អាមេរិកដាក់ពង្រាយកងទ័ពជើងទឹក ៥,០០០នាក់ និងនាវាចម្បាំង ៣គ្រឿងទៅមជ្ឈិមបូព៌ា ប្រឆាំងអ៊ីរ៉ង់
អាមេរិកបានដាក់ពង្រាយកងទ័ពជើងទឹក និងនាវិកចំនួន ៥,០០០នាក់ រួមជាមួយនាវាចម្បាំង ៣គ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងវិធានការប្រឆាំងនឹងអ៊ីរ៉ង់។ យោងតាមការផ្សាយរបស់ NBC News កាលពីថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងទាំងនេះជាអង្គភាពបេសកកម្មជើងទឹក (ARG/MEU) ដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ប្រតិបត្តិការនានា។ ក្នុងកងកម្លាំងទាំងនេះ មានទាហានជើងទឹក ២,៥០០នាក់…
