ថៃវាយប្រហារកម្ពុជាទោះបីជាប្រឈមគ្រោះទឹកជំនន់ និងខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ
ភាពតានតឹងព្រំដែនថៃ-កម្ពុជាបានកើនឡើងជាថ្មី បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារតាមអាកាសមកលើទីតាំងព្រំដែនរបស់កម្ពុជា ទោះបីជាភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងសន្តិភាពកាលពីខែតុលាកន្លងមកក្ដី។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថា យោធាថៃបានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក និងបើកការបាញ់ប្រហារមកលើកម្លាំងកម្ពុជានៅតំបន់អានសេះ ប្រាសាទតាមាន់ធំ និងតំបន់ព្រំដែនផ្សេងៗទៀត។ ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនបានបាញ់តបតវិញទេ ដោយគោរពកិច្ចព្រមព្រៀងសន្តិភាព និងច្បាប់អន្តរជាតិ។ អ្នកវិភាគបានលើកឡើងថា ការវាយប្រហាររបស់ថៃអាចជាការបង្វែរចំណាប់អារម្មណ៍ពីបញ្ហាក្នុងស្រុក…
