ចិនឆ្លើយតបទៅត្រាំ៖ បញ្ឈប់សកម្មភាពយោធា កុំពង្រីកភាពតានតឹងច្រកសមុទ្រ Hormuz
ប្រទេសចិនបានឆ្លើយតបយ៉ាងច្បាស់ទៅការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក ដោយស្នើឲ្យប្រទេសទាំងអស់បញ្ឈប់សកម្មភាពយោធា ក្រោយពីប្រធានាធិបតីដូណាល់ ត្រាំ គំរាមពន្យារពេលដំណើរទស្សនកិច្ច បើចិនបដិសេធមិនចូលរួមការពារនាវាដឹកប្រេងនៅច្រកសមុទ្រ Hormuz។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនេះនៅសន្និសីទសារព័ត៌មានថ្ងៃទី១៦មីនា ដោយអះអាងថា ភាពតានតឹងនៅច្រកសមុទ្រ Hormuz បានរំខានដល់ផ្លូវពាណិជ្ជកម្មអន្តរជាតិ ជាពិសេសវិស័យថាមពល និងគំរាមកំហែងស្ថិរភាពតំបន់។ «ចិនជឿជាក់ថា ប្រទេសទាំងអស់គួរតែបញ្ឈប់សកម្មភាពយោធាជាបន្ទាន់…
