ហ្សេលេនស្គី ប្តូរយុទ្ធសាស្ត្រ៖ សុខចិត្តលះបង់ការចូលណាតូ បើលោកខាងលិចធានាសន្តិសុខឱ្យអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសន្តិសុខយ៉ាងសំខាន់ ដោយព្រមលះបង់ការចូលជាសមាជិកអង្គការណាតូ បើលោកខាងលិចផ្តល់ការធានាសន្តិសុខដោយផ្ទាល់ដល់ប្រទេសរបស់លោក។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបជាមួយប្រេសិតអាមេរិក Steve Witkoff នៅទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យទី១៤ ខែធ្នូ ឆ្នាំ២០២៥។ លោក Zelenskyy បានបញ្ជាក់ថា៖ «ចាប់ពីដំបូង អ៊ុយក្រែនចង់ចូលណាតូណាស់…
