ព័ត៌មានអន្ដរជាតិ

ណាតូបាញ់ទម្លាក់មីស៊ីលបាលីស្ទិកអ៊ីរ៉ង់ដែលហោះចូលដែនអាកាសតួកគី

អង្គការណាតូបានបាញ់ទម្លាក់មីស៊ីលបាលីស្ទិកមួយគ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ ហើយហោះចូលទៅក្នុងដែនអាកាសតួកគី នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។ មីស៊ីលនេះបានឆ្លងកាត់ដែនអាកាសស៊ីរី និងអ៊ីរ៉ាក់មុនពេលត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារផ្លូវអាកាសរបស់ណាតូ។ ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា៖ «គ្រាប់ផ្លោងមួយគ្រាប់ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ត្រូវបានរកឃើញថាឆ្លងកាត់ដែនអាកាសអ៊ីរ៉ាក់ និងស៊ីរី ហើយកំពុងឆ្ពោះទៅដែនអាកាសតួកគី។ វាត្រូវបានបាញ់ទម្លាក់ទាន់ពេលវេលាដោយប្រព័ន្ធការពារផ្លូវអាកាស និងមីស៊ីលរបស់អង្គការណាតូ»។ សេចក្តីថ្លែងការណ៍បន្តថា៖ «មិនមានអ្នកស្លាប់ ឬរបួសនោះទេ។ ទីក្រុងអង់ការ៉ារក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងសកម្មភាពអរិភាពណាមួយប្រឆាំងនឹងតំបន់របស់ខ្លួន ខណៈព្រមានដល់ភាគីនានាឱ្យចៀសវាងការបង្កើនជម្លោះ»។ ប្រធានាធិបតីតួកគីលោក Recep…

នូវែលសេឡង់បញ្ជូនយន្តហោះយោធាជួយពលរដ្ឋរបស់ខ្លួននៅមជ្ឈិមបូព៌ា ក្នុងពេលជម្លោះកើនឡើង

រដ្ឋាភិបាលនូវែលសេឡង់បានចាប់ផ្ដើមដាក់ពង្រាយយន្តហោះយោធាពីរគ្រឿង និងបញ្ជូនបុគ្គលិកកុងស៊ុលទៅកាន់មជ្ឈិមបូព៌ា ដើម្បីត្រៀមជួយពលរដ្ឋរបស់ខ្លួនដែលអាចជាប់គាំងក្នុងចំណោមជម្លោះដែលកំពុងកើនឡើងនៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បានអំពាវនាវឲ្យប្រជាជននូវែលសេឡង់ «ស្នាក់នៅមួយកន្លែង» ហើយចាកចេញពីតំបន់នោះ ប្រសិនបើលក្ខខណ្ឌសុវត្ថិភាពអនុញ្ញាត។ ទោះជាយ៉ាងណា លោកមិនអាចបញ្ជាក់ឲ្យច្បាស់អំពីពេលវេលា និងរបៀបដែលការជម្លៀសអាចកើតឡើងនោះទេ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់អាមេរិកខាងត្បូង លោក Winston បានបញ្ចាក់ថា យន្តហោះ C-130…

រុស្ស៊ីចោទអ៊ុយក្រែនវាយប្រហារនាវាដឹកឧស្ម័នធម្មជាតិរាវ លិចនៅសមុទ្រមេឌីទែរ៉ាណេ

រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារនាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី ដែលបានលិចនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ចន្លោះប្រទេសលីប៊ី និងប្រទេសម៉ាល់តា។ យោងតាមការចុះផ្សាយរបស់ Al Jazeera នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរកំពង់ផែលីប៊ីបានបញ្ជាក់ថា៖ «នាវាដឹកប្រេងនេះត្រូវបានវាយប្រហារ និងផ្ទុះឆេះភ្លាមៗ បន្ទាប់មកមានអគ្គិភ័យដ៏ធំមួយ នាំឱ្យនាវាលិចទាំងស្រុងនៅយប់ថ្ងៃអង្គារ នាភាគខាងជើងនៃកំពង់ផែ Sirte…

