការណាតូ (NATO) និងសម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនបានបដិសេធសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទាមទារឱ្យពួកគេជួយផ្នែកយោធាក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ចក្រភពអង់គ្លេសនឹងមិនពាក់ព័ន្ធជាមួយសង្គ្រាមនៅមជ្ឈិមបូព៌ាទេ ទោះបីជាយើងធ្វើការជាមួយសហរដ្ឋអាមេរិកក៏ដោយ»។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក…

ថៃចាប់ដៃរុស្ស៊ីទិញប្រេងឆៅ ក្រោយសហរដ្ឋអាមេរិកបើកផ្លូវ

ថៃបានប្រកាសចាប់ផ្តើមកិច្ចពិភាក្សាទិញប្រេងឆៅពីរុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើការដឹកជញ្ជូនប្រេងរបស់មូស្គូ។ លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់នៅកិច្ចប្រជុំកំពូល Global Fraud Summit នៅទីក្រុងវីយែនថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ប្រេងឆៅដល់ថៃ។ ការសម្រេចចិត្តនេះមកក្រោយពីវ៉ាស៊ីនតោនបានបន្ធូរបន្ថយការរឹតបន្តឹងលើការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។ ថៃកំពុងស្វែងរកប្រភពថាមពលចម្រុះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើតំបន់មជ្ឈិមបូព៌ាដែលមានអស្ថិរភាព។ ក្រៅពីរុស្ស៊ី ប្រទេសអាស៊ីអាគ្នេយ៍នេះក៏កំពុងពិភាក្សាជាមួយប្រេស៊ីល នីហ្សេរីយ៉ា និងកាហ្សាក់ស្ថានផងដែរ។ ទោះបីជាបច្ចុប្បន្នថៃមានប្រេងបម្រុងទុកសម្រាប់ប្រើប្រាស់បានចន្លោះពី៩៥ទៅ១០០ថ្ងៃក៏ដោយ…

អង្គការសហប្រជាជាតិចាត់ទុកការវាយប្រហារអ៊ីស្រាអែលលើពន្ធនាគារអ៊ីរ៉ង់ជា«ឧក្រិដ្ឋកម្មសង្គ្រាម»

អង្គការសហប្រជាជាតិបានប្រកាសថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើពន្ធនាគារអ៊ីរ៉ង់ជាបទឧក្រិដ្ឋកម្មសង្គ្រាម ដោយបណ្តាលឱ្យមនុស្សជាង៨០នាក់ស្លាប់ រួមទាំងកុមារ និងស្ត្រី។ ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើពន្ធនាគារមួយកន្លែងក្នុងប្រទេសអ៊ីរ៉ង់កាលពីឆ្នាំមុនគឺជា«ឧក្រិដ្ឋកម្មសង្គ្រាម»។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ការវាយប្រហារលើពន្ធនាគារ Evin នៅទីក្រុងតេហេរ៉ង់កាលពីខែមិថុនាឆ្នាំមុនបានបណ្តាលឱ្យមនុស្ស៨០នាក់ស្លាប់ រួមទាំងកុមារម្នាក់ និងស្ត្រី៨នាក់។ ពន្ធនាគារនេះជាកន្លែងឃុំឃាំងអ្នកទោសនយោបាយដែលក៏រងការខូចខាតដែរ។ លោកស្រី Sara Hossain ប្រធានបេសកកម្មស្វែងរកការពិតអន្តរជាតិឯករាជ្យលើស្ថានការណ៍នៅអ៊ីរ៉ង់បាននិយាយថា៖«យើងបានរកឃើញមូលហេតុសមហេតុផលជឿថាការវាយប្រហារតាមអាកាសលើពន្ធនាគារ Evin គឺអ៊ីស្រាអែលបានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាមដោយចេតនា»។…

អ្នកជំនាញរុស្ស៊ីបញ្ជាក់៖ អឺរ៉ុបមិនអាចផ្ទេរអាវុធនុយក្លេអ៊ែរទៅអ៊ុយក្រែន ដោយសារខ្វះហេដ្ឋារចនាសម្ព័ន្ធ

