ចិនខាតធ្ងន់ជាងគេ ពីវិបត្តិបិទច្រក Hormuz ដែលធ្វើឲ្យសង្វាក់ផ្គត់ផ្គង់ពិភពលោកជាប់គាំង
ច្រកសមុទ្រ Hormuz ដែលត្រូវបានគេហៅថា “សរសៃឈាមបេះដូងនៃថាមពលពិភពលោក” កំពុងបង្កវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតដល់ប្រទេសចិន បន្ទាប់ពីត្រូវបិទដោយសារសង្គ្រាម។ យោងតាមការផ្សាយរបស់ CNBC ក្នុងខែមីនា ឆ្នាំ២០២៦ ប្រទេសចិននាំចូលប្រេងប្រហែល ៦ លានបារ៉ែលក្នុងមួយថ្ងៃតាមរយៈច្រក Hormuz ដែលជាបរិមាណធំជាងគេក្នុងពិភពលោក។ ការបិទច្រកនេះបានធ្វើឲ្យសេដ្ឋកិច្ចចិនជួបវិបត្តិផ្គត់ផ្គង់ដ៏ធ្ងន់ធ្ងរ ហើយនឹងបង្ខំឲ្យរោងចក្រចិនកាត់បន្ថយផលិតកម្ម។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ…