អ៊ីរ៉ង់អះអាងគ្រប់គ្រងច្រកសមុទ្រ Hormuz ពេលត្រាំព្រមានពង្រាយកងទ័ពជើងទឹក

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានប្រកាសថា ពួកគេបានគ្រប់គ្រងច្រកសមុទ្រ Hormuz ទាំងស្រុង ក្នុងពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា ត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រាយកងទ័ពជើងទឹកអមដំណើរនាវាដឹកប្រេង។ លោក Mohammad Akbarzadeh មន្ត្រីកងទ័ពជើងទឹក IRGC បានប្រកាសកាលពីថ្ងៃពុធ តាមរយៈទីភ្នាក់ងារសារព័ត៌មាន Fars ថា៖…

អេស្ប៉ាញបដិសេធយ៉ាងដាច់អហង្ការចំពោះកិច្ចសហប្រតិបត្តិការយោធាជាមួយអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បានបដិសេធយ៉ាងដាច់អហង្ការនៅថ្ងៃពុធទី៤មីនា ថា ទីក្រុងម៉ាឌ្រីដមិនបានយល់ព្រមចំពោះកិច្ចសហការយោធាជាមួយអាមេរិកទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់ទេ។ ការបដិសេធនេះមកបន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម។ លោក Albares បានប្រាប់វិទ្យុ Cadena SER ថា៖ «ជំហររបស់រដ្ឋាភិបាលអេស្ប៉ាញលើសង្គ្រាមនៅមជ្ឈិមបូព៌ា ការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ និងការប្រើប្រាស់មូលដ្ឋានទ័ពរបស់យើងមិនបានផ្លាស់ប្តូរអ្វីទាំងអស់។ ខ្ញុំមិនដឹងថាសេចក្តីថ្លែងការណ៍របស់សេតវិមានមកពីប្រភពណានោះទេ»។…

នាយករដ្ឋមន្ត្រីកាណាដាចាត់ទុកជម្លោះអ៊ីរ៉ង់ជា «ការបរាជ័យនៃសណ្តាប់ធ្នាប់អន្តរជាតិ» រិះគន់សហរដ្ឋអាមេរិក-អ៊ីស្រាអែល

ភ្នំពេញ – នាយករដ្ឋមន្ត្រីកាណាដា លោក Carney បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លាកាលពីថ្ងៃទី៣មីនា ដោយចាត់ទុកសង្គ្រាមដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ថាជា «ការបរាជ័យនៃសណ្តាប់ធ្នាប់អន្តរជាតិ»។ លោកបានរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រទេសទាំងពីរដែលបានធ្វើការវាយប្រហារដោយមិនបានពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ រួមទាំងកាណាដាផងដែរ។ «យើងមិននៅក្នុងសង្គ្រាមនោះទេ ហើយក៏មិនសុំអ្វីមកវិញដែរ។ នោះគ្រាន់តែជាជំហរច្បាស់លាស់របស់ពួកយើងប៉ុណ្ណោះ។ ដូច្នេះហើយ ភាគីជម្លោះទាំងអស់ ត្រូវចងភ្ជាប់ដោយច្បាប់អន្តរជាតិ» នេះជាពាក្យសំដីរបស់លោក Carney។ ទោះបីជាកាណាដាទទួលស្គាល់ថា…

អាមេរិកបាញ់ពន្លិចនាវាអ៊ីរ៉ង់ជាង២០គ្រឿង ក្នុងការវាយប្រហារដ៏ធំបំផុតតាំងពីសង្គ្រាមលោកលើកទី២

