ប្រេងឆៅហក់ឡើងខ្ពស់ជិត ១២០ ដុល្លារ ដោយសារជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ កំពុងរីករាល
តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្ពស់ជិត ៣០% នៅពេលបើកការជួញដូរនៅទីផ្សារអាស៊ី កាលពីព្រឹកថ្ងៃចន្ទ (៩ មីនា) ដោយឡើងដល់ជិត ១២០ ដុល្លារក្នុងមួយបារ៉ែល។ ការកើនឡើងនេះបណ្ដាលមកពីផលប៉ះពាល់លើការផ្គត់ផ្គង់ដោយសារភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ២៥,៩១ ដុល្លារ ឬ ២៧,៩៥% ដល់ ១១៨,៦…
