គ្រាប់មីស៊ីលធ្លាក់ក្នុងស្ថានទូតអាមេរិកនៅបាកដាដ ស្ថានការណ៍សន្តិសុខអ៊ីរ៉ាក់ក្តៅឡើងវិញ
ស្ថានការណ៍សន្តិសុខនៅអ៊ីរ៉ាក់បានក្តៅឡើងវិញបន្ទាប់ពីគ្រាប់មីស៊ីលមួយធ្លាក់ចូលទីលានចុះចតយន្តហោះក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបាកដាដ កាលពីថ្ងៃសុក្រទី១៣ មីនា ២០២៦។ បើតាមការចុះផ្សាយរបស់ CNN និង AFP ការវាយប្រហារនេះគឺជាលើកទី២ហើយដែលស្ថានទូតអាមេរិកនៅបាកដាដក្លាយជាគោលដៅវាយប្រហារ។ សាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ឃើញផ្សែងហុយចេញពីសង្កាត់ Arasat ដែលជាតំបន់គេស្គាល់ថាជាមូលដ្ឋានបង្កប់ខ្លួនរបស់ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់។ ការវាយប្រហារនេះត្រូវបានគេជឿថាជាការសងសឹកទៅនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើក្រុម Kataib Hezbollah ដែលបណ្តាលឱ្យសមាជិកពីរនាក់ស្លាប់។ រហូតមកដល់ពេលនេះ ស្ថានទូតអាមេរិកមិនទាន់មានការអត្ថាធិប្បាយផ្លូវការអំពីទំហំការខូចខាតនៅឡើយទេ។ ចាប់តាំងពីជម្លោះត្រីភាគីរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក…
