ព័ត៌មានអន្ដរជាតិ

អាមេរិក និង ICRC អំពាវនាវឲ្យបញ្ឈប់ជម្លោះកម្ពុជា-ថៃ ការពារជនស៊ីវិល

ភ្នំពេញ – សហរដ្ឋអាមេរិក និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យភាគីទាំងពីរនៅក្នុងជម្លោះកម្ពុជា-ថៃ បញ្ឈប់ជាបន្ទាន់នូវអរិភាព និងគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារទី៩ ខែធ្នូ ឆ្នាំ២០២៥ ថា៖ «អាមេរិកព្រួយបារម្ភខ្លាំងណាស់ បន្ទាប់ពីការប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បណ្តាលឲ្យមានការស្លាប់មនុស្ស និងរបួសជាច្រើននាក់»។ លោកបន្តថា៖…

ជប៉ុនព្រមានរញ្ជួយដីថ្មីទៀត បន្ទាប់ពីរញ្ជួយដីកម្រិត ៧.៦ បណ្តាលឲ្យមនុស្ស ៣០ នាក់របួស

ជប៉ុនបានចេញការព្រមានពីគ្រោះរញ្ជួយដីថ្មីទៀតដែលអាចកើតឡើងនៅថ្ងៃខាងមុខ បន្ទាប់ពីរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័របានវាយប្រហារតំបន់ភាគឦសាននៅយប់ថ្ងៃចន្ទទី៨ ខែធ្នូ ឆ្នាំ២០២៥។ គ្រោះថ្នាក់នេះបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣០ នាក់រងរបួស និងបង្ខំឲ្យមនុស្សជិត ១០០,០០០ នាក់ត្រូវជម្លៀសចេញពីលំនៅដ្ឋាន។ នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានបញ្ជាក់ថា រញ្ជួយដីដែលកើតឡើងនៅម៉ោង ១១:១៥ យប់ នៅតំបន់…

អំណោយពិសេសពីលោកម៉ូឌីទៅលោកពូទីន តំណាងចំណងមិត្តភាពឥណ្ឌា-រុស្ស៊ី

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រគល់អំណោយពិសេសជាច្រើនទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី៥ ខែធ្នូ ដែលជាអំណោយដែលតំណាងឱ្យសិប្បកម្ម ភូមិសាស្ត្រ និងវប្បធម៌ចម្រុះរបស់ឥណ្ឌា។ អំណោយទាំងនេះមានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ក្នុងចំណោមអំណោយទាំងនោះ រួមមានតែខ្មៅ Assam ដែលត្រូវបានទទួលស្គាល់ជាភេសជ្ជៈពិសេសតំបន់ក្នុងឆ្នាំ២០០៧។ តែនេះតំណាងឱ្យដីធ្លី…

យោធាថៃប្រើយន្តហោះ F-16 វាយប្រហារតំបន់ស៊ីវិល និងប្រាសាទបុរាណរបស់កម្ពុជា

ភ្នំពេញ – កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 និងអាវុធធ្ងន់ៗផ្សេងទៀត ដើម្បីវាយប្រហារតំបន់ស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ប្រវត្តិសាស្រ្តបេតិកភណ្ឌពិភពលោករបស់កម្ពុជា ក្រោយពីមានការផ្ទុះអាវុធនៅតាមព្រំដែន។ លោក Chaiyapruek Duangprapat នាយសេនាធិការចម្រុះនៃកងយោធពលភូមិន្ទថៃ បានលើកឡើងថា៖ «គោលបំណងរបស់យើងគឺឲ្យកងទ័ពជើងគោកថៃធ្វើឲ្យកម្ពុជាមិនអាចធ្វើសកម្មភាពយោធាបានក្នុងរយៈពេលយូរ ដើម្បីសុវត្ថិភាពកូនៗ និងចៅៗរបស់យើង»។ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន…

ម៉ាឡេស៊ីព្រួយបារម្ភខ្លាំង ជំរុញកម្ពុជា-ថៃអត់ធ្មត់បន្ទាប់ពីការប៉ះទង្គិចព្រំដែនធ្វើឲ្យមានអ្នកស្លាប់

ប្រទេសម៉ាឡេស៊ីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធឡើងវិញរវាងកម្ពុជា និងថៃតាមបណ្តោយព្រំដែន ដោយព្រមានថា ការប្រយុទ្ធបន្តអាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំដើម្បីរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥។ លោកអាន់វ៉ា បានរៀបរាប់ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃអ្នកដែលបានស្លាប់ ឬរងរបួស» ដោយបន្ថែមថា ការកើនឡើងនៃជម្លោះនេះ ប្រឈមនឹងការបំផ្លាញកិច្ចខិតខំប្រឹងប្រែង ដែលបានដាក់ចូលក្នុងការកែលម្អទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ។ ដោយហៅប្រទេសកម្ពុជា និងប្រទេសថៃ ថាជា…

ចិនបញ្ជូនពលរដ្ឋជាង ១,១៧៨ នាក់ពាក់ព័ន្ធក្រុមឆបោកនៅមីយ៉ាន់ម៉ាត្រឡប់ទៅស្រុកកំណើត

ភ្នំពេញ – ក្រសួងសន្តិសុខសាធារណៈចិនបានប្រកាសថា បានបញ្ជូនពលរដ្ឋចំនួន ១,១៧៨ នាក់ដែលពាក់ព័ន្ធនឹងក្រុមឆបោកតាមអ៊ីនធឺណិតនៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ាត្រឡប់ទៅស្រុកកំណើតវិញ។ ការបញ្ជូននេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីឆ្លងដែននៅថ្ងៃទី១៤ ខែវិច្ឆិកា ដែលចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន។ ទូរទស្សន៍កណ្តាលចិន (CCTV) រាយការណ៍ថា ក្រុមពលរដ្ឋទាំងនេះត្រូវបានចាប់ខ្លួននៅតំបន់ Myawaddy បន្ទាប់ពីប៉ូលិសមីយ៉ាន់ម៉ាបានរុះរើកន្លែងឆបោកធំមួយ។…

