ព័ត៌មានអន្ដរជាតិ

ត្រាំថា ‘អ៊ីរ៉ង់ក៏មាន Tomahawk ដែរ’ ក្រោយការវាយប្រហារសាលារៀនក្មេងស្រីដ៏សោកសៅ

លោកប្រធានាធិបតីដូណាល់ ត្រាំ បានធ្វើឱ្យសហគមន៍អន្តរជាតិភ្ញាក់ផ្អើល នៅពេលលោកបានលើកឡើងថា អ៊ីរ៉ង់ក៏មានមីស៊ីល Tomahawk ដែរ បន្ទាប់ពីមានការវាយប្រហារដ៏សាហាវលើសាលារៀនក្មេងស្រីនៅទីក្រុង Minab។ តាមការផ្សាយរបស់ India Today នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកត្រាំបានឆ្លើយតបទៅនឹងការសួរអំពីវីដេអូភស្តុតាងដែលបង្ហាញថា មីស៊ីល Tomahawk របស់អាមេរិកបានបាញ់ប្រហារលើមូលដ្ឋានទ័ពអ៊ីរ៉ង់ដែលនៅជាប់សាលាបឋមសិក្សា។ លោកបានអះអាងថា…

ប្រេងក្លាយជាអាវុធនយោបាយ៖ មេរៀនពីវិបត្តិថាមពល៤ដងក្នុងប្រវត្តិសាស្ត្រ

ខណៈដែលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់នៅពេលបច្ចុប្បន្ននេះ ការភ័យខ្លាចចាស់ៗពីវិបត្តិថាមពលកន្លងមកហាក់ត្រឡប់មកវិញវិញ។ ទោះបីជាវិបត្តិនៅតំបន់ឈូងសមុទ្រពែក្សសព្វថ្ងៃហាក់ដូចជាថ្មី ប៉ុន្តែតាមពិតវាគ្រាន់តែជាជំពូកថ្មីមួយទៀតនៃរឿងរ៉ាវជិតមួយសតវត្សរ៍ ដែលថាមពលត្រូវបានគេយកមកធ្វើជា«អាវុធយុទ្ធសាស្ត្រ»។ ១. ឆ្នាំ១៩៧៣៖ កំណើត«អាវុធថាមពល» នៅខែតុលា ឆ្នាំ១៩៧៣ សមាជិកអារ៉ាប់នៃអង្គការ OPEC បានចាប់ផ្ដើមយុទ្ធនាការដាក់ទណ្ឌកម្មមិនលក់ប្រេង ដោយសារការគាំទ្រអ៊ីស្រាអែលក្នុងសង្គ្រាម Yom Kippur។ តម្លៃប្រេងកើនឡើង៤ដងក្នុងមួយយប់ ពី៣ដុល្លារឡើងដល់១២ដុល្លារ។ នេះបានផ្លាស់ប្ដូររបៀបរស់នៅ និងនាំឲ្យមានការបង្កើតទីភ្នាក់ងារថាមពលអន្ដរជាតិ…

អាមេរិកចំណាយជិត ២ពាន់លានដុល្លារក្នុងមួយថ្ងៃលើសង្គ្រាមអ៊ីរ៉ង់ ប្រជាប្រិយភាពត្រាំធ្លាក់ខ្លាំង

ភ្នំពេញ៖ ការចំណាយយោធាខ្ពស់របស់សហរដ្ឋអាមេរិកលើសង្គ្រាមជាមួយអ៊ីរ៉ង់កំពុងធ្វើឱ្យប្រជាប្រិយភាពរបស់ប្រធានាធិបតីដូណាល់ ត្រាំធ្លាក់ចុះយ៉ាងខ្លាំង នៅពេលដែលការស្ទង់មតិបង្ហាញថាប្រជាជនអាមេរិកគាំទ្រសង្គ្រាមនេះតិចតួចបំផុត។ យោងតាមការចុះផ្សាយរបស់ Al Jazeera នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ប្រភពពីសភាអាមេរិកបានប្រាប់អ្នកផ្សាយព័ត៌មាន MS NOW ថា សង្គ្រាមនេះកំពុងធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ប្រមាណ ១ពាន់លានដុល្លារក្នុងមួយថ្ងៃ។ សារព័ត៌មាន Politico បានរាយការណ៍បន្ថែមថា បក្សសាធារណរដ្ឋអាមេរិកជាមួយសភា…

