ក្រុមសកម្មជនអ៊ីរ៉ង់អះអាងបាញ់ទម្លាក់យន្តហោះចាក់សាំងអាមេរិកនៅអ៊ីរ៉ាក់
ក្រុមសកម្មជនប្រយុទ្ធអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់ បានចេញមុខទទួលខុសត្រូវក្នុងការបាញ់ទម្លាក់យន្តហោះចាក់សាំងរបស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦។ តាមការអះអាងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ អ្នកនាំពាក្យទីស្នាក់ការកណ្តាលនៃក្រុម PBUH បានបញ្ជាក់ថា យន្តហោះចាក់សាំង KC-135 របស់កងទ័ពអាមេរិកត្រូវបានក្រុម Islamic Resistance បាញ់ទម្លាក់ដោយមីស៊ីលនៅភាគខាងលិចអ៊ីរ៉ាក់។ អាកាសយានិកទាំង៦នាក់នៅលើយន្តហោះត្រូវបានគេរាយការណ៍ថាស្លាប់ទាំងអស់។ ក្រុមនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការបាញ់ទម្លាក់នេះធ្វើឡើងដើម្បីការពារអធិបតេយ្យភាព និងលំហអាកាសរបស់ប្រទេសពួកគេ។…
