សហរដ្ឋអាមេរិកពន្យារពេលការអមដំណើរកប៉ាល់ប្រេងនៅច្រកសមុទ្រ Hormuz ដោយសារតែគំរាមកំហែងពីអ៊ីរ៉ង់
សហរដ្ឋអាមេរិកនៅមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការអមដំណើរកប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់បានប្រកាសបិទ និងគំរាមវាយប្រហារកប៉ាល់ដឹកប្រេងណាដែលល្មើសឆ្លងកាត់។ យោងតាមការផ្សាយរបស់ Al Jazeera លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន CNBC ក្នុងពេលថ្មីៗនេះថា៖ «ទីផ្សារកំពុងជួបប្រទះនឹងការរំខានរយៈពេលខ្លីដ៏ខ្លាំងក្លា យើងព្យាករណ៍ថា សង្គ្រាមនឹងបន្តរយៈពេលច្រើនសប្តាហ៍ទៀត មិនមែនច្រើនខែទេ»។ បើទោះបីជាមានការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោក ដូណាល់…
