អ៊ីរ៉ង់បាញ់កប៉ាល់ថៃដោយអះអាងមិនស្តាប់ការព្រមាន នាវិក៣នាក់បាត់ខ្លួន
កងកម្លាំងអ៊ីរ៉ង់បានបើកការបាញ់ប្រហារកប៉ាល់ដឹកទំនិញថៃមួយគ្រឿងនៅច្រកសមុទ្រ Hormuz បន្ទាប់ពីអះអាងថាកប៉ាល់នេះមិនព្រមស្តាប់ការព្រមាន។ ថ្ងៃពុធទី១១ មីនា ២០២៦ កប៉ាល់ដោតទង់ជាតិថៃឈ្មោះ MAYUREE NAREE ដែលកំពុងធ្វើដំណើរពីកំពង់ផែខាលីហ្វាទៅប្រទេសឥណ្ឌា បានជួបគ្រោះថ្នាក់នៅតំបន់ច្រកសមុទ្រសំខាន់នេះ។ សារព័ត៌មានអ៊ីរ៉ង់ Fararu បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ (IRGC) បានផ្តល់ការព្រមានច្រើនដង ប៉ុន្តែកប៉ាល់ថៃបានបន្តផ្គើនដោយមិនអើពើ ទើបត្រូវបើកការបាញ់ប្រហារ។ IRGC…