ពូទីន​បើក​ឱកាស​ផ្គត់ផ្គង់​ប្រេង​ទៅ​អឺរ៉ុប​វិញ ប៉ុន្តែ​ត្រូវតែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​របស់​រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ប្រេង និងឧស្ម័នទៅអឺរ៉ុបវិញ ប៉ុន្តែត្រូវតែស្ថិតនៅក្រោមលក្ខខណ្ឌរបស់រុស្ស៊ីតែម្ដង។ ការប្រកាសនេះមកពីពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានធ្វើឱ្យការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ជាប់គាំង និងបង្កវិបត្តិថាមពលសកល។ សារព័ត៌មាន Al Jazeera បានផ្សាយកាលពីថ្ងៃទី៩ ខែមីនា ថា…

ទីក្រុងតេហេរ៉ង់រងការវាយប្រហារដោយមីស៊ីលដូចទឹកភ្លៀង ក្រោយត្រាំគំរាមវាយខ្លាំងជាងមុន២០ដង

នៅថ្ងៃអង្គារទី១០ខែមីនា ឆ្នាំ២០២៦ ទីក្រុងតេហេរ៉ង់បានរងការវាយប្រហារដោយមីស៊ីលដ៏ធ្ងន់ធ្ងរ ដែលស្រោចចុះមកដូចទឹកភ្លៀង បង្កឱ្យមានការផ្ទុះយ៉ាងខ្លាំងក្លា។ នៅពេលនេះ នៅមិនទាន់មានរបាយការណ៍ផ្លូវការអំពីចំនួនមនុស្សស្លាប់ និងរបួសនៅឡើយទេ។ តាមការផ្សាយរបស់ Daily Mail ការវាយប្រហារនេះគឺជាការវាយប្រហារអាកាសធំបំផុត ដែលមិនធ្លាប់មានចាប់តាំងពីការផ្ទុះសង្គ្រាមនៅថ្ងៃទី២៨ ខែកុម្ភៈ។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា សង្គ្រាមអ៊ីរ៉ង់នឹងចប់ឆាប់ៗនេះ ប៉ុន្តែមិនមែនចប់ក្នុងសប្តាហ៍នេះទេ។…

ចិនស្នើឱ្យឈប់បាញ់ប្រហារ នៅមជ្ឈិមបូព៌ា ក្នុងជំនួបជាន់ខ្ពស់ជាមួយអារ៉ាប៊ីសាអូឌីត

បេសកជនពិសេសរបស់ប្រទេសចិន លោក Zhai Jun បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud នៅទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ ដោយជំរុញឱ្យគ្រប់ភាគីបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់។ ក្នុងជំនួបដ៏សំខាន់នេះ លោក Zhai Jun បានអះអាងថា ប្រទេសចិនជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ការបាញ់ប្រហារជាបន្ទាន់…

ឥណ្ឌូណេស៊ីចុះកិច្ចសន្យាទិញមីស៊ីល BrahMos ពីឥណ្ឌា ក្នុងយុទ្ធសាស្ត្រពង្រឹងកម្លាំងការពារជាតិ

រាជធានីហ្សាការតា – ប្រទេសឥណ្ឌូណេស៊ីបានចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយឥណ្ឌា ដើម្បីទិញប្រព័ន្ធមីស៊ីល BrahMos ដែលមានល្បឿនលើសសំឡេង នេះបើយោងតាមការបញ្ជាក់ផ្លូវការពីក្រសួងការពារជាតិ។ លោក Rico Ricardo Sirait អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ីបានបញ្ជាក់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើទំនើបកម្មអាវុធយុទ្ធភណ្ឌរបស់ប្រទេស។ ទោះបីជាតម្លៃពិតប្រាកដមិនទាន់ត្រូវបានបង្ហាញក៏ដោយ ក៏ក្រុមហ៊ុន BrahMos ដែលជាសហគ្រាសរួមគ្នារវាងឥណ្ឌា…

អូស្ត្រាលីបញ្ជូនយន្តហោះស៊ើបការណ៍ និងមីស៊ីលការពារទៅមជ្ឈិមបូព៌ា ប្រឆាំងនឹងការវាយប្រហារអ៊ីរ៉ង់

