រុស្ស៊ីសន្យាគាំទ្រឥណ្ឌូណេស៊ីក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ និងពង្រឹងសហប្រតិបត្តិការយោធា
រុស្ស៊ីបានសន្យាផ្តល់ជំនួយដល់ឥណ្ឌូណេស៊ីក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ និងពង្រឹងសហប្រតិបត្តិការយោធា ទោះបីជាមានទណ្ឌកម្មពីលោកខាងលិចក៏ដោយ។ ក្នុងជំនួបជាលើកទីពីរនៅវិមានក្រឹមឡាំង ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បានប្រាប់ប្រធានាធិបតី Prabowo Subianto ថា មូស្គូត្រៀមខ្លួនជាស្រេចគាំទ្រការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ឥណ្ឌូណេស៊ីនៅឆ្នាំ២០៣២។ «បើអ្នកគិតថា វាអាចទៅរួចក្នុងការប្រើប្រាស់អ្នកឯកទេសរបស់យើង ពួកយើងតែងតែត្រៀមខ្លួនជានិច្ច» លោកពូទីនបាននិយាយ។ ទំនាក់ទំនងទ្វេភាគីកំពុង«អភិវឌ្ឍបានល្អ» ដោយមានកិច្ចសហការការពារជាតិ និងការបណ្តុះបណ្តាលមន្រ្តីឥណ្ឌូណេស៊ីនៅសាលាបណ្ឌិតសភាយោធារុស្ស៊ី។ ប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធាជើងទឹកដំបូងនៅសមុទ្រជ្វាកាលពីចុងឆ្នាំ២០២៤។ លោក…