ភ្នំពេញ – សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារយោធាដ៏ធំបំផុតមួយ ដោយបានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ជាង២០គ្រឿងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ តាមការបញ្ជាក់ពីបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃពុធទី៤ខែមីនាឆ្នា២០២៦ ការវាយប្រហារនេះកើតឡើងស្របពេលសង្គ្រាមមជ្ឈិមបូព៌ាកំពុងរីកធំឡើង។ ក្នុងសេចក្តីរាយការណ៍របស់ BBC នាវាដែលត្រូវបានបាញ់ពន្លិចរួមមានទាំងនាវាចម្បាំងខ្នាតធំ នាវាល្បាតល្បឿនលឿន និងនាវាដឹកជញ្ជូនភស្តុភារ។ ការបាត់បង់ដ៏ធំបំផុតមួយគឺនាវា Iris Dena ដែលត្រូវបាននាវាមុជទឹកអាមេរិកបាញ់ពន្លិចដោយមីស៊ីល Torpedo ក្នុងមហាសមុទ្រឥណ្ឌា បណ្តាលឲ្យនាវិកយ៉ាង៨៧នាក់បាត់បង់ជីវិត។…

វៀតណាមចេញសម្តីរឹងមុខប្រឆាំងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់

ភ្នំពេញ – អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ជំហររឹងមុខថ្មីរបស់វៀតណាមក្នុងការប្រឆាំងនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ ការបញ្ជាក់នេះបានធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅពេលដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកំពុងកើនឡើង។ លោកស្រីបានលើកឡើងថា វៀតណាមប្រឆាំងនឹងការប្រើប្រាស់កម្លាំងដើម្បីវាយប្រហារប្រទេសអធិបតេយ្យ ជាពិសេសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលបណ្តាលឲ្យបាត់បង់ជីវិត។ “សកម្មភាពវាយប្រហារទាំងនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបន្តគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងផលប្រយោជន៍របស់ជនស៊ីវិល…

អ៊ីរ៉ង់វាយប្រហារអាកាសយានដ្ឋាន និងបិទច្រកសមុទ្រ ដើម្បីដាក់សម្ពាធលើអាមេរិក

អ៊ីរ៉ង់បានចាប់ផ្ដើមយុទ្ធសាស្ត្រវាយប្រហារលើអាកាសយានដ្ឋានសំខាន់ៗនៅតំបន់ឈូងសមុទ្រពែក្សរ៍ ដោយធ្វើឱ្យប្រតិបត្តិការអាកាសចរណ៍ក្នុងតំបន់ជាប់គាំងយ៉ាងធ្ងន់ធ្ងរ។ ប្រទេសទាំងនេះពឹងផ្អែកខ្លាំងលើអាកាសយានដ្ឋានសម្រាប់ការនាំចូលអាហារ និងកម្លាំងពលកម្មបរទេស។ តាមរបាយការណ៍ពី Reuters និង Flightradar24 ជើងហោះហើរជាង ៣,៤០០ ត្រូវបានលុបចោលភ្លាមៗនៅថ្ងៃទី១ មីនា នៅអាកាសយានដ្ឋាន៧កន្លែងនៅមជ្ឈិមបូព៌ា។ រហូតដល់ថ្ងៃទី៣ មីនា តួលេខនេះឈានដល់ជិត១ម៉ឺន។ អ៊ីរ៉ង់បានវាយប្រហារអាកាសយានដ្ឋាននៅឌូបៃ អាប៊ូដាប៊ី គុយវ៉ែត និងបារ៉ែន។…

រុស្ស៊ី-អ៊ីរ៉ង់ សន្ទនាតាមទូរស័ព្ទ ក្នុងពេលតានតឹងខ្លាំងបំផុតនៅមជ្ឈិមបូព៌ា

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេ ឡាវរូវ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាហ្គឈី នៅថ្ងៃអង្គារទី៣មីនា ដោយជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។ យោងតាមក្រសួងការបរទេសរុស្ស៊ី លោក ឡាវរូវ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធានាសុវត្ថិភាពប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងអស់ក្នុងតំបន់។ គាត់ក៏បានអំពាវនាវឲ្យមានដំណោះស្រាយនយោបាយ និងការទូត ជំនួសឱ្យការប្រើប្រាស់កម្លាំង។ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់…