បារាំងព្រួយបារម្ភចំពោះភាពតានតឹងព្រំដែនកម្ពុជា-ថៃ អំពាវនាវឱ្យគោរពបទឈប់បាញ់

ភ្នំពេញ – ស្ថានទូតបារាំងប្រចាំកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍យ៉ាងសំខាន់មួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃអង្គារទី៩ ខែធ្នូ ឆ្នាំ២០២៥ ដោយបង្ហាញការព្រួយបារម្ភចំពោះភាពតានតឹងដែលកើតមានឡើងជាសាជាថ្មីរវាងកម្ពុជា និងថៃ។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ប្រទេសបារាំងបានអំពាវនាវឱ្យមានការគោរពពេញលេញ និងការអនុវត្តជាក់ស្តែងនូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ សេចក្ដីថ្លែងការណ៍នេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ។ ប្រទេសបារំាងបានបញ្ជាក់សាជាថ្មីនូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឡើងដោយអាស៊ាន ជាពិសេសដោយលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី…

អឺរ៉ុបដាក់ទណ្ឌកម្ម X ១២០លានអឺរ៉ូ ព្រមានអាមេរិកឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

សហភាពអឺរ៉ុប (EU) បានឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការរិះគន់របស់អាមេរិកលើគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន ដោយព្រមានទីក្រុងវ៉ាស៊ីនតោនឲ្យឈប់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង។ លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានថ្លែងនៅក្នុងសន្និសីទ Jacques Delors នៅទីក្រុងប៉ារីសថា៖ «សម្ព័ន្ធមិត្តមិនគំរាមកំហែងជ្រៀតជ្រែកក្នុងជីវិតនយោបាយ ឬជម្រើសប្រជាធិបតេយ្យរបស់សម្ព័ន្ធមិត្តផ្សេងទៀតទេ។ អាមេរិកមិនអាចនិយាយអំពីចក្ខុវិស័យ និងសេរីភាពនៃការបញ្ចេញមតិរបស់អឺរ៉ុបក្នុងនាមខ្លួនបានទេ។» លោក Costa បានវាយបកចំពោះការរិះគន់របស់អាមេរិកលើបទប្បញ្ញត្តិបច្ចេកវិទ្យាធំៗរបស់អឺរ៉ុបដោយថា៖ «បើគ្មានសេរីភាពនៃព័ត៌មានទេ…

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃអះអាង អាមេរិកមិនយកជម្លោះព្រំដែនកម្ពុជា-ថៃធ្វើសម្ពាធពន្ធគយ

ភ្នំពេញ – រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី ស៊ូផាជី ស៊ូធមពុន បានបញ្ជាក់នៅថ្ងៃអង្គារនេះថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃនឹងមិនប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឡើយ។ លោកស្រីបានថ្លែងនៅវិមានរដ្ឋាភិបាលថា “សហរដ្ឋអាមេរិកនឹងមិនយកបញ្ហាព្រំដែនទៅធ្វើជាឧបករណ៍សម្ពាធក្នុងការចរចាពន្ធគយឡើយ។ ការចរចានៅតែបន្តដើរតាមផែនការធម្មតា”។ ការអះអាងនេះមកក្រោយពីស្ថានភាពព្រំដែនកម្ពុជា-ថៃកាន់តែតានតឹង ដោយចាប់តាំងពីថ្ងៃអាទិត្យមក កងទ័ពថៃបានវាយប្រហារទីតាំងស៊ីវិល និងយោធាកម្ពុជានៅតាមខេត្តព្រំដែនជាច្រើន។ គិតត្រឹមព្រឹកថ្ងៃអង្គារ ជនស៊ីវិលកម្ពុជាយ៉ាងហោចណាស់ ៧ នាក់បានស្លាប់ក្នុងការវាយប្រហារ ដោយក្រសួងការពារជាតិកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ថា…

ថៃបង្កើនទុនបម្រុងប្រេងយោធាដល់៤៥ថ្ងៃ ត្រៀមខ្លួនឈ្លានពានកម្ពុជា

ភ្នំពេញ – រដ្ឋាភិបាលថៃបានបង្កើនទុនបម្រុងឥន្ធនៈតាមបណ្តោយព្រំដែនភាគខាងកើតរបស់ខ្លួន ដោយមានទុនបម្រុងប្រេងគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការយោធារហូតដល់៤៥ថ្ងៃ មុនពេលផ្ទុះជម្លោះជាថ្មីជាមួយកម្ពុជា។ យោងតាមសារព័ត៌មាន The Standard លោក Attapol Rerkpiboon រដ្ឋមន្ត្រីក្រសួងថាមពលថៃ បានអះអាងនៅថ្ងៃទី៩ធ្នូថា ប្រទេសថៃបានបង្កើតឃ្លាំងស្តុកប្រេង«លើសពីតម្រូវការយោធា» ដោយបន្ថែមថា ការផ្គត់ផ្គង់គឺគ្រប់គ្រាន់ដើម្បីទ្រទ្រង់ប្រតិបត្តិការបន្ថែមទៀត ទោះការប្រយុទ្ធគ្នាបន្តកើនឡើង។ លោកបានបញ្ជាក់ទៀតថា ក្រសួងបានសម្របសម្រួលដោយផ្ទាល់ជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងការបង្កើតកន្លែងចាក់ប្រេងដែលមានសុវត្ថិភាព…