ថៃប្រកាសអាសន្ន! ខេត្ត៤០ប្រឈមភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ ខណៈទឹកជំនន់ចាស់មិនទាន់ស្រកស្រង់
នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាសអាសន្ន ដោយព្រមានពីខេត្តចំនួន៤០ ដែលនឹងត្រូវរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ នេះកើតឡើង ខណៈឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន បានរុញច្រានអាកាសធាតុមិនស្ថិតស្ថេរចូលមកតំបន់ភាគខាងលើនៃប្រទេសថៃ ស្របពេលដែលខេត្តមួយចំនួនធំកំពុងតែរងគ្រោះដោយទឹកជំនន់រួចទៅហើយ។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មាន Khaosod កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា សម្ពាធអាកាសធាតុនេះ ត្រូវបានព្យាករណ៍ថានឹងគ្របដណ្ដប់ទូទាំងប្រទេសថៃ ដែលនឹងនាំមកនូវភាពត្រជាក់ និងស្ថានភាពអាកាសធាតុអាក្រក់នានា។…
