ព័ត៌មានអន្ដរជាតិ

ចិនរៀបចំសាងសង់បណ្តាញថាមពលក្រោមដីយុទ្ធសាស្ត្រ ដើម្បីធានាសន្តិសុខជាតិ

អ្នកជំនាញថាមពលចិនបានអំពាវនាវឱ្យរដ្ឋាភិបាលសាងសង់បណ្តាញថាមពលបម្រុងក្រោមដី ដើម្បីការពារសន្តិសុខជាតិ និងធានាការផ្គត់ផ្គង់ថាមពលរយៈពេលវែង។ លោក Zhang Shishu ប្រធានអ្នកជំនាញបច្ចេកទេសនៅក្រុមហ៊ុន Power Construction Corporation of China (PowerChina) បានស្នើឱ្យបង្កប់បណ្តាញថាមពលសំខាន់ៗក្រោមដីយ៉ាងជ្រៅ ដើម្បីការពារពីការគំរាមកំហែងពីខាងក្រៅ។ នៅក្នុងអត្ថបទសម្រាប់ព្រឹត្តិបត្រវិទ្យាសាស្ត្រចិន លោក Zhang បានរៀបរាប់ថា តំបន់ជាច្រើននៅចិនមានលក្ខខណ្ឌសមស្របសម្រាប់ការអភិវឌ្ឍបណ្តាញថាមពលក្រោមដីទ្រង់ទ្រាយធំ។…

ចិនរៀបចំអនុម័តច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងដែនឆ្នាំ២០២៥

ភ្នំពេញ – ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយដែលកាន់តែខ្លាំងក្លានិងស៊ីជម្រៅ ប្រទេសចិនកំពុងរៀបចំអនុម័តច្បាប់ថ្មីសម្រាប់ត្រួតពិនិត្យអំពើពុករលួយឆ្លងដែននៅឆ្នាំ២០២៥នេះ។ យុទ្ធនាការនេះមានគោលបំណងរក្សាស្ថិរភាពនយោបាយផ្ទៃក្នុង ពង្រឹងអំណាចថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន និងស្តារទំនុកចិត្តពីសាធារណជន នៅពេលដែលសេដ្ឋកិច្ចប្រទេសកំពុងប្រឈមនឹងភាពស្មុគស្មាញ។ របាយការណ៍ពីស្ថាប័ននីតិប្បញ្ញត្តិកំពូលចិនបានបង្ហាញថា ក្រុងប៉េកាំងនឹងអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងដែន ដើម្បីជំរុញក្របខ័ណ្ឌច្បាប់ជាតិក្នុងការត្រួតពិនិត្យប្រឆាំងនឹងអំពើពុករលួយ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ដែលជាស្ថាប័នរដ្ឋាភិបាលក្នុងសភាកាន់អំណាចនីតិបញ្ញត្តិ មិនបានបញ្ជាក់លម្អិតពីគោលដៅជាក់លាក់នៃច្បាប់នេះទេ ប៉ុន្តែវានឹងក្លាយជាជំហានពង្រីកដ៏ធំមួយក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ។ ថ្នាក់ដឹកនាំចិនបានធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងធំ ជាពិសេសផ្តោតលើមន្ត្រីយោធាជាន់ខ្ពស់ នៅក្នុងយុទ្ធនាការដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង…

ចិនសង្ឃឹមថា ជំនួបអាមេរិកចុងខែនេះនឹងនាំមកនូវភាពល្អប្រសើរ និងលទ្ធផលវិជ្ជមាន

ទីក្រុងប៉េកាំងបានបង្ហាញក្តីសង្ឃឹមយ៉ាងខ្លាំងថា ឆ្នាំ២០២៦ នេះនឹងក្លាយជា«ឆ្នាំដ៏សំខាន់»សម្រាប់ទំនាក់ទំនងចិន-អាមេរិក ដោយរំពឹងថានឹងទទួលបានលទ្ធផលវិជ្ជមានជាច្រើន មុនកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរនៅចុងខែមីនា។ យោងតាមភ្នាក់ងារ AP ចុះផ្សាយថ្ងៃទី៨ខែមីនា រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី (Wang Yi) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិនថា៖ «វាគឺជាឆ្នាំដ៏ធំមួយសម្រាប់ទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំងពីរ។ ខណៈយើងមានភាពខុសគ្នាច្រើន តែប្រមុខរដ្ឋទាំងពីរបានរក្សាការផ្លាស់ប្តូរដ៏ល្អនៅកម្រិតខ្ពស់បំផុត ដោយផ្តល់នូវកម្រិតនៃការធានាជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី»។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ នឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីង នៅចុងខែមីនា។…

ត្រាំចោទថា អ៊ីរ៉ង់ខ្លួនឯងទម្លាក់គ្រាប់បែកលើសាលារៀន សម្លាប់មនុស្ស១៧៥នាក់

សោកនាដកម្មដ៏ឈឺចាប់បានកើតឡើងនៅអ៊ីរ៉ង់ ក្រោយការវាយប្រហារលើសាលារៀនបឋមសិក្សាកុមារី ដែលបណ្តាលឱ្យមនុស្ស១៧៥នាក់ស្លាប់ និងបង្កការរន្ធត់ទូទាំងពិភពលោក។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើការអះអាងដ៏ភ្ញាក់ផ្អើលមួយដោយថ្លែងថា អ៊ីរ៉ង់ខ្លួនឯងទេដែលទម្លាក់គ្រាប់បែកលើសាលារៀនរបស់ខ្លួន ដោយបដិសេធការចោទប្រកាន់ថាអាមេរិកឬអ៊ីស្រាអែលជាអ្នកទម្លាក់។ «តាមខ្ញុំគិត ផ្អែកលើអ្វីដែលខ្ញុំបានឃើញ វាជាស្នាដៃអ៊ីរ៉ង់» លោកត្រាំបានថ្លែងកាលពីចុងសប្តាហ៍កន្លងទៅ។ ទោះជាយ៉ាងណា សម្តីលោកត្រាំផ្ទុយពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើន រួមមាន AP, CNN, New…

អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ បង្កហានិភ័យប្រេងពិភពលោកឡើងថ្លៃខ្លាំង

ស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ាបានឈានដល់កម្រិតគ្រោះថ្នាក់ថ្មី បន្ទាប់ពីអ៊ីរ៉ង់បានចេញសារព្រមានវាយប្រហារលើរោងចក្រប្រេងទូទាំងតំបន់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។ តាមការផ្សាយរបស់សារព័ត៌មាន Yeni Safak នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើទីតាំងចម្រាញ់ប្រេង និងឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេហេរ៉ង់ អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា បើការវាយប្រហារនៅតែបន្ត តម្លៃប្រេងពិភពលោកនឹងហក់ឡើងខ្ពស់ជាង ២០០ដុល្លារក្នុងមួយបារ៉ែល។ មេដឹកនាំអ៊ីរ៉ង់បានអំពាវនាវឲ្យបណ្ដាប្រទេសអ៊ីស្លាមទាំងអស់រួមគ្នាដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល ឲ្យបញ្ឈប់ការវាយប្រហារដ៏សាហាវឃោរឃៅ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រតិបត្តិការយោធារបស់អាមេរិក-អ៊ីស្រាអែល…

ត្រាំ៖ ប្រេងឡើងថ្លៃជាការលះបង់តូចតាច ប្តូរសន្តិភាពពិភពលោក

ស្របពេលតម្លៃប្រេងហក់ឡើងខ្ពស់ដល់ ១០៨ ដុល្លារ/បារ៉ែល ដោយសារសង្គ្រាមមជ្ឈិមបូព៌ា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា ការលះបង់នេះតូចតាចណាស់ ប្រៀបធៀបនឹងសន្តិភាពពិភពលោក។ លោកបានបង្ហោះសារលើ Truth Social ថ្ងៃទី៨ មីនា ២០២៦ ថា៖ «តម្លៃប្រេងខ្លីខាងមុខ នឹងធ្លាក់វិញយ៉ាងរហ័ស នៅពេលការគំរាមកំហែងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបញ្ចប់។…

របាយការណ៍ចារកម្មអាមេរិក៖ ការផ្ដួលរបបអ៊ីរ៉ង់មិនងាយស្រួល ទោះបីជាវាយលុកយោធាខ្នាតធំ

យោងតាមរបាយការណ៍សម្ងាត់ពីក្រុមប្រឹក្សាចារកម្មជាតិអាមេរិក ការវាយលុកយោធាខ្នាតធំរបស់ក្រុងវ៉ាស៊ីនតោន ទំនងជាមិនអាចផ្ដួលរំលំរចនាសម្ព័ន្ធអំណាចយោធា និងសាសនារបស់អ៊ីរ៉ង់បានឡើយ។ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu ការវាយតម្លៃនេះបានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា លោកអាច «បោសសម្អាត» ថ្នាក់ដឹកនាំអ៊ីរ៉ង់ និងដាក់ជំនួសមកវិញនូវអ្នកស្នងតំណែងដែលលោកពេញចិត្ត។ ក្រុមអ្នកវិភាគជាន់ខ្ពស់យល់ឃើញថា ទោះបីជាមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់ក៏ដោយ ក៏យន្តការស្នងតំណែងដែលមានស្រាប់នឹងរក្សារចនាសម្ព័ន្ធអំណាចបច្ចុប្បន្នដដែល។…

ចិនបង្ហាញខ្លួនជា«ស្ថិរភាព»ក្នុងវិបត្តិអ៊ីរ៉ង់ មុនជំនួបត្រាំ-ស៊ីជីនពីង

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានដាក់ខ្លួនប្រទេសចិនជា«បង្គោលគ្រឹះនៃស្ថិរភាព»ក្នុងពិភពលោក នៅពេលសង្គ្រាមអាមេរិក-អ៊ីរ៉ង់កំពុងឆាបឆេះ។ លោកបានអំពាវនាវឲ្យមានការឈប់បាញ់ភ្លាមៗ ដើម្បីកុំឲ្យភ្លើងសង្គ្រាមរីករាលដាល។ ការបង្ហាញជំហរនេះធ្វើឡើងមុនជំនួបកំពូលរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំងចុងខែនេះ។ លោក Wang Yi…

អង់គ្លេសបង្កើតមូលដ្ឋានជួសជុលអាវុធយោធា៤កន្លែងនៅអ៊ុយក្រែន ប្រឆាំងរុស្ស៊ី

ចក្រភពអង់គ្លេសបានបង្ហាញថា ខ្លួនមានមូលដ្ឋានប្រតិបត្តិការយោធាចំនួន៤កន្លែងដ៏ធំសំខាន់កំពុងដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុវត្តការជួសជុល និងថែទាំរថក្រោះ ព្រមទាំងឧបករណ៍យោធាផ្សេងៗដែលកំពុងប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ យោងតាមរ៉យទ័រដែលចុះផ្សាយនៅថ្ងៃទី៧ខែមីនា មូលដ្ឋានទាំងនេះមិនធ្លាប់បានបង្ហាញជាសាធារណៈពីមុនមកទេ។ វាត្រូវបានបង្កើតឡើងដោយអ្នកបច្ចេកទេសអង់គ្លេស និងអ៊ុយក្រែន ដែលដំណើរការក្រោមកិច្ចសន្យាចេញពីក្រសួងការពារជាតិអង់គ្លេស។ លោក Luke Pollard រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧស្សាហកម្មរបស់ចក្រភពអង់គ្លេស បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចាប់ពីរោងចក្ររហូតដល់បច្ចេកវិទ្យាផ្សេងៗ ចក្រភពអង់គ្លេសកំពុងឈរជាមួយអ៊ុយក្រែន»។ លោករដ្ឋមន្ត្រីបន្តថា៖ «មូលដ្ឋានផលិតអាវុធឈានមុខគេរបស់យើងកំពុងជួយរក្សាកងកម្លាំងប្រដាប់អាវុធដ៏រឹងមាំរបស់អ៊ុយក្រែន…

អូស្ត្រាលីបដិសេធចូលរួមវាយលុកអ៊ីរ៉ង់ ប៉ុន្តែនៅតែជួយការពារសម្ព័ន្ធមិត្ត

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបញ្ជាក់យ៉ាងច្បាស់ថា អូស្ត្រាលីនឹងជួយការពារដៃគូក្នុងតំបន់ពីការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ប៉ុន្តែបដិសេធដាច់ខាតក្នុងការចូលរួមក្នុងសកម្មភាពវាយលុកផ្ទាល់។ តាមការផ្សាយរបស់ AFP នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ជំហរការពារនេះធ្វើឡើងខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាល។ ស្ថានការណ៍តានតឹងកើនឡើងបន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូល Ali Khamenei ដែលបង្កឲ្យមានការសងសឹកលើអ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ។…