រុស្ស៊ីចំអកមន្ត្រីអឺរ៉ុប ស្នើឲ្យទៅសិក្សាប្រវត្តិសាស្ត្រឡើងវិញ
ទីក្រុងមូស្គូបានចំអករដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen ដោយស្នើឲ្យគាត់ទៅសិក្សាប្រវត្តិសាស្ត្រឡើងវិញ បន្ទាប់ពីគាត់អះអាងថា គ្មានប្រទេសណាមួយបានវាយប្រហាររុស្ស៊ីក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសួរដោយចំអកថា៖ «ហេតុអ្វីបានជារដ្ឋមន្ត្រីហ្វាំងឡង់ មិនដឹងថានៅឆ្នាំ១៩៤១ ណាស៊ីអាល្លឺម៉ង់បានវាយប្រហារសហភាពសូវៀត?»។ លោកស្រីបានលើកឡើងថា នេះអាចដោយសារតែឥទ្ធិពលនៃសាលាអាល្លឺម៉ង់ដែល Valtonen បានចូលរៀនក្នុងវ័យកុមារភាព។ លោកស្រី…
