ម៉ាឡេស៊ីរឹតខ្ចៅសម្លាប់ការទាញយកគ្រីបតូខុសច្បាប់ ក្រោយគេលួចអគ្គិសនីជិត ១,១ ប៊ីលានដុល្លារ
រដ្ឋាភិបាលម៉ាឡេស៊ីបានដាក់ចេញវិធានការតឹងរ៉ឹងក្នុងការបង្ក្រាបសកម្មភាពទាញយកគ្រីបតូខុសច្បាប់ បន្ទាប់ពីរកឃើញការលួចប្រើប្រាស់អគ្គិសនីដ៏ធំធេងដែលធ្វើឱ្យខូចខាតជាង ១,១ ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីជាតិ Tenaga Nasional Bhd (TNB) បានរាយការណ៍ថា អគ្គិសនីដែលត្រូវបានគេលួចប្រើប្រាស់សម្រាប់ការទាញយកគ្រីបតូមានតម្លៃជាង ១ ប៊ីលានដុល្លារ។ ការលួចនេះត្រូវបានគេរកឃើញតាមរយៈការស្វែងរកកំដៅមិនប្រក្រតី និងការប្រើប្រាស់ឧបករណ៍ចាប់សញ្ញាដោយដៃ។ ក្រសួងថាមពលម៉ាឡេស៊ីបានបង្ហាញថា ពួកគេបានរកឃើញទីតាំងទាញយកគ្រីបតូខុសច្បាប់ជាង ១៤,០០០…