ភ្នំពេញ – រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសពីផែនការបញ្ជូនយន្តហោះស៊ើបការណ៍ចម្ងាយឆ្ងាយ និងមីស៊ីលការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយការពារប្រទេសក្នុងឈូងសមុទ្រប្រឆាំងនឹងការវាយប្រហាររបស់អ៊ីរ៉ង់។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បានីស (Anthony Albanese) បានប្រកាសក្នុងសន្និសីទសារព័ត៌មានថ្ងៃអង្គារថា៖ «ជម្លោះអ៊ីរ៉ង់នៅមជ្ឈិមបូព៌ាបានចាប់ផ្តើមជាងមួយសប្តាហ៍មុន ហើយការវាយប្រហារសងសឹករបស់អ៊ីរ៉ង់នៅតែបន្តកើនឡើងក្នុងកម្រិតមួយដ៏ខ្លាំង និងស៊ីជម្រៅដែលយើងមិនធ្លាប់ឃើញពីមុនមក»។ លោកបន្តថា៖ «កងទ័ពអាកាសអូស្ត្រាលីនឹងបញ្ជូនយន្តហោះស៊ើបការណ៍ម៉ាក E7A Wedgetail ព្រមទាំងមនុស្សគាំទ្រទៅការពារ…

បង់ក្លាដែសបិទសាកលវិទ្យាល័យទាំងអស់ ដោយសារវិបត្តិសាំងឡើងថ្លៃដ៏ធ្ងន់ធ្ងរ

ស្របពេលពិភពលោកកំពុងជួបបញ្ហាវិបត្តិថាមពលដោយសារសង្គ្រាមមជ្ឈិមបូព៌ា ប្រទេសបង់ក្លាដែសក៏កំពុងរងគ្រោះដោយកង្វះប្រេងសាំង ដែលធ្វើឲ្យរដ្ឋាភិបាលត្រូវប្រកាសបិទសាកលវិទ្យាល័យទាំងអស់ជាបណ្តោះអាសន្ន។ តាមការផ្សាយរបស់ TRT World សាកលវិទ្យាល័យទាំងអស់នៅបង់ក្លាដែសនឹងត្រូវបិទចាប់ពីថ្ងៃទី៩ ខែមីនា ដោយមិនទាន់ដឹងថានឹងបើកឡើងវិញនៅពេលណាឡើយ។ មុននេះ សាលារដ្ឋនិងឯកជនជាច្រើនក៏បានបិទរួចទៅហើយ ដែលធ្វើឲ្យវិស័យអប់រំទូទាំងប្រទេសត្រូវជាប់គាំង។ អាជ្ញាធរបង់ក្លាដែសបញ្ជាក់ថា នេះជាវិធានការបន្ទាន់ដែលត្រូវអនុវត្តទាំងបង្ខំចិត្ត ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ដែលនាំឲ្យមានការខ្ជះខ្ជាយប្រេងឥន្ធនៈ។ ទិន្នន័យបង្ហាញថា ថ្ងៃទី១០ ខែមីនា…

អ៊ីស្រាអែលប្រើផូស្វ័រពណ៌សលើលីបង់ យុទ្ធសាស្ត្រដូចថៃប្រើលើកម្ពុជា

អង្គការសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្តីថ្លែងការណ៍ដ៏ធ្ងន់ធ្ងរបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់សារធាតុគីមីហាមឃាត់ «ផូស្វ័រពណ៌ស» ដោយកងទ័ពអ៊ីស្រាអែលលើតំបន់លំនៅដ្ឋាននៅប្រទេសលីបង់។ យុទ្ធសាស្ត្រឧក្រិដ្ឋកម្មសង្គ្រាមនេះគឺដូចគ្នាទៅនឹងប្រទេសថៃដែលបានប្រើសារធាតុគីមីដូចគ្នានេះលើកម្ពុជាក្នុងការឈ្លានពានដោយមិនខ្លាចច្បាប់អន្តរជាតិកាលពីឆ្នាំ២០២៥។ នៅលីបង់ មានរបាយការណ៍ថាអ៊ីស្រាអែលបានស្រោចផូស្វ័រពណ៌សនៅតំបន់ Yohmor ភាគខាងត្បូងប្រទេស កាលពីសប្តាហ៍មុន។ លោក Ramzi Kaiss អ្នកស្រាវជ្រាវអំពីប្រទេសលីបង់នៅ HRW បានថ្លែងថា៖ «ការប្រើប្រាស់ផូស្វ័រពណ៌សដោយខុសច្បាប់របស់កងទ័ពអ៊ីស្រាអែលទៅលើតំបន់លំនៅឋាន…