ព័ត៌មានអន្ដរជាតិ

អេស្ប៉ាញរិះគន់អាល្លឺម៉ង់ថា «ខ្ញុំកញ្ជះអាមេរិក» ក្រោមការដឹកនាំ Merz

ភ្នំពេញ – អេស្ប៉ាញបានរិះគន់អាល្លឺម៉ង់យ៉ាងខ្លាំង ដោយហៅប្រទេសនេះថាជា «ខ្ញុំកញ្ជះរបស់អាមេរិក» ក្រោមការដឹកនាំរបស់អធិការបតី Friedrich Merz។ ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញលោកស្រី Yolanda Diaz បានថ្លែងទៅកាន់សារព័ត៌មាន Politico កាលពីថ្ងៃទី១០ មីនា ២០២៦ ថា៖ «អាល្លឺម៉ង់បានក្លាយទៅជាខ្ញុំកញ្ជះរបស់អាមេរិកទៅហើយ។ សកម្មភាពរបស់ Merz…

តួកគីដាក់ពង្រាយមីស៊ីល Patriot បន្ទាប់ពីអ៊ីរ៉ង់បាញ់ចូលដែនអាកាសពីរលើក

រដ្ឋាភិបាលតួកគីបានប្រកាសនៅថ្ងៃអង្គារទី១០ ខែមីនា ថាបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិកនៅភាគអាគ្នេយ៍ប្រទេស ជិតមូលដ្ឋានរ៉ាដារបស់អង្គការណាតូ។ ជំហាននេះគឺដើម្បីពង្រឹងការការពារដែនអាកាសប្រឆាំងនឹងការគំរាមកំហែងពីមីស៊ីលអ៊ីរ៉ង់ បន្ទាប់ពីមីស៊ីលពីរគ្រាប់បានចូលទៅក្នុងដែនអាកាសតួកគីកាលពីសប្តាហ៍មុន។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រព័ន្ធមីស៊ីល Patriot ត្រូវបានដាក់ពង្រាយទៅកាន់ខេត្ត Malatya ដែលជាទីតាំងនៃមូលដ្ឋានរ៉ាដា Kurecik របស់ណាតូ។ ប្រព័ន្ធនេះបានផ្តល់ទិន្នន័យសំខាន់ៗសម្រាប់សម្ព័ន្ធមិត្តណាតូ និងជួយកំណត់អត្តសញ្ញាណមីស៊ីលអ៊ីរ៉ង់។ ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា៖…

តម្លៃប្រេងហក់ឡើងខ្ពស់ភ្លាមៗ គំរាមកំហែងសេដ្ឋកិច្ចអាស៊ាន ព្រមានអតិផរណានិងកំណើនថ្លៃថាមពល

ភ្លាមៗនេះ វិបត្តិតម្លៃប្រេងដែលហក់ឡើងខ្ពស់ដោយសារជម្លោះមជ្ឈិមបូព៌ា កំពុងបង្ករលកនៃផលប៉ះពាល់ដែលរីករាលដាលពាសពេញតំបន់អាស៊ីអាគ្នេយ៍ ដោយបង្កើនការព្រួយបារម្ភអំពីអតិផរណា និងថ្លៃថាមពលនៅទូទាំងតំបន់។ នេះបើតាមការចុះផ្សាយរបស់កាសែតសិង្ហបុរី The Business Times កាលពីថ្ងៃចន្ទ (៩ មីនា) ដែលបានរាយការណ៍ថា រលកនៃផលប៉ះពាល់បានបង្ហាញឱ្យឃើញហើយថា ការហក់ឡើងនៃតម្លៃប្រេងបានបង្កើនថ្លៃដឹកជញ្ជូន និងផលិតកម្មអាហារនៅប្រទេសហ្វីលីពីន គំរាមកំហែងដល់តម្លៃអគ្គិសនីនៅថៃ បង្កើនការចំណាយសម្រាប់ឧបត្ថម្ភធននៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ី និងជំរុញតម្លៃប្រេងសាំងនៅស្ថានីយចាក់សាំងនៅសិង្ហបុរីឱ្យដល់កម្រិតខ្ពស់ក្នុងឆ្នាំ…

យន្តហោះ Air India Express ដាច់កង់ពេលចុះចតនៅភូកេត អ្នកដំណើរ១៣៣នាក់រួចផុតដោយសុវត្ថិភាព

ភូកេត, ថៃ – យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Air India Express បានជួបឧបទ្ទវហេតុដាច់កង់ពេលចុះចតនៅអាកាសយានដ្ឋានភូកេត កាលពីថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២៦។ តាមការផ្សាយព័ត៌មាន Khaosod បានឱ្យដឹងថា ជើងហោះហើរ IX938 ដែលចេញដំណើរពីទីក្រុង Hyderabad ប្រទេសឥណ្ឌា បានដាច់កង់…

អ៊ីរ៉ង់បាញ់មីស៊ីលបាលិស្ទីក៣០០គ្រាប់ ពាក់កណ្តាលជាគ្រាប់បែកចង្កោម

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានផ្សាយថា ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី២៨កុម្ភៈ អ៊ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីកប្រហែល៣០០គ្រាប់ ដែល៥០ភាគរយមានផ្ទុកគ្រាប់បែកចង្កោម។ ក្បាលគ្រាប់ប្រភេទនេះអាចបំបែកជាគ្រាប់បែកតូចៗរាប់សិបគ្រាប់ គ្របដណ្តប់លើផ្ទៃដីក្នុងរង្វង់១០គីឡូម៉ែត្រ ដែលបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់ប្រព័ន្ធការពារអាកាស។ ទោះបីជា IDF អះអាងថាបានកម្ទេចជើងទម្របាញ់មីស៊ីលរបស់អ៊ីរ៉ង់អស់ប្រហែល៦០% ក៏ដោយ ក៏មន្ត្រីយោធាបានព្រមានថា ការការពារទាំងស្រុងពីអាវុធប្រភេទនេះគឺមិនអាចទៅរួចឡើយ។ រហូតមកដល់ពេលនេះ ជម្លោះបានបណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ និង២០០០នាក់រងរបួសនៅក្នុងប្រទេសអ៊ីស្រាអែល។ IDF សង្កេតឃើញថា…

ឧស្ម័នពង្រាវថ្លៃឡើងខ្លាំង! ប្រទេសអាស៊ីពិបាករកប្រភពផ្គត់ផ្គង់ជំនួស

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានធ្វើឱ្យបណ្ដាប្រទេសនាំចូលឧស្ម័នធម្មជាតិពង្រាវ (LNG) នៅអាស៊ីជួបប្រទះការលំបាកធ្ងន់ធ្ងរក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ជំនួស។ ការបិទរោងចក្រផលិត LNG ធំបំផុតរបស់កាតាក្នុងជម្លោះអ៊ីស្រាអែល-អាមេរិក-អ៊ីរ៉ង់ បានធ្វើឱ្យការផ្គត់ផ្គង់សកលថយចុះយ៉ាងខ្លាំង។ ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន រួមមានថៃ បង់ក្លាដែស ឥណ្ឌា និងវៀតណាម កំពុងប្រញាប់ប្រញាល់ទិញ LNG ពីទីផ្សារផ្ទាល់ៗ ដើម្បីធានាថាមពលគ្រប់គ្រាន់។ សង្គ្រាមនៅតែបន្ត ហើយការរាំងស្ទះនៅច្រកសមុទ្រហ័រមូហ្ស បានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។ ក្រុមហ៊ុនឥណ្ឌា…

កូរ៉េខាងជើងព្រមានផលវិបាកដ៏គួរឲ្យភ័យខ្លាច ពីសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង

ភ្នំពេញ៖ កូរ៉េខាងជើងបានចេញសេចក្តីព្រមានដ៏ធ្ងន់ធ្ងរបំផុតទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់ពី«ផលវិបាកដ៏គួរឲ្យភ័យខ្លាចដែលមិនអាចនឹកស្មានដល់» ក្រោយពីសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងពីរបានចាប់ផ្តើមដំណើរការ។ លោកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នាថ្ងៃអង្គារទី១០មីនា ដោយព្រមានថា សមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះ «Freedom Shield»…

អង្គការសុខភាពពិភពលោកព្រមាន៖ ការវាយប្រហាររោងចក្រប្រេងអ៊ីរ៉ង់គំរាមដល់សុខភាពសាធារណៈ

អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីព្រមានយ៉ាងធ្ងន់ធ្ងរអំពីផលប៉ះពាល់ដល់សុខភាពសាធារណៈ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើរោងចក្រប្រេងនៅប្រទេសអ៊ីរ៉ង់។ លោក Tedros Adhanom Ghebreyesus ប្រធាន WHO បានថ្លែងថា ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈនេះមានហានិភ័យធ្ងន់ធ្ងរក្នុងការបំពុលប្រព័ន្ធអាហារ ទឹក និងខ្យល់។ «គ្រោះថ្នាក់ទាំងនេះអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសលើកុមារ មនុស្សចាស់ និងមនុស្សដែលមានបញ្ហាសុខភាពពីមុន» លោក Tedros…

តេហេរ៉ង់ឆ្លើយតបទៅត្រាំ៖ «ប្រយ័ត្នខ្លួនឯង!» ក្រោយការគំរាមវាយអ៊ីរ៉ង់ខ្លាំងជាងមុន ២០ ដង

តេហេរ៉ង់៖ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារអ៊ីរ៉ង់ខ្លាំងជាងមុន ២០ ដង ឥឡូវនេះមន្ត្រីសន្តិសុខកំពូលរបស់អ៊ីរ៉ង់បានឆ្លើយតបវិញដោយពាក្យគំរាមថា «ប្រយ័ត្នខ្លួនឯង!»។ លោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ បានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃអង្គារទី១០ ខែមីនា ឆ្នាំ២០២៦ ដោយថ្លែងយ៉ាងច្បាស់ថា៖ «លោកត្រាំ! សូមប្រយ័ត្នត្រូវគេកម្ចាត់វិញ»។…

អាមេរិករាយការណ៍ពីការខាតបង់កងទ័ព១៤០នាក់រងរបួស និង៧នាក់ស្លាប់ក្នុងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់

សហរដ្ឋអាមេរិកបានបញ្ចេញរបាយការណ៍ថា ទាហានរបស់ខ្លួនប្រហែល១៤០នាក់រងរបួស និង៧នាក់បាត់បង់ជីវិត ចាប់តាំងពីប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើមកាលពីចុងខែមុន។ តាមការផ្សាយរបស់ UPI កាលពីថ្ងៃទី១០មីនា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបញ្ជាក់ថា អ្នករងរបួសភាគច្រើនមានលក្ខណៈស្រាល ខណៈទាហាន៨នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយកំពុងទទួលបានការថែទាំវេជ្ជសាស្ត្រកម្រិតខ្ពស់បំផុត។ រហូតមកដល់ពេលនេះ មានទាហានរបួស១០៨នាក់ ដែលបានត្រឡប់ទៅបំពេញភារកិច្ចវិញហើយ។ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី…