ព័ត៌មានអន្ដរជាតិ

សង្គ្រាមអ៊ីរ៉ង់ឈានដល់ថ្ងៃទី៧: សិស្សស្រី១៦០នាក់ស្លាប់ ត្រាំអះអាងបំផ្លាញទ័ពអាកាសអ៊ីរ៉ង់ទាំងស្រុង

សង្គ្រាមនៅអ៊ីរ៉ង់បានឈានដល់ថ្ងៃទី៧ ដោយមានការប្រយុទ្ធកាន់តែសាហាវ និងការផ្លែផ្កាពាក្យសម្តីដាក់គ្នាតាមប្រព័ន្ធផ្សព្វផ្សាយរវាងមេដឹកនាំអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយគ្មានសញ្ញាណាមួយនៃការចរចារវាងមេដឹកនាំនៃប្រទេសមានជម្លោះនេះទេ។ ឈានមកដល់ថ្ងៃទី៧នេះ ចំនួនជនស៊ីវិលបានស្លាប់ក្នុងការវាយប្រហារពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានកើនជាង១២៣០នាក់ ចាប់តាំងពីការវាយប្រហារតាំងពីថ្ងៃសៅរ៍ទី២៨ខែកុម្ភៈមក។ សោកនាកដកម្មធំបំផុត និងការឈឺចាប់ខ្លាំងបំផុតនៃការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ គឺការផ្លោងចំសាលារៀនរបស់សិស្សស្រីនៅតំបន់ប្រជុំជន Parand ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់សិស្សជាង១៦០នាក់។ សោកនាកដកម្មនេះកំពុងរងសម្ពាធឲ្យមានការស៊ើបអង្កើតជាបន្ទាន់ និងឯករាជ្យពីសំណាក់អង្គការសហប្រជាជាតិ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក…

រុស្ស៊ីប្រកាសផ្អាកការចរចាសន្តិភាពអ៊ុយក្រែន ដោយសារអាមេរិករវល់ជាមួយសង្គ្រាមអ៊ីរ៉ង់

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី៥មីនា ថាការចរចាសន្តិភាពត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងអាមេរិក ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ លោក Peskov បានពន្យល់ថា ការពន្យារពេលនេះកើតឡើងដោយសារភាពមិនប្រាកដប្រជានៃការចូលរួមរបស់សហរដ្ឋអាមេរិក ដែលកំពុងជាប់រវល់ជាមួយស្ថានភាពសង្គ្រាមនៅអ៊ីរ៉ង់។ «វាមិនអាចទៅរួចនោះទេ ក្នុងការនិយាយអំពីកិច្ចប្រជុំដែលអាចកើតមាននៅអាប៊ូដាប៊ីនាពេលនេះ» លោក Peskov បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។ «អាមេរិកមានកិច្ចការច្រើននៅក្នុងពេលតែមួយ…

ត្រាំគំរាមគុយបា ថាអាចជាគោលដៅបន្ទាប់បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនៅអ៊ីរ៉ង់

សហរដ្ឋអាមេរិកបន្តគំរាមផ្តួលរំលំរដ្ឋាភិបាលគុយបា ដោយប្រធានាធិបតីដូណាល់ ត្រាំ បញ្ជាក់ថា សកម្មភាពយោធាអាចកើតឡើងនៅកោះកុម្មុយនីស្តនេះ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់។ ក្នុងសន្និសីទកាសែតនៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ លោកត្រាំបានថ្លែងក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមបាល់ទាត់ Inter Miami ដោយអរគុណដល់រដ្ឋមន្ត្រីការបរទេស Marco Rubio សម្រាប់ការងារលើប្រទេសគុយបា។ “អ្វីដែលកំពុងកើតឡើងលើប្រទេសគុយបា គឺអស្ចារ្យណាស់។ យើងចង់បញ្ចប់រឿងនេះ [អ៊ីរ៉ង់] ជាមុនសិន។…

អារ៉ាប៊ីសាអូឌីតបាញ់កម្ទេចដ្រូនអ៊ីរ៉ង់៣គ្រឿង ការពារទីក្រុងរីយ៉ាដពីការវាយប្រហារ

អារ៉ាប៊ីសាអូឌីតបានបាញ់កម្ទេចដ្រូនអ៊ីរ៉ង់ចំនួន៣គ្រឿងនៅភាគខាងកើតទីក្រុងរីយ៉ាដ កាលពីថ្ងៃសុក្រទី៦មីនា ក្នុងពេលដែលអ៊ីរ៉ង់បង្កើនការវាយប្រហារក្នុងតំបន់។ តាមការបញ្ជាក់ពីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ដ្រូនទាំង៣គ្រឿងត្រូវបានបាញ់កម្ទេចដោយប្រព័ន្ធការពារដែនអាកាស ដោយមិនបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរឬបាត់បង់ជីវិត។ ក្រៅពីនេះ អារ៉ាប៊ីសាអូឌីតក៏បានបាញ់ស្ទាក់មីស៊ីលបាលីស្ទីកចំនួន៣គ្រាប់ដែលតម្រង់ទៅកាន់មូលដ្ឋានទ័ពអាកាស Prince Sultan។ រដ្ឋាភិបាលរីយ៉ាដបានថ្កោលទោសទង្វើរបស់អ៊ីរ៉ង់ថាជា«សកម្មភាពដ៏កំសាក»និងរំលោភបំពានលើអធិបតេយ្យភាព ដោយសង្កត់ធ្ងន់ថានឹងធ្វើគ្រប់យ៉ាងការពារប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធ។ អ៊ីរ៉ង់បានពង្រីកការវាយប្រហារទៅលើប្រទេសក្នុងតំបន់ឈូងសមុទ្រ រួមមានអារ៉ាប៊ីសាអូឌីត កាតា និងគុយវ៉ែត ដើម្បីសងសឹកនឹងការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែល។ មុននេះ អ៊ីរ៉ង់បានវាយប្រហាររោងចក្រប្រេង Aramco…

សហរដ្ឋអាមេរិកអះអាងមិនបោះបង់អាមេរិកឡាទីនទោះសង្គ្រាមអ៊ីរ៉ង់កើតឡើង

សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់បន្តឆាបឆេយ៉ាងសន្ធោសន្ទៅ ខណៈវ៉ាស៊ីនតោនសន្យាបញ្ជូនកងទ័ព និងសម្ភារៈយោធាបន្ថែមទៅមជ្ឈិមបូព៌ា។ យោងតាម Al Jazeera ចុះផ្សាយថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ មន្ត្រីជាន់ខ្ពស់ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិកមិនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍ចេញពីអាមេរិកឡាទីន ដោយសារតែសង្គ្រាមមួយផ្សេងទៀតកំពុងកើតមាននោះទេ។ ទីប្រឹក្សាសន្តិសុខសេតវិមាន លោក Stephen Miller…

ថៃបដិសេធយ៉ាងខ្លាំង បដិសេធព័ត៌មានថាអនុញ្ញាតអាមេរិកបង្កើតមូលដ្ឋានទ័ព

ភ្នំពេញ – ក្រសួងការបរទេសថៃបានបដិសេធយ៉ាងខ្លាំងនូវព័ត៌មានដែលអះអាងថា ប្រទេសនេះបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបង្កើតមូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួន។ ក្នុងសន្និសីទសារព័ត៌មានដ៏សំខាន់មួយ លោក Panidorn Pachimsawat អគ្គនាយករងនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យរងក្រសួងការបរទេស បានបដិសេធព័ត៌មានទាំងស្រុងដែលកំពុងផ្សព្វផ្សាយតាមបណ្តាញសង្គម។ “ព័ត៌មានទាំងនេះគឺមិនពិតទាំងស្រុង ហើយផ្ទុយស្រឡះពីគោលនយោបាយជាតិរបស់ថៃ” លោក Panidorn បានសង្កត់ធ្ងន់។ “ថៃតែងតែលើកកម្ពស់ការកាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយសន្តិវិធី។” ក្រសួងបានពន្យល់ថា ទោះបីជាថៃរក្សាសម្ព័ន្ធភាពសន្តិសុខយូរអង្វែងជាមួយអាមេរិក…

ត្រាំថា ការបញ្ជូនទ័ពជើងគោកទៅវាយអ៊ីរ៉ង់ គ្រាន់តែខាតពេលទេ

ថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០២៦ – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធយ៉ាងច្បាស់លាស់ចំពោះគំនិតបញ្ជូនទ័ពជើងគោកទៅវាយប្រទេសអ៊ីរ៉ង់ ដោយលោកចាត់ទុកថាជា «ការខាតបង់ពេលវេលា»។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ NBC លោកត្រាំបានបង្ហាញថា អ៊ីរ៉ង់បានបាត់បង់អ្វីៗគ្រប់យ៉ាងរួចទៅហើយ រួមទាំងកម្លាំងជើងទឹកផងដែរ។ លោកបានច្រានចោលការព្រមានពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi…

អឺរ៉ុបរឹតខ្ជាប់គាំទ្រប្រទេសឈូងសមុទ្រ ពេលអ៊ីរ៉ង់បន្តបាញ់មីស៊ីលសងសឹក

សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រឹងមាំ ដោយគាំទ្រសិទ្ធិការពារខ្លួនរបស់ប្រទេសក្នុងឈូងសមុទ្រអារ៉ាប់ ក្នុងពេលអ៊ីរ៉ង់បន្តវាយប្រហារតាមរយៈមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ យោងតាម Al Jazeera កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប និងមេដឹកនាំអឺរ៉ុបផ្សេងទៀត បានជួបពិភាក្សាជាមួយមន្ត្រីក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នៅទីក្រុងព្រុចសែល។ កិច្ចប្រជុំនេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីរ៉ង់។ ក្នុងសេចក្តីថ្លែងការណ៍រួមគ្នា…

ប្រតិបត្តិការសម្ងាត់៖ របៀបដែលអ៊ីស្រាអែលធ្វើឃាតមេដឹកនាំអ៊ីរ៉ង់ Khamenei

អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei គឺជាបុគ្គលម្នាក់ដែលមានការការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត និងអាថ៌កំបាំងបំផុតនៅលើពិភពលោក។ សន្តិសុខផ្ទាល់ខ្លួនរបស់លោក គឺគ្រប់គ្រងដោយអង្គភាព Ansar-ol-Mahdi ដែលជាក្រុមដ៏មានឥទ្ធិពលបំផុតនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ហើយសមាជិកនីមួយៗ ត្រូវឆ្លងកាត់ការត្រួតពិនិត្យប្រវត្តិយ៉ាងហ្មត់ចត់បំផុត។ តាមពិតទៅ អ៊ីស្រាអែល តាមដានលោក Khamenei រយៈពេលជាង២ឆ្នាំមកហើយ ដោយភ្នាក់ងារចារកម្ម Mossad បានដាក់គិញបង្កប់ខ្លួនម្នាក់នៅក្បែរតំបន់ស្នាក់នៅរបស់លោក។…

សោកនាដកម្ម! UNICEF បង្ហាញកុមារជិត ២០០នាក់ស្លាប់ក្នុងសង្គ្រាមអ៊ីរ៉ង់ ភាគច្រើនជាក្មេងអាយុ ៧-១២ឆ្នាំ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានឈានចូលថ្ងៃទី៧ នៅថ្ងៃសុក្រទី៦ខែមីនា ដោយមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនមនុស្សស្លាប់។ អង្គការ UNICEF បានចេញរបាយការណ៍ដ៏រន្ធត់បង្ហាញថា មានកុមារជិត ២០០នាក់បានបាត់បង់ជីវិតចាប់តាំងពីផ្ទុះសង្គ្រាមថ្ងៃ២៨កុម្ភៈ។ យោងតាមទិន្នន័យរបស់ UNICEF ដែលផ្សាយដោយ Al Jazeera មានកុមារចំនួន ១៩២នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមនេះ ខណៈរាប់រយនាក់ទៀតរងរបួស។ ក្នុងចំណោមកុមារទាំងនោះ មាន ១៨១នាក់ស្លាប់នៅអ៊ីរ៉ង់ ជាពិសេសក្នុងការវាយប្រហារលើសាលាបឋមសិក្សាកុមារី…