លោក Vasily Kashin នាយកមជ្ឈមណ្ឌលសិក្សាអឺរ៉ុប និងអន្តរជាតិនៅសាលាឧត្តមសិក្សាសេដ្ឋកិច្ច បានបញ្ជាក់ជាមួយទីភ្នាក់ងារ TASS ថា ចក្រភពអង់គ្លេស និងបារាំងមិនអាចផ្ទេរក្បាលគ្រាប់នុយក្លេអ៊ែរទៅអ៊ុយក្រែនបានទេ ដោយសារទីក្រុងកៀវខ្វះហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ផ្ទុកវា។ អ្នកវិភាគបានពន្យល់ថា ការផ្ទេរក្បាលគ្រាប់នុយក្លេអ៊ែរគឺមិនអាចទៅរួចទេ ព្រោះទាមទារហេដ្ឋារចនាសម្ព័ន្ធជាក់លាក់សម្រាប់ការផ្ទុក និងថែទាំជាបន្តបន្ទាប់។ ទោះបីជាអ៊ុយក្រែនធ្លាប់មានអាវុធនុយក្លេអ៊ែរក៏ដោយ ក៏ពួកគេមិនដែលគ្រប់គ្រងអាវុធទាំងនោះទាំងស្រុង និងខ្វះហេដ្ឋារចនាសម្ព័ន្ធដើម្បីថែទាំ។ លោកបានបន្តថា អង់គ្លេសមិនមែនជាមហាអំណាចនុយក្លេអ៊ែរពេញលេញទេ…

អំណាចលោកខាងលិច៥ប្រទេស ព្រមានអ៊ីស្រាអែល កុំវាយលុកលីបង់ បង្កគ្រោះមហន្តរាយមនុស្សធម៌

ប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ប្រឆាំងការវាយលុកជើងគោកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលក្នុងប្រទេសលីបង់។ ក្នុងសេចក្តីថ្លែងការណ៍ផ្សាយដោយ BBC នៅថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ មហាអំណាចលោកខាងលិចទាំង៥ព្រមានថា ប្រតិបត្តិការនោះ នឹងបង្កឲ្យមានផលវិបាកដ៏មហន្តរាយដល់មនុស្សធម៌ និងអាចពង្រីកភ្លើងសង្គ្រាមឲ្យឆាបឆេះ រាលដាលពេញតំបន់ក្នុងរយៈពេលយូរ។ ទន្ទឹមនោះដែរ ប្រទេសទាំង៥បានអំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាពជាបន្ទាន់ ហើយធ្វើបែបណា ត្រូវបន្ធូរបន្ថយភាពតានតឹងឲ្យខាងតែបាន។…

ក្រិកចំណាយរាប់ប៊ីលានទិញប្រព័ន្ធការពារអាកាសពីអ៊ីស្រាអែល និងទំនើបកម្មកងទ័ពអាកាស

អាថ៌កំបាំង! គណៈកម្មាធិការសភាក្រិកបានអនុម័តគម្រោងទិញប្រព័ន្ធការពារដែនអាកាសច្រើនស្រទាប់ពីអ៊ីស្រាអែល ដោយមានតម្លៃជាង ៣ ប៊ីលានដុល្លារ។ គម្រោងដ៏ធំនេះរួមមានការទិញយន្តហោះចម្បាំង F-16 ចំនួន ៣៨ គ្រឿង ដោយតម្លៃសរុបប្រមាណជាង ៤.៦ ប៊ីលានដុល្លារ។ ការសម្រេចចិត្តនេះបានធ្វើឡើងកាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ តាមរយៈកិច្ចប្រជុំសម្ងាត់បំផុត។ ក្រិកកំពុងចរចាជាមួយអ៊ីស្រាអែល ដើម្បីទទួលបានប្រព័ន្ធការពារអាកាស…

ចិនខាតធ្ងន់ជាងគេ ពីវិបត្តិបិទច្រក Hormuz ដែលធ្វើឲ្យសង្វាក់ផ្គត់ផ្គង់ពិភពលោកជាប់គាំង

ច្រកសមុទ្រ Hormuz ដែលត្រូវបានគេហៅថា “សរសៃឈាមបេះដូងនៃថាមពលពិភពលោក” កំពុងបង្កវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតដល់ប្រទេសចិន បន្ទាប់ពីត្រូវបិទដោយសារសង្គ្រាម។ យោងតាមការផ្សាយរបស់ CNBC ក្នុងខែមីនា ឆ្នាំ២០២៦ ប្រទេសចិននាំចូលប្រេងប្រហែល ៦ លានបារ៉ែលក្នុងមួយថ្ងៃតាមរយៈច្រក Hormuz ដែលជាបរិមាណធំជាងគេក្នុងពិភពលោក។ ការបិទច្រកនេះបានធ្វើឲ្យសេដ្ឋកិច្ចចិនជួបវិបត្តិផ្គត់ផ្គង់ដ៏ធ្ងន់ធ្ងរ ហើយនឹងបង្ខំឲ្យរោងចក្រចិនកាត់បន្ថយផលិតកម្ម។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